ភ្នំពេញ ៖ យុវជនម្នាក់រងរបួសធ្ងន់សន្លប់ស្តូកឈឹង បន្ទាប់ពីជិះម៉ូតូលឿនជ្រុលទៅបុកគល់ស្ពានអាកាសចោមចៅ នៅគល់ស្ពាន ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៩និង២៥នាទីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ។

ជនរងគ្រោះមានឈ្មោះ តាំង លឹមយ៉ាសិត ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

សូមចុចអាន៖ បាក់ដងស្ទូចរថយន្តសង្កត់លើសំយ៉ាបផ្ទះប្រជាពលរដ្ឋ រត់គេចចែកជើងគ្នាទាំងព្រលឹងចុងសក់

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូ ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 1Y-8530 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើង ល្បឿនលឿន ដល់ចំណុចកើតហេតុ ជ្រុលបុកខឿនគល់ស្ពានអាកាសចោមចៅ បណ្តាលឱ្យរងរបួសធ្ងន់ សន្លប់ស្តូក ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកឯម៉ូតូត្រូវបានប្រជាការពារសង្កាត់ យកទៅរក្សាទុកនៅប៉ុស្តិ៍ចោមចៅទី២ ៕

Share.