​កាល​ពី​ពេល​ថ្មីៗ​នេះ​ លោក​ យក់​ ឆេងហាក់​ តារា​សម្ដែង​ និង​ជា​ពិធីករ​​ដ៏​លេចធ្លោ​មួយ​រូប​​ ​ធ្លាប់​ចេញ​មក​បក​ស្រាយ​​ពាក់ព័ន្ធ​​​លើ​ការ​​ក្លែង​បន្លំ​យក​រូប​ថត​លោក​​ទៅ​បង្កើត​គណនី​ហ្វេសប៊ុកក្លែងក្លាយ​ ​ប្រើប្រាស់​បោក​លុយ​និង​បោក​ចិត្ត​ស្រី​ ​រហូត​កើត​មាន​ការ​ភាន់​ច្រឡំ​ពី​សំណាក់​នារី​រង​គ្រោះ​នោះ​ នៅ​ពេល​នេះ​លោក​បាន​ចាត់​ចំណាត់​ការ​ផ្លូវ​ច្បាប់​ហើយ​ ក្រោយ​ពី​​ព្យាយាម​​ពន្យល់​​និង​បកស្រាយ​ច្រើន​ដង​​តែ​ភាគី​នារី​​រងគ្រោះ​នៅ​តែ​បន្ត​​តាម​ឆាឆៅ​​និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​និង​សេចក្ដី​ថ្លៃថ្នូរ​​របស់​លោក​។​

សូមចុច​អាន​ យក់ ឆេងហាក់ ​តារា​​វ័យ​ក្មេង​ត្រូវ​ជន​អនាមិក​ប្រើរូប​បោក​ប្រាស់​លុយ​ស្រី​រាប់​ពាន់ដុល្លារ!

យោង​តាម​ការ​បញ្ជាក់​ពី​លោក​ យក់ ឆេងហាក់​​កាល​ពី​ពេល​កន្លង​មក​នេះ​ មាន​គណនី​មួយ​ឈ្មោះ​ Vanna Rong Rath បាន​យក​រូប​ថត​លោក​ទៅ​ក្លែង​បន្លំ​បង្កើត​ជា​គណនី​ក្លែងក្លាយ​រួច​​ប្រើ​ប្រាស់​រូប​របស់​លោក​ទៅ​បោក​ប្រាស់​ចិត្ត​និង​លុយ​ពី​នារី​រងគ្រោះ​ ហើយ​នៅ​ពេល​ដែល​លោក​ទទួល​បាន​ដំណឹង​នេះ​ លោក​បាន​ព្យាយាម​ពន្យល់​ និង​បកស្រាយ​ប្រាប់​ទៅ​នារី​រងគ្រោះ​នោះ​ជា​ច្រើន​លើក​​ ប៉ុន្តែ​ហាក់​គ្មាន​ប្រសិទ្ធិភាព​ ដោយ​នារី​រង​គ្រោះ​នោះ​នៅ​តែ​យល់​ច្រឡំ​ថា​លោក​ជា​ម្ចាស់​គណនី​បោក​ប្រាស់​​ដែល​មាន​ឈ្មោះ​ដូច​ខាង​លើ​ដដែល​។

មិន​តែ​ប៉ុណ្ណោះ​ភាគី​នារី​រងគ្រោះ​បាន​បន្ត​ផុស​និង​បង្ហោះ​លើ​បណ្ដាញ​សង្គម​ (Facebook) ដោយ​​បាន​ប្រើប្រាស់​ពាក្យ​ពេចន៍​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​និង​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​លោក​ដូច​មាន​រៀបរាប់​ខាង​ក្រោម​នេះ​៖

«បើស្អាតសង្ហារតែរូបឯងចិត្តគំនិតអនជាងសត្វទៅទៀតខ្ញុំមិនចង់ផុសរូបអ្នកឯងទ ព្រោះខ្ញុំដឹងថាអ្នកជាតារាល្បីអ្នកដែលគេស្គាល់ច្រើនតែគំនិតអ្នកថោកជាងសត្វទៅទៀតពេលមានបញ្ហាអ្នកឯងឲ្យខ្ញុំ ជួយដោះស្រាយគ្រប់យ៉ាងដល់ពេលចុងក្រោយវិញអ្នកឯងសម្តែងចរិតពិតចេញមកឲ្យគេស្គាល់ថាអ្នកជាមនុស្សកំពូល តារាបោកកុំគិតថាខ្ញុំមិនហ៊ានធ្វើអ្វីអ្នកឯងឲ្យសោះណាខ្ញុំទុក្ខឲ្យអ្នកសិនដល់ពេលណាអ្នកល្បីខ្លាំងដឹងថាមានរឿង អ្វីកើតឡើងហើយណា បើអ្នកដោះស្រាយរឿងលុយខ្ញុំ បងប្អូនជួយស៊ែរអ្នកមួយផង!!»។

ដើម្បី​ការពារ​កិត្តិយស​របស់​​ខ្លួន​លោក​ យក់ ឆេង​ហាក់ ​បាន​ងាក​មក​រក​ចំណាត់ការ​​ផ្លូវ​ច្បាប់ឱ្យ​ជួយ​ដោះ​ស្រាយ​ចំពោះ​ករណី​ចោទ​ប្រកាន់​មក​លើ​​រូប​លោក​។​ យោង​តាម​រយៈ​​លិខិត​​ជូន​តំណឹង​ពី​សំណាក់​មេធាវី​របស់​លោក​ ​មាន​សេចក្ដី​សង្ខេប​យ៉ាង​ដូច្នេះ​ថា​ ​៖ «ស្នើ​សុំ​ឱ្យ​ម្ចាស់​គណនី​​ហ្វេសប៊ុក​ចំនួន​ពីរ​គឺ​ អូន អ៊ូក​ និង​ La Ma បញ្ឈប់​ជា​បន្ទាន់​រាល់​សកម្មភាព​ធ្វើ​ការ​បរិហាកេរ្តិ៍​ដោយ​អះអាង​នូវ​ព័ត៌មាន​មិន​ពិត​ក្នុង​ន័យ​ញុះញង់​ឱ្យ​មាន​ការ​រើសអើង​មក​កាន់​កូន​ក្ដី​ខ្ញុំ​បាទ​។ កូន​ក្ដី​ខ្ញុំ​បាទ​រីករាយ​សហការ​ជានិច្ច​ចំពោះ​ម្ចាស់គណនី​ហ្វេសប៊ុក​ឈ្មោះ​ អូន អ៊ូក​ និង​ La Ma ប្រសិន​បើ​គាត់​ពិត​ជា​ជន​រងគ្រោះ​​ក្នុង​ករណី​ឆបោក​ប្រាក់​ពី​ម្ចាស់​គណនី​ឈ្មោះ​ Vanna Rong Rath ប្រាកដ​មែន​»

ខាង​ក្រោម​នេះ​ជា​លិខិត​ជូន​តំណឹង​ពី​សំណាក់​មេធាវី​លោក​ យក់ ឆេងហាក់​ ជូន​ទៅ​ម្ចាស់​គណនី​ អូន អ៊ូក និង La Ma ៖

Telegram-Troryorng

Share.