បន្ទាប់​ពី​ឃើញ​មាន​ការ​ប្រកាស​សុំ​ជំនួយ​ពី​អតីត​តារា​ចម្រៀង​ លោក សែម​ សង្វាត តាម​រយៈ​គណនី​ហ្វេសប៊ុក​របស់​លោក​ ដោយ​បាន​បញ្ជាក់​ពី​អាការៈ​ជំងឺ​របស់​លោក​មានសភាព​ធ្ងន់ធ្ងរ​ហើយ​កំពុង​សង្គ្រោះ​បន្ទាន់​នោះ​ មាន​សាធារណជន​បាន​ពួតដៃ​ចូលរួម​ជួយ​តាមរយៈការ​វេរ​ប្រាក់​ចូល​គណនី​ធនាគារ​កូន​ប្រុស​របស់​លោក​ ក្នុង​នោះ​សង្កេត​ឃើញ​ថា​មាន​តារា​ស្រី​៣​ដួង​នៅ​ក្នុង​រង្វង់​សិល្បៈ​ដែល​ឈាន​មុខ​គេ​បាន​ចូលរួម​ជួយ​ថវិកា​ដល់​លោក​ សែម​ សង្វាត។​

សូមចុច​អាន​ សូម​ចូល​រួម​សោក-ស្ដា.យ​! តារា​ចម្រៀង​ សែម​ សង្វាត បាន​ទទួល​អនិច្ច-កម្ម​ហើយ​

តារា​ស្រី​ ៣​ដួង ដែល​មាន​សទ្ធា ជ្រះ​ថ្លា ចូលរួម​ជួយ​ថវិកា​ ដើម្បី​ទ្រទ្រង់​ដល់​ក្រុម​គ្រួសារ​លោក​ក្នុង​ការ​ប្រើប្រាស់​ប្រាក់​នេះ​សម្រាប់ថ្លៃព្យាបាល​នោះ​មាន​ជា​ដំបូង​គេ​គឺ​កញ្ញា​ ហ៊ិន ច័ន្ទនីរ័ត្ន ដោយ​កញ្ញា​មាន​ទឹក​ចិត្ត​ចូលរួម​៣០​ដុល្លារ​ បន្ត​មក​ទៀត​ពិធីការិនី​ ដួង ហ្សូរីតា បាន​ផ្ញើ​ទឹក​ប្រាក់​ចូលរួម​ចំនួន​ ១០០ ដុល្លារ​ តារា​ចម្រៀង​និង​ពិធីការិនី​ប៉ិន​ខាង​វោហា កញ្ញា សុភក្ត្រ កុសម៉ា បាន​ចូលរួម​ជួយ​ចំនួន​៣០​ដុល្លារ​ផង​ដែរ​។

ប៉ុន្តែ​គួរ​ឱ្យ​ស្ដាយ​ជា​ទី​បំផុត​ព្រោះ​ ជំងឺ​ធ្វើ​ទុក្ខ​ខ្លាំង​ ​មិន​អាច​ទ្រាំ​ទ្របាន​ លោក សែម​ សង្វាត បាន​លាចាកលោក​នេះ​ទៅ​ហើយ​កាល​ពី​រាត្រី​ទី​១ ខែ តុលា ឆ្នាំ​ ២០២១ វេលាម៉ោង​ ១២ និង​១០នាទី​ អធ្រាត បន្សល់​ទុក​ត្រឹម​ការ​សោកស្ដាយ​និង​ទុក្ខ​សោក​សម្រាប់​បងប្អូន​ កូន​ និង​អ្នក​ដែល​ស្រលាញ់​រាប់អាន​លោក​តែ​ប៉ុណ្ណោះ​។

Telegram-Troryorng
Share.