ក្រសួង​ព្រះបរមរាជវាំង បាន​បកស្រាយ​នៅ​ជុំ​សារព័ត៌មាន​បរទេស​ដែល​សរសេរ​ថា​មាន​រាជទាយាទ​មួយ​ព្រះអង្គ​ដាក់​សំណើ​ទិញ​ក្លិប​បាល់ទាត់​ AS Saint-Étienne សមាជិក​ពានរង្វាន់​លីគ​កំពូល​នៃ​ប្រទេស​បារាំង ចំនួន​១០០លាន​អឺរ៉ូ កាល​ពី​ពេល​ថ្មីៗ។ សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​សរសេរ​ជា​២ច្បាប់​គឺ​ភាសា​ខ្មែរ​១ច្បាប់ និង​ភាសា​អង់គ្លេស១ច្បាប់។

បើ​តាម​សារព័ត៌មាន leparisien របស់​បារាំង បាន​ចេញ​ផ្សាយ​ថា​ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ បាន​ដាក់​សំណើរ​តាម​រយៈ​ធនាគារ ​KPMG ទិញ​យក​ក្លិប AS Saint-Étienne ចំនួន​១០០លាន​អឺរ៉ូ ខណៈ​ភាគី​ខាង​ក្លិប​នៅ​មិន​ទាន់​​ឆ្លើយ​តប​នៅ​ឡើយ​នោះ​ទេ។ ក្លិប​ដែល​មាន​មូលដ្ឋាន​នៅ​​ទីក្រុង Saint-Étienneមួយ​នេះ​បាន​ប្រកាស​ដាក់​លក់​ជា​ផ្លូវការ​ ចាប់​តាំង​ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១​ កន្លង​មក​ម៉្លេះ។

ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ប្រសូត​នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៧៤ ជា​បុត្រា​មួយ​អង្គ​របស់​សម្តេច​ព្រះ​មហិស្សរា នរោត្តម ចក្រព័ង្ស់​និង​អ្នកម្នាង ហ៊ុន សឿន។ ព្រះអង្គ​ជា​ព្រះរាជនត្តា (ចៅ) មួយ​ព្រះអង្គ​របស់​ព្រះបរមរតនកោដ្ឋ៕

អត្ថបទពាក់ព័​ន្ធ៖ស្គាល់​ពី​ទ្រង់ នរោត្តម រ៉ាវីចក្រ បោះ​ទុន​​១០០​លាន​អឺរ៉ូ ទិញ​ក្លិប​គ្រង​ជើង​ឯក​លីគ​បារាំង​ច្រើន​ជាង​គេ​

Telegram-Troryorng
Share.