ពីថ្ង៊ៃទី១៧ ដល់ទី២២ ខែកក្កដា វេលាម៉ោង៦ល្ងាចនេះ នៅក្រុង Xinxiang តំបន់ដែលមានភ្លៀងធ្លាក់ខ្លាំងបានកើនរហូតដល់៩០៧មីលីម៉ែត្រ ស្ថាននីយ៍ចំនួន១៤កន្លែងនៅក្រុងមួយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ CCTV បានឲ្យដឹងនៅថ្ងៃទី ២២ កក្កដា ២០២១នេះ។ 

សូមចុចអាន៖ អ្នកស្លា.ប់កើនដល់ជាង២០នាក់ នៅខេត្តហឺណាន ប្រទេសចិន (វីដេអូ)

រយៈពេលនៃការការធ្លាក់ភ្លៀងខ្លាំងបំផុតចាប់ពីម៉ោង៥ព្រឹកថ្ងៃទី២០ ខែកក្កដា រហូតទៅដល់ម៉ោង៥ព្រឹកថ្ងៃទី២២ ខែកក្កដានេះ ដោយភ្លៀងធ្លាក់ដល់៨១២មីលីម៉ែត្រ។

ទឹកភ្លៀងបានធ្លាក់ទ្រង់ទ្រាយធំ មាន២លើ ក្នុងប្រវត្តិសាស្រ្តប្រទេសចិន គឺ ក្នុងឆ្នាំ២០០០មាន ៥៨៣,១មីលីម៉ែត្រ និងឆ្នាំ២០១៦ មាន ៤៥០,២មីលីម៉ែត្រ បរិមាណទឹកភ្លៀងអតិបរមា និងអប្បរមានមានដង់សុីតេប្រមាណប្រហែល២ម៉ោងជាមធ្យម បើប្រៀបធៀបទៅនឹងក្រុងហ្សេងចូវ ខេត្តហឺណាន។ 

ជំនន់ទឹកភ្លៀងឆ្នាំនេះ បានក្លាយជាគ្រោះមហន្ដរាយដ៏អាក្រក់មួយនៅប្រទេសចិន។ ខេត្តហឺណានភាគកណ្ដាល នៃប្រទេសចិន បានក្លាយតំបន់រងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារជំនន់ទឹកភ្លៀង។ ភ្លៀងខ្លាំងដូចគេហែកមេឃបង្កជាគ្រោះមហន្ដរាយ ធ្វើឲ្យផ្លូវជាច្រើនរងផលប៉ះពាល់មនុស្សរាប់លាននាក់ និងមនុស្សជាង១សែននាក់ត្រូវបានជម្លៀសចេញពីផ្ទះ និងមានអ្នកស្លាប់ជាង ២០នាក់ កាលពីម្សិលមិញនេះ៕ 

ប្រែសម្រួលដោយ៖ ហ៊ីម កំផែ

Share.