នៅ​ក្នុង​កម្មវិធី​ប្រកួត​ផ្ដាច់ព្រ័ត្រ​កម្មវិធី​ប្រកួត​ Freshie Girls & Boys ជំនាន់​ទី​២០ ដែល​បាន​ប្រកួត​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០២១ ម្សិលមិញ​នេះ​ មិន​ត្រឹម​តែ​រក​ឃើញ​ម្ចាស់​ជ័យ​លាភី​ តែ​ក៏​រក​ឃើញ​ Freshie ដែល​មាន​ប្រជាប្រិយភាព​ខ្លាំង​និង​ទទួល​បាន​ការ​ Vote ច្រើន​បំផុត​ផង​ដែរ​។

សូមចុច​អាន​ ៥​ថ្ងៃ​ទៀត​! ពានរង្វាន់កិត្តិយស Hall of Fame Freshie Cambodia នឹង​រក​ឃើញ​ម្ចាស់​ហើយ​

​អតីត​ Freshie ជំនាន់​មុន​ចំនួន​ ៩​ រួម​មាន​ លោក ញ៉ែម សុគន្ធ​ Freshies Boy ជំនាន់​ទីមួយ​ , លោក​ ជា វិបុល Freshie Boy ជំនាន់​ទី​២ លោក លឹម​ ជា​ឡាយ Freshie Boy ជំនាន់​ទី៤ កញ្ញា ហ៊ិន ច័ន្ទ​នីរ័ត្ន Freshie Girl ជំនាន់​ទី​៦ វីជេ តាប៊ុយ Freshie Boy ជំនាន់​ទី​៧ លោក កែវ បូរ៉ា Freshie Boy ជំនាន់ទី៧ កញ្ញា​ មាន​ សូនីតា Freshie Girl ជំនាន់ទី​៨ កញ្ញា រ៉េត សារីតា Freshie Girl ជំនាន់ទី១២ និង​ ចុង​ក្រោយ​ កញ្ញា ឈុំ ចាន់ដារ៉ា Freshie Girl ជំនាន់ទី​១៨ ដែល​​នឹង​ត្រូវ​ប្រកួត​គ្នា​តាម​រយៈ​ការ​បោះ​ឆ្នោត​ពី​សំណាក់​អ្នក​គាំទ្រ​នោះ​ ពេល​នេះ​រក​ឃើញ​​ម្ចាស់​ជ័យ​លាភីពាន​​កិត្តិយស​​ហើយ​ នោះ​គឺ​កញ្ញា ហ៊ិន ច័ន្ទ​នីរ័ត្ន ។​

ម្ចាស់​ពាន​ Hall of Fame រូប​នេះ​បាន​បញ្ចេញ​ចំណាប់​អារម្មណ៍​រំភើប​រីករាយ​ដែល​ខ្លួន​ទទួល​បាន​ពាន​រង្វាន់​កិត្តិយស​នៅលើ​បណ្ដាញ​សង្គម​ថា​ពាន​រង្វាន់​នេះ​ទទួល​បាន​ ដោយ​សារ​តែ​ការ​ស្រលាញ់​និង​ចូលចិត្ត​ពី​សំណាក់​អ្នក​គាំទ្រ​។

«អារម្មណ៍មួយដែលរំភើបនិងធ្វើឲ្យនឹកឃើញអតីតកាល មកដល់ពេលនេះបើនិយាយពីបទពិសោធន៍គឺច្រើនគួរសម ពានរង្វាន់ Hall of fame មួយនេះគឺបានពីការគាំទ្ររបស់fanគ្រប់រូបដែលស្រលាញ់នឹងចូលចិត្តនាងខ្ញុំ អរគុណដែលបានផ្តល់ក្តីស្រលាញ់មួយនេះ នាងខ្ញុំនឹងចងចាំទុកជារៀងរហូត😍❤️ អរគុណ Freshie Cambodia ដែលបានផ្តល់កិត្តិយសក្នុងកម្មវិធីនេះសារជាថ្មី»

Telegram-Troryorng
Share.