ទីក្រុងម៉ានីល៖ គិតត្រឹមរសៀលសថ្ងៃពុធ នេះ មន្ត្រីម្នាក់បាននិយាយថា មនុស្សយ៉ាងតិច ៥នាក់បានស្លាប់ និងមនុស្ស ៣១នាក់ទៀតរងរបួស នៅពេលដែលភ្លៀងបានបង្កឱ្យមានការបាក់ដី កប់លើរថយន្ដក្រុង ២គ្រឿង និងបំផ្លិចបំផ្លាញផ្ទះចំនួន២ខ្នង នៅក្នុងតំបន់ភ្នំមួយនៃភាគខាងត្បូងប្រទេសហ្វីលីពីន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ចុចអាន៖ មនុស្ស ១១នាក់រងរបួ.ស បន្ទាប់ពីបា.ក់ដីក.ប់រថយន្ដក្រុង ២គ្រឿង នៅហ្វីលីពីន

ការរអិលបាក់ដីបានកើតឡើងកាលពីយប់ថ្ងៃអង្គារ នៅក្នុងភូមិជីករ៉ែមួយក្នុងខេត្ត Davao de Oro នៅលើកោះ Mindanao ដោយបានកប់មនុស្សយ៉ាងហោចណាស់ ២០នាក់នៅក្នុងរថយន្តក្រុងចំនួន ២គ្រឿងដែលប្រើសម្រាប់ដឹកជញ្ជូនកម្មករអណ្តូងរ៉ែ នេះបើតាមមន្ត្រីគ្រោះមហន្តរាយមួយរូប ប្រាប់ទីភ្នាក់ងារ AFP។

មន្ត្រីគ្រោះមហន្តរាយខេត្តរួបនេះ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ២៨នាក់បាននៅលើរថយន្ដក្រុងនៅពេលការរអិលបាក់ដី ប៉ុន្តែមនុស្ស ៨នាក់ បានភៀសខ្លួនចេញដោយសុវត្ថិភាពតាមបង្អួចមុនពេលភក់បានកប់ពីលើរថយន្ដរបស់ពួកគេ។

សាកសព ៥នាក់ត្រូវបានទាញចេញពីភក់ ប៉ុន្តែវាមិនច្បាស់ទេថា តើពួកគេនៅលើរថយន្ដក្រុង ឬអត់នោះទេពេលកំពុងជួបឧបទ្ទវហេតុ ខណៈអ្នក​ភូមិ​ ៣១​នាក់​ផ្សេង​ទៀត​ក៏​រង​របួស​ដែរ។

ទន្ទឹមនឹងនេះដែរ គ្រួសារចំនួន២៨៥ មកពីតបន់ Masara និងភូមិចំនួន៤ នៅក្បែរនោះត្រូវបានបង្ខំឱ្យជម្លៀសចេញពីផ្ទះរបស់ពួកគេ ហើយកងកម្លាំងយោធា​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​ ដើម្បី​ជួយ​ក្នុង​កិច្ច​ប្រឹងប្រែង​ជួយ​សង្គ្រោះខាងលើនេះ។

សូមជម្រាបថា ការរអិលបាក់ដី គឺជាបញ្ហាគ្រោះថ្នាក់ដ៏ញឹកញាប់នៅទូទាំងប្រជុំកោះជាច្រើននៃប្រទេស ដោយសារតំបន់ភ្នំ ភ្លៀងធ្លាក់ខ្លាំង និងការកាប់បំផ្លាញព្រៃឈើ តែងតែបណ្ដាលឱ្យមានការប្រែងប្រួលអាកាសធាតុ និងគ្រោះរញ្ជួយដី។ ហ្វីលីពីនតែងតែរងការបំផ្លិចបំផ្លាញដោយព្យុះ ដោយក្រុមអ្នកវិទ្យាសាស្ត្រព្រមានថា គ្រោះធម្មជាតទាំងនោះកាន់តែមានថាមពលខ្លាំង នៅពេលដែលពិភពលោកកាន់តែក្តៅ ដោយសារតែការប្រែប្រួលអាកាសធាតុ៕

ប្រភព៖ CNA

Share.