រឿង​សមត្ថភាព​សម្ដែង​របស់​តារា​កូរ៉េ មិនមាន​អ្នក​ណាបដិសេធ​ទេ​ថា​ តារា​កូរ៉េ​ទាំង​ប្រុស​ទាំង​ស្រី​ ទាំង​ក្មេង​ទាំង​ចាស់​ គឺ​អាច​សម្ដែង​បាន​យ៉ាង​ស័ក្ដិសម​ ជា​ពិសេស​ចូលតួ​បាន​ល្អ​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ស្លុង​អារម្មណ៍​ទៅ​តាម​សាច់​រឿង​ ជាមួយ​នឹង​ទេពកោសល្យ​ដ៏​ល្អ​នេះ​បាន​ធ្វើ​ឱ្យ​តារា​កូរ៉េ​ជា​ច្រើន​ដួង​បាន​បោះ​ជំហាន​ឆ្ពោះ​ទៅ​កាន់​ការ​សម្ដែង​ភាពយន្ត​ហូលីវូដ​ ដែល​ជា​ផលិតកម្ម​យក្ស​​ ដែល​​មានតារា​ជាច្រើន​មក​ពី​គ្រប់​បណ្ដាប្រទេស​​ចង់​​សម្ដែង​ខ្លាំង​។

សូមចុច​អាន​ ​Park Seo Joon ​តារា​សម្ដែង​​កូរ៉េ​​ដំបូងគេ​​សម្ដែង​រួម​​ជាមួយ Brie Larson នៅ​ក្នុង​រឿង​​ «The Marvels»​

ថ្មីៗ​​នេះ​ដំណឹង​ដែល​ប្រុស​ស្អាត​ Park Seo Joon ចាក​ចេញ​ពី​ប្រទេស​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ Los Angeles ដើម្បី​ថត​រឿង​ឱ្យ​ផលិតកម្ម​ Marvel Studio រឿង «Captain Marvel 2: The Marvels» ដែល​មាន​តួអង្គ​ឯក​ធំ​គឺ​ Brie Larson គឺ​ជា​រឿង​មួយ​មិន​ត្រឹម​តែ​អ្នក​គាំទ្រ​ទេ​ដែល​រីករាយ​ សូម្បី​តែ​តារា​សម្ដែង​រូប​នេះ​ក៏​មាន​មោទកភាព​ណាស់​ដែរ​ដែល​លោក​បាន​ក្លាយ​ជា​តារា​កូរ៉េ​ម្នាក់​ទៀត​ត្រូវ​បាន​ផលិតកម្ម​នៅ​ហូលីវូដ​ចាប់​អារម្មណ៍​រួម​ការងារ​ជាមួយ​។

យ៉ាងណា​មិញ​នៅ​មាន​តារា​កូរ៉េ​ជា​ច្រើន​ដួង​ទៀត​ដែល​​ធ្លាប់​មាន​វត្តមាន​រួម​ការងារ​ជាមួយ​នឹង​ផលិតកម្ម​ហូលីវូដ​ដូច​ជា​ Son Ye Jin និង​ Lee Sung Gyun នៅ​ក្នុង​ភាពយន្ត​ Cross ប៉ុន្តែ​ការ​ថត​​ត្រូវ​បាន​ពន្យារពេល​ដោយ​សារ​តែ​បញ្ហា​ជំងឺ​កូវីដ​-១៩

និយាយៗ​ទៅ​កាល​ពី​ខែ​មេសា តារា​សម្ដែង​ជើង​ចាស់​ Yoon Yuh Jung បាន​បង្កើត​ប្រវត្តិសាស្ត្រ​សម្រាប់​វិស័យ​សិល្បៈ​ភាពយន្ត​កូរ៉េ​ ដោយ​អ្នក​ស្រី​បាន​ក្លាយ​ជា​​ជនជាតិ​កូរ៉េ​ទីមួយ​ឈ្នះ​ពាន​រង្វាន់​ OSCAR លើក​ទី ៩៣ ផ្នែក​តារា​គាំទ្រ​ស្ត្រី​ឆ្នើម​ពី​ភាពយន្ត​ខ្នាតធំ​រឿង​ «Minari» ដោយ​ក្នុង​​រឿង​នោះ​មាន​តារា​សម្ដែង​អាមេរិក​ Steven Yeun (កើត​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​) និង​តារា​សម្ដែង​កូរ៉េ​ Han Ye Ri។

រៀប​រាប់​ត្រឹម​នេះ​នៅ​មិន​ទាន់​អស់​នោះ​ទេ​ ព្រោះ​នៅ​មាន​តារា​កូរ៉េ​មួយ​ចំនួន​ទៀត​ដែល​បាន​សម្ដែង​ក្នុង​ភាពយន្ត​ហូលីវូដ​ដូច​ជា​

១.Sandra Oh (Grey’s Anatomy and Killing Eve)
២.Steven Yeun (The Walking Dead)
៣.Ken Jeong,(stand-up), doctor-turned-actor (true story), (The Hangover)
៤.Rick Yune (Die Another Day) (Fast and Furious)
៥.Bobby Lee (Harold and Kumar) 
៦.John Cho (Harold and Kumar)
៧.Ki Hong-lee (Maze Runner)

ប្រភព៖ https://metro.style/people/celebrities/korean-actors-actresses-hollywood-films-projects/31203

Telegram-Troryorng
Share.