នៅសល់រយៈពេល ១៧ថ្ងៃទៀត ការប្រកួតសម្រស់ដ៏ធំ Miss Universe នឹងរកឃើញបេក្ខនារីជ័យលាភីគ្រងមកុដបវរកញ្ញាចក្រវាទ្យឆ្នាំ ២០២០នៅរដ្ឋហ្ល័ររីដាសហរដ្ឋអាមេរិកហើយ យ៉ាងណាមិញសារព័ត៌មានត្រយងសូមលើកយកមកបង្ហាញជូននូវបេក្ខនារី និង ឈុតតំណាងជាតិប្រទេសអាស៊ានចំនួន ៦ដែលបានបញ្ជូនបេក្ខនារីរបស់ខ្លួនទៅប្រកួតនៅក្នុងកម្មវិធីខាងលើនេះ។
១. កម្ពុជា
កញ្ញា រ៉េត សារីតា បវរកញ្ញាចក្រវាឡកម្ពុជា វ័យ ២៦ឆ្នាំមានសមត្ថភាពអាចនិយាយបានចំនួន ២ភាសាអង់គ្លេស បារាំង និងភាសាខ្មែរជាភាសាកំណើត។ សារីតា គឺជាសិស្សគុនល្បុក្កតោមួយរូបព្រោះកញ្ញាសង្ឃឹមថានៅថ្ងៃអនាគតកញ្ញាអាចសម្ដែងក្នុងភាពយន្តណាមួយដែលអាចប្រើប្រាស់ក្បាច់គុនល្បុក្កតោនៅក្នុងនោះ។

២. ថៃ
កញ្ញា Amanda Obdam វ័យ ២៧ឆ្នាំ ជាបវរកញ្ញាចក្រវាឡថៃកូនកាត់ថៃកាណាដា។ Amanda ជានិស្សិតបានបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅសកលវិទ្យាល័យមួយន ាទីក្រុងតូរ៉ង់តូ ប្រទេសកាណាដាដ ែលជាប្រទេសកំណើតរបស់ឪពុករបស់នាង។

៣. ហ្វីលីពីន (មិនទាន់បង្ហាញឈុតតំណាងជាតិ)
កញ្ញា Rabiya Mateo មានវ័យ ២៥ឆ្នាំបវរកញ្ញាចក្រវាឡហ្វីលីពីន កូនកាត់ហ្វីលីពីននិងឥណ្ឌា បច្ចុប្បន្នគឺជាអ្នកគ្រូបង្រៀនមួយរូបនិងជាជាអ្នក Fashion Model ដែលមានជំនឿចិត្តលើខ្លួនឯងខ្ពស់។កញ្ញាជានិស្សិតបញ្ចប់ការសិក្សានៅសកលវិទ្យាល័យពេទ្យ Iloilo Doctors College បរិញ្ញាប័ត្រវេជ្ជសាស្ត្រ ផ្នែកព្យាបាលរាងកាយ។

៤. សិង្ហបុរី (មិនទាន់បង្ហាញឈុតតំណាងជាតិ)
កញ្ញា Bernadette Belle ONG មានវ័យ ២៧ឆ្នាំ កញ្ញាមានប៉ាម៉ាក់ជាជនជាតិសិង្ហបុរី តែកើតនៅប្រទេសហ្វីលីពីននិងធំធាត់នៅទីនោះ រហូតដល់អាយុខ្ទង់ ១១ឆ្នាំ ទើបចាកចេញទៅរស់នៅទីក្រុងហុងកុងមុននឹងផ្លាស់មករស់នៅប្រទេសសិង្ហបុរីជាអចិន្ត្រៃយ៍។ កញ្ញាជានិស្សិតបញ្ចប់ការសិក្សានៅសកលវិទ្យាល័យមួយនៅប្រទេសអូស្ត្រាលីហើយបច្ចុប្បន្នមានតួនាទីជា Producer និង Radio DJ។

៥. ម៉ាឡេស៊ី
កញ្ញា Francisca Luhong James បច្ចុប្បន្នមានវ័យ២៥ឆ្នាំ កញ្ញាគឺជាបវរកញ្ញាចក្រវាឡម៉ាឡេស៊ីដំបូងគេដែលមានកំណើតចេញពីបងប្អូនជនជាតិ Dayak។ កម្រិតសិក្សារបស់កញ្ញារូបនេះក៏មិនធម្មតាព្រោះកញ្ញាបញ្ចប់ការសិក្សាដោយទទួលបានប័ណ្ណកិត្តិយសជំនាញ Mass Communication ផ្នែក Public Relationsដោយបច្ចុប្បន្នកញ្ញាមានតួនាទីជា Marketing Executive ។

៦. ឥណ្ឌូណេស៊ី
កញ្ញា Ayu Maulida Putri មានវ័យ ២៣ឆ្នាំ បច្ចុប្បន្ន កញ្ញាជានិស្សិតផ្នែកច្បាប់នៃសកលវិទ្យាល័យ Airlangga នាប្រទេសឥណ្ឌូណេស៊ី។ នៅក្នុងគ្រួសារកញ្ញាជាកូនស្រីទីពីរក្នុងចំណោមគ្រួសារមានកូន៣នាក់។ យុវតីរូបនេះចាប់ផ្ដើមចូលប្រឡូកក្នុងវិស័យម៉ូដដោយធ្វើការជាអ្នកបង្ហាញម៉ូដតាំងពីអាយុ១៤ឆ្នាំ មកម្ល៉េះ។

៧. ឡាវ
កញ្ញា Christina Lasasimma មានវ័យ ២៧ឆ្នាំ គឺជាបវរកញ្ញាជនជាតិឡាវទី៤ដែលបានកត់ត្រាចូលប្រវត្តិសាស្ត្រជាបេក្ខនារីតំណាងជាតិនៅប្រកួតក្នុងវេទិកា Miss Universe។ Christina គឺជាកូនកាត់ឡាវ-បេឡារុសដោយមានឪពុកជាជនជាតិឡាវ ចំណែកម្ដាយជាជនជាតិ Belarus។ បច្ចុប្បន្នកញ្ញាជានិស្សិតអនុបណ្ឌិតកំពុងសិក្សានៅសកលវិទ្យាល័យ Dhurakij Pundit
នាប្រទេសថៃ។

៨.វៀតណាម
កញ្ញា Khanh Van Nguyen Tran មានវ័យ ២៥ឆ្នាំ កើតនៅទីក្រុងហូជីមិញ ជានិស្សិតបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ Ho Chi Minh City University of Theater and Cinema ។ បវរកញ្ញារូបនេះធ្លាប់ជាជនរងគ្រោះការរំលោភបំពានផ្លូវភេទមួយរូបតែនាងបានឆ្លងកាត់ភាពជូរចត់នេះដោយមានឪពុកម្ដាយជាអ្នកលើកទឹកចិត្ត។ កញ្ញាអាចប្រដាល់សេរីបានព្រោះកញ្ញាបានហ្វឹកហាត់ដើម្បីកាត់បន្ថយភាពតានតឹងនិងធ្វើឱ្យកញ្ញាកាន់តែមានភាពជឿជាក់លើខ្លួនឯងថែមទៀត។

សូមរំលឹកឡើងវិញថាកម្មវិធីប្រកួតបវរកញ្ញាចក្រវាទ្យពិភពលោក Miss Universe 2020 លើកទី៦៩ នឹងប្រព្រឹត្តឡើងនៅរដ្ឋហ្ល័ររីដា សហរដ្ឋអាមេរិកនាវេលាល្ងាចថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២១ ម៉ោងនៅសហរដ្ឋអាមេរិកត្រូវនឹងវេលាព្រឹកថ្ងៃទី១៧ខែឧសភា ម៉ោងនៅកម្ពុជា៕
