ក្រុម​បាល់ទាត់ Jorhor Darul Ta’zim របស់​ព្រះអង្គម្ចាស់ Tunku Ismail Sultan Ibrahim បាន​គ្រង​តំណែង​ជើង​ឯក​ពានរង្វាន់​លីគ​កំពូល​របស់​ប្រទេស​ម៉ាឡេស៊ី Malaysia Super League ចំនួន​៨ឆ្នាំ​ជាប់ៗគ្នា​ហើយ គឺ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៤ មក​ម៉្លេះ។

ក្លិប​ដែល​​មាន​កីឡដ្ឋាន​ជាប់​ឈ្មោះ​ជា​កីឡដ្ឋាន​ស្អាត​ជាង​គេ​បំផុត​នៅ​លើ​លោក​ក្នុង​ឆ្នាំ​២០២០ មួយ​នេះ​​បាន​ឡើង​មក​លេង​ពានរង្វាន់​លីគ​កំពូល​ម៉ាឡេស៊ី នៅ​រដូវកាល​២០០៥-២០០៦ ហើយ​​ឈ្នះ​ជើង​ឯក​ជាប់ៗគ្នា​គឺ​នៅឆ្នាំ​២០១៤,២០១៥,២០១៦,២០១៧,២០១៨,​២០១៩,២០២០​និង​២០២១ នេះ។

តាម​ពិត​​រដូវកាល​ឆ្នាំ​២០២១ នេះ​មិន​ទាន់​បញ្ចប់​នោះ​ទេ ដោយ​នៅ​សល់​២​ប្រកួត​ចុងក្រោយ​ទៀត ប៉ុន្តែ​គិត​ត្រឹម​ពេល​នេះ​ក្រុម JDT មាន​ពិន្ទុ​ច្រើន​ជាង​គេ​នាំ​មុខ​កំពូល​តារាង​រហូត​ដល់​ទៅ​៥១ពិន្ទុ​គឺ​ដាច់​ពី​ក្រុម​ចំណាត់​ថ្នាក់​លេខ​២ Terengganu FA ដែល​មាន​តែ​៣៧ពិន្ទុ​ប៉ុណ្ណោះ។

អត្ថបទពាក់ព័ន្ធ៖ពាន “Stadium Of The Year 2020” បាន​​ទៅ​កីឡដ្ឋាន​មួយ​​ស្ថិត​តំបន់​អាស៊ាន​យើង

២ប្រកួត​ដែល​នៅ​សេសសល់​ក្រុម JDT ត្រូវ​ប៉ះ​ក្រុម Terengganu FA នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា និង​បន្ត​ប៉ះ​ក្រុម​ Kuala Lumpur City នៅ​ថ្ងៃ​ទី១២ ខែ កញ្ញា ឆ្នាំ​២០២១។

ពានរង្វាន់Malaysia Super League មាន​សមាជិក​១២ក្រុម ហើយ​ក្រុម​ឈ្នះ​ជើង​ឯក​មាន​ឈ្មោះ​ទៅ​លេង​ពានរង្វាន់ AFC Champions League ក្នុង​វគ្គ​ចែក​ពូល ហើយ​​​ក្រុម​លេខ២ និង​លេខ៣ មាន​ឈ្មោះ​ចូលរួម​ប្រកួត​ពានរង្វាន់ AFC Cup ផង​ដែរ។ ចំណែក​ក្រុម​នៅ​បាត​តារាង​ចំនួន២ក្រុម​ត្រូវ​ធ្លាក់​ទៅ​លេង​ពានរង្វាន់​កម្រិត​ទី២ Malaysia Premier League៕

Telegram-Troryorng
Share.