សហព័ន្ធ​កីឡា​បាល់ទាត់​ថៃ បាន​បង្កើត​​ពានរង្វាន់​បាល់ទាត់​ហ្វូតសាល​អន្តរជាតិ​មួយ​ទៀត​ដើម្បី​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ហ្វូតសាល​របស់​ខ្លួន​​កម្ដៅ​សាច់ដុំ មុន​ចេញ​ទៅ​ប្រកួត​ពានរង្វាន់ FIFA Futsal World Cup នៅ​ប្រទេស​លីទុយអានី។

ពានរង្វាន់​បាល់ទាត់ SAT International Futsal Championship Thailand 2021 គ្រោង​រៀបចំ​ពី​ថ្ងៃ​ទី​២ ដល់​ទី៦ ខែ កញ្ញា ឆ្នាំ​២០២១ ដោយ​មាន​ក្រុម​ម្ចាស់​ផ្ទះ​ថៃ អូម៉ង់ ឈីលី និង​ All Star (ជម្រើស​កីឡាករ​ល្អៗ​ក្នុង​លីគ​​ហ្វូតសាល​ថៃ)។

ថ្មីៗ​នេះ​ថៃ បាន​បង្កើត​ពានរង្វាន់​ហ្វូតសាល​អន្តរជាតិ​ឈ្មោះ​ថា​ Continental Futsal Championship មាន​ក្រុម​ចូលរួម​៨ក្រុម ដោយ​​ប្រកួត​​ពី​ថ្ងៃ​ទី២៥ ដល់​៣០ ខែ​កក្កដា ឆ្នាំ​២០២១ ខណៈ​ជើង​ឯក​បាន​ទៅ​ក្រុម​អ៊ីរ៉ង់ ហើយ​ម្ចាស់​ផ្ទះ​បាន​ត្រឹម​ជើង​ឯករង៕

អត្ថបទពាក់ព័ន្ធ៖អ៊ីរ៉ង់ គ្រង​ជើង​ឯក​ពាន​ហ្វូតសាល Continental Futsal ​ក្រោយ​​ឈ្នះ​ម្ចាស់​ថៃ ៥-១ (វីដេអូ)

Telegram-Troryorng
Share.