ជំលោះ​រវាង​លោក​ សុខ រ៉ាស៊ី​ និង​លោក​ អ៊ិន សុភិន​ មក​ដល់​ពេល​នេះ​ហាក់​នៅ​មិន​ទាន់​មាន​ពន្លឺ​​ទោះ​ជា​បាន​ជួប​សម្រុះ​សម្រួល​មុខ​សមត្ថកិច្ច​លើក​ទីមួយ​​ ប៉ុន្តែ​ភាគី​លោក​ សុខ រ៉ាស៊ី​ នៅ​តែ​មាន​ភាព​ជឿជាក់​ថា​លោក​នឹង​ឈ្នះ​ក្ដី​នេះ​​រហូត​ដល់ ​៩០​ភាគរយ​ដដែល​។

សូមចុចអាន អស់​ការ​អត់ទ្រាំ​ លោក​ សុខ​ រ៉ាស៊ី ប្រកាស​​ប្ដឹង​​លោក​ អ៊ិន សុភិន ទៅ​​តុលាការ!

យោ​ងតា​ម​ការ​សម្ភាសន៍​ផ្ទាល់​ជាមួយ​នឹង​លោក​ សុខ រ៉ាស៊ី តាម​រយៈ​សារអេឡិច​ត្រូនិចលោក​បាន​លើក​ឡើង​ជា​ច្រើន​លើក​ច្រើន​សារ​នៅ​តាម​បណ្ដាញ​សង្គម​ មក​ដល់​ពេល​នេះ​​ភាគី​ពិធីករ​ល្បី​បាន​ឱ្យ​ដឹង​ថា លោក​បាន​ជួប​សម្រុះ​សម្រួល​ម្ដង​នៅ​មុខ​សមត្ថកិច្ច​​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។

ក្នុង​ជំនួប​ចចារ​លើក​ទីមួយ​នេះ​មិន​ជោគជ័យ​នោះ​ទេ ព្រោះ​មាន​ចំណុច​មួយ​ចំនួន​លោក​ សុខ​ រ៉ាស៊ី​មិន​អាច​ទទួល​យក​បាន​នោះ​ទេ​ ដូច​ជា​ភាគី​លោក​ អ៊ិន សុភិន​ បាន​ស្នើ​ឱ្យ​ខាង​លោក​ចេញ​លិខិត ឬ​ Live វីដេអូ​ជា​សាធារណៈ​សុំ​ទោស​ដើម្បីជួយ​ស្ដារ​និង​លាង​កិត្តិយស កេរ្តិ៍ឈ្មោះ​គាត់​វិញ​​ ដែល​ត្រង់​​នេះ​លោក សុខ រ៉ាស៊ី​ បាន​ប្រកែក​ដាច់​អហង្ការ​ លោក​មិន​សុំ​ទោស​ជា​ដាច់​ខាត​ ​លោក​អះអាង​ថា​លោក​មិនមាន​កំហុស​​ទេ ព្រោះ​លោក​បាន​ទុក​ពេល​ដល់​ទៅ​មួយ​ឆ្នាំ​ ដើម្បី​ឱ្យ​លោក​ អ៊ិន សុភិន សងប្រាក់​ហើយ​។

លោក​ សុខ រ៉ាស៊ី​ បាន​ឆ្លើយ​តប​មក​​កាន់​សារព័ត៌មាន​ត្រយង​ទៀត​​ថា​មក​ដល់​ដំណាក់​ការ​នេះ​លោក​ទុក​ឱ្យ​ច្បាប់​ជា​អ្នក​ដោះ​ស្រាយ​ ព្រោះ​លោក​ជឿជាក់​​ដល់​ទៅ​៩០​ភាគរយ​ ថា​លោក​នឹង​ឈ្នះ​ ដោយ​សារ​លោក​ប្រមូល​បាន​ភស្ដុតាង​តាម​រយៈ​ឆាត​ជា​សំឡេង​និង​ភស្ដុតាង​ផ្សេង​ៗ​ទៀត​ក្ដោបក្ដាប់​ក្នុង​ដៃ​រួច​អស់​ហើយ​​ទោះ​ជា​ភាគី​ម្ខាង​ទៀត​បាន​ Block លោក​ក្នុង​គោល​បំណង​លុប​បំបាត់​ និង​បំបិទ​ភស្ដុតតាងក្ដី​។

លោក​ សុខ​ រ៉ាស៊ី​បាន​បញ្ជាក់​ជា​ចុង​ក្រោយ​ដែរ​ថា​លោក​មាន​ការ​ឈឺចាប់​​ព្រោះ​កន្លងមក​ លោក​មាន​លុយមានឡានជិះ ​តែ​ពេល​នេះ​លោក​ធ្លាក់ខ្លួនរហូត ជិះ​ម៉ូតូទៅធ្វើពិធីករអោយគេ ដោយសារគាត់ សំដៅ​ដល់​លោក​ អ៊ិន​ សុភិន។ លោក​បាន​បន្ថែម​ដែរ​ថា​ លោក​ចង់ឱ្យ​បុគ្គលនេះ រៀងចាល កុំអោយធ្វើបែបនេះ ដាក់អ្នកសិល្បៈផ្សេងៗទៀត៕

ទស្សនា​វីដេអូ​ព័ត៌មាន​លោក​ សុខ រ៉ាស៊ី​ ខាង​ក្រោម​នេះ៖

Telegram-Troryorng
Share.