ក្លិបបាល់ទាត់ Guangzhou City សមាជិកក្នុងពានរង្វាន់លីគកំពូលប្រទេសចិន Chinese Super League បានប្រកាសថាកីឡាករ Tan Chun Lok នឹងមិនទៅចូលរួមក្នុងក្រុមកោះហុងកុង ក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ជើងឯកពិភពលោក 2020 FIFA World Cup Qatar ប្រចាំទ្វីបអាស៊ី ជុំទី២ នោះទេ ដោយមូលហេតុ កីឡាកររូបនេះត្រូវបំពេញបេសកកម្មក្នុងក្លិបរបស់ខ្លួនប្រចាំរដូវកាលថ្មី។

ក្រុម Guangzhou City ប្រកួត២លើកកន្លងមកឈ្នះ១លើក និងស្មើគ្នា១លើក ហើយកីឡាករខ្សែបម្រើរូបនេះជាកម្លាំងស្នូលសំខាន់របស់លោកគ្រូបង្វឹក Jean-Paul van Gastel ជនជាតិហុល្លង់ នាពេលកន្លងមកផងដែរ។
អត្ថបទពាក់ព័ន្ធ៖ជម្រុះ World Cup៖ ពូល C កម្ពុជា,អ៊ីរ៉ាក់,អ៊ីរ៉ង់,បារ៉ែននិងហុងកុង នឹងប្រកួតនៅប្រទេសបារ៉ែន
ចំណែកក្រុមកោះហុងកុង ស្ថិតនៅក្នុងពូល C នៃវគ្គជម្រុះ World Cup ប្រចាំទ្វីបជាមួយអ៊ីរ៉ាក់, បារ៉ែន, អ៊ីរ៉ង់ និងកម្ពុជា។ ប្រកួតដែលសេសសល់នឹងធ្វើឡើងនៅប្រទេសបារ៉ែន នៅអំឡុងខែមិថុនា ខាងមុខ៕