ពានរង្វាន់​បាល់ទាត់​សម្តេច​តេជោ ហ៊ុន សែន (Hun Sen Cup) រដូវកាល​ឆ្នាំ​២០២៣-២៤ ជើង​ឯក​ថ្នាក់​ជាតិ កំពុង​ដំណើរការ​ដល់​វគ្គ​៨ក្រុម​ចុងក្រោយ​ជើង​ទី១ ស្រប​ពេល​អ្នកចាំទី កែវ សុខសិលា របស់​ក្លិប​បាល់ទាត់​វិសាខា រក្សា​មិន​អោយ​គូ​ប្រកួត​ទាត់​បញ្ជូល​ទី​បាន​ច្រើន​ប្រកួត​ (Clean Sheets) ជាង​អ្នក​ចាំទី​ដទៃ​ទៀត។

សម្រាប់​បញ្ជី​ឈ្មោះ​អ្នកចាំទី​ដែល​រក្សា​បាន Clean Sheets គិត​ត្រឹម​ពេល​នេះ​មាន៖
១) កែវ សុខសិលា (វិសាខា) ២លើក
២) អាំ សុវណ្ណារ៉ា (ព្រះខ័នរាជស្វាយរៀង) ១លើក
៣) គង់ ច័ន្ទវុទ្ធី (ISI ដង្កោសែនជ័យ) ១លើក
៤) ប្រាក់ មុន្នីភារុណ (ក្រសួងមហាផ្ទៃ) ១លើក
៥) ចៀម សំណាង (ភ្នំពេញក្រោន ) ១លើក
៦) លី កក្កដា (ISI ដង្កោសែនជ័យ ) ១លើក
៧) កយ សាលីម (បឹងកេត ) ១លើក
៨) សឿន រិទ្ធិវរៈវឌ្ឍនា (ព្រៃវែង) ១លើក
៩) ស៊ូ យ៉ាទី (ណាហ្គាវើល) ១លើក
១០) សាវែង សំណាង (ភ្នំពេញក្រោន) ១លើក

អត្ថបទពាក់ព័ន្ធ៖Hun Sen Cup៖កែវ សុខសិលា ក្រសោបស្រោមដៃមាស៣ឆ្នាំជាប់ៗគ្នាដូចវិសាខាដែរ

គិត​ត្រឹម​ពេល​នេះ​​មាន​ក្រុម​ចំនួន​៨​ដែល​នៅ​សល់​បេសកម្ម​ប្រជែង​យក​ពានរង្វាន់​ជើង​ឯក​ប្រចាំ​ឆ្នាំ​ មាន​ដូចជា បឹងកេត, ISI ដង្កោសែនជ័យ, ណាហ្គាវើល, ព្រះខ័នរាជស្វាយរៀង, ព្រៃវែង, វិសាខា, គីរីវង់សុខសែនជ័យ និង ភ្នំពេញក្រោន។

រង់ចាំ​មើល​ថា​តើ​អ្នកចាំទី​រូប​ណា​និង​ឈ្នះ​ស្រោម​ដៃ​មាន​ប្រចាំ​រដូវកាល​ឆ្នាំ​២០២៣-២៤ នេះ?

Share.