សហព័ន្ធ​កីឡា​បាល់ទាត់​វៀតណាម ត្រៀម​ប្រមូល​ផ្ដុំ​កីឡាករ​​របស់​ខ្លួន​ចាប់​ពី​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២១ នេះ​តទៅ​ហើយ ដើម្បី​​ត្រៀម​ខ្លួន​ប្រកួត​លើ​ឆាក​អន្តរជាតិ ជា​ពិសេស​ប្រកួត​ជម្រុះ​ពានរង្វាន់ 2022 FIFA World Cup Qatar ជុំទី៣ ប្រចាំ​ទ្វីប​អាស៊ី និង​វគ្គ​ជម្រុះ​ពានរង្វាន់​យុវជន​​ក្រោម​អាយុ​៣២​ឆ្នាំ​ប្រចាំ​ទ្វីប​អាស៊ី 2022 AFC U-23 Asian Cup។

លោក​គ្រូ​បង្វឹក Park Hang-Seo បាន​ធ្វើ​ដំណើរ​ត្រឡប់​មក​ពី​ស្រុក​កំណើត​ ដោយ​បញ្ចប់​ធ្វើ​ចត្តាឡីស័ក​ ដោយ​ចាប់​ប្រមូល​ផ្ដុំ​ឈុត​ធំ ពី​ថ្ងៃ​ទី៥ ខែ​សីហា និង​បន្ត​ប្រមូល​ផ្ដុំ​ឈុត U23 ពី​ថ្ងៃ​ទី១០ ខែ​សីហា ឆ្នាំ​២០២១។

អត្ថបទពាក់ព័ន្ធ៖Messi ឡាវ៖«ប្រទេស​ឡាវ​ទាំង​មូល​ នឹង​គាំទ្រ​ជម្រើស​ជាតិ​វៀតណាម ទៅ​ប្រកួត​World Cup»

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​វៀតណាម ស្ថិត​នៅ​​ក្នុង​ពូល B នៃ​វគ្គ​ជម្រុះ 2022 FIFA World Cup Qatar ជាមួយ​ជប៉ុន,​អូស្ត្រាលី,​អារ៉ាប៊ីសាអ៊ូឌីត,​ចិន និង​អូម៉ង់ ដោយ​ត្រូវ​បើក​ឆាក​ប៉ះ​ក្រុម​អារ៉ាប៊ីសាអូឌីត នៅ​ថ្ងៃ​បើក​ឆាក ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០២១។

ចំណែក​វគ្គ​ជម្រុះ​ពាន 2022 AFC U-23 Asian Cup វៀតណាម ស្ថិត​នៅ​ពូល I ជាមួយ​មីយ៉ាន់ម៉ា ហុងកុង និង​តៃវ៉ាន់ ដោយ​ត្រូវ​ប្រកួត​បើក​ឆាក​ប៉ះ តៃវ៉ាន់ នៅ​ថ្ងៃ​ទី២៧ ខែ​តុលា ឆ្នាំ​២០២១៕

Telegram-Troryorng
Share.