ទំនាស់​ដែល​កើត​ចេញ​ពី​រឿង​ឈុត​រ៉ូប​ក្នុង​រាត្រី​គ្រងមកុដ​ រវាង​ Miss Grand Cambodia 2020 កញ្ញា លីវ ជីលី និង​ម្ចាស់​ហាង​កាត់​ដេរ​និង​ច្នៃម៉ូដ​សំលៀកបំពាក់​ដ៏​ល្បី​មួយ​រូប​ នៅ​តែ​ក្ដៅ​គគុក ទោះ​ជា​ភាគី​បវរកញ្ញា​ឯក​ហាក់​ស្ងប់​ស្ងាត់​មិន​មាន​ Comment អ្វី​ចំពោះ​បញ្ហា​ទំនាស់​នេះ ​​ប៉ុ​ន្តែ​ខាង​ម្ចាស់​ហាង មិន​ស្ងប់​ស្ងាត់​នោះ​ឡើយ​ ហើយ​បន្ត​ផ្លោង​សម្ដី​និង​ប្រដូច​ស្រីស្អាត​មក​ខេត្ត​បន្ទាយ​មាន​ជ័យ​រូប​នេះ​ទៅ​នឹង​សត្វ​ក្រពើ​។

សូមចុច​អាន ផ្ទុះ​សង្គ្រា.ម​ស.ម្ដី​រវាង Miss Grand 2020​ លីវ ជីលី និង​អ្នក​ច្នៃ​ម៉ូ.ដ​សំលៀ.ក​បំ.ពាក់…​!

យោង​តាម​សំណេរ​របស់​ម្ចាស់​ហាងច្នៃ​ម៉ូដ​បាន​លើក​ឡើង​ចំនួន​ពីរ​ដង​នៅ​ក្នុង​ពេល​ថ្មីៗ​នេះ​ ដោយ​លោក​ទីមួយ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​តុលា​ ឆ្នាំ​២០២១ ម្ចាស់​ហាង​រូប​នោះ​​ បាន​ផុស​លើ​បណ្ដាញ​សង្គម​ដោយ​ប្រើ​សម្ដី​ធ្ងន់​ធ្ងរ​ខ្លាំង​ ថែមទាំង​ហ៊ាន​ប្រដូច​កញ្ញា​ លីវ ជីលី​នឹង​សត្វ​ក្រពើ ដែល​សត្វ​ក្រពើ​នេះ​នេះ​តំណាង​ឱ្យ​សត្វ​រមិល​គុណ មិន​ស្គាល់​គុណ​របស់​អ្នក​ដទៃ​។ ម្ចាស់​ហាង​បាន​សរសេរ​នូវ​ពាក្យ​សម្ដី​ធ្ងន់​ៗ​យ៉ាង​ដូច្នេះ​៖

«Miss ក្រពេី 🐊🐊🐊🐊🐊🐊😡😡😡😡😡 គិតថាអញឈប់មែន មេីលសំដីអញជួយអត់បាន1៛ អ្នកឯងមែនម្ចាស់ហាង អ្នកឯងមិនដឹង 😡😡😡😡😡 តេទៅព័ត៌មានសុំបទស្រាយថាសុំទោសហេីយៗ មឹចយកទេាសនឹងស្មើនឹងមុខមាត់ហាងខ្ញុំអត់»

បន្ត​មក​ទៀត​នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា ម្ចាស់​ហាង​ដដែល​បាន​បន្ត​ផុស​នូវ​អារម្មណ៍​របស់​ខ្លួន​ពាក់​ព័ន្ធបញ្ហា​ឈុត​ដែល​ផ្ដោត​សំខាន់​ថា​ទង្វើ​របស់​កញ្ញា លីវ​ ជីលី ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយសនិង​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន៖

«អត់យល់អ្នកឯងជាម៉ូដែលអ្នកឯងថារ៉ូបពិបាកដើរ ចុះមានកម្មវិធីគេជួលមកដើរធ្វើម៉េចទៅ ហេីយអត់យល់មួយទៀតរ៉ូប ពិបាកដេីរចេញរ៉ូបមួយទៀតមមកពីរណាលឿនម៉្លេះ ឬក៏គ្រប់យ៉ាងបានរៀបចំទុកមុនរួចទៅហើយ ជួយគិតខ្ញុំផងបងប្អូន ពាក់កុំពាក់រិទិ្ធតែល្អ ដេីរប្រាប់គេថារ៉ូបខ្ញុំមិនស្អាត មកប្រាប់ខ្ញុំថារ៉ូបគេមិនស្អាត សហាវណាស់ 😱😱🤮🤮 អ្នកឯងនិយាយថាអត់មានរឿងធំប៉ុន្តែកិត្តិយសហាងខ្ញុំ 😡😡😡😡»

នៅ​ខាង​ក្រោម​ការ​លើក​ឡើង​របស់​ម្ចាស់​ហាង​សំលៀកបំពាក់​ខាង​លើ​នេះ​មាន​អ្នក​គាំទ្រ មិត្ត​ភក្ដិ​ ចូលមក​ Comment គាំទ្រ​និង​លើក​ទឹក​ចិត្ត​ចំពោះ​ម្ចាស់​ហាង​រូប​នេះ ដោយ​ការ​លើកឡើង​ភាគ​ច្រើន​គឺ​មាន​ទំនោរ​កាន់ជើង​ម្ចាស់​ហាង​ហើយ​ធ្វើ​ការ​ចោទប្រកាន់​និង​បន្ទោស​ ព្រម​​ទាំងដៀល​ចរិតរបស់​កញ្ញា លីវ ជីលី ផងដែរ។

សង្គ្រាម​សម្ដី​រវាង​បុគ្គល​ល្បី​និង​មាន​មុខ​មាត់​នៅ​ក្នុង​សង្គម​​ទាំង​ពីររូប នៅ​តែទទួល​បាន​ការ​ចាប់​អារម្មណ៍​​ពី​សាធារណជន ព្រោះ​ចង់​ដឹង​ថា​ទី​បញ្ចប់​នឹង​ទៅ​ជា​យ៉ាង​ណា ព្រោះ​កន្លងមក​កញ្ញា​ លីវ ជីលី ធ្លាប់​បោះ​សម្ដី​ថា​នឹង​ប្រើ​ផ្លូវ​ច្បាប់​ប្រសិន​បើ​ភាគី​ម្ចាស់​ហាង​បន្ត​ផុស​នូវ​សំណេរ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ខ្លួន ខណៈ​ម្ចាស់​ហាង​បាន​ឆ្លើយ​តប​វិញ​ថា​ខ្លួន​មិន​ខ្លាច​នោះ​ទេ បើសិនជា​កញ្ញា លីវ ជីលី ប្រើផ្លូវ​ច្បាប់​ភាគី​ខ្លួន​សា្វគមន៍​ជានិច្ច៕

Telegram-Troryorng
Share.