ក្រោយ​ស្ងប់​ស្ងាត់​មួយ​រយៈ​ធំ​ បន្ទាប់​ពី​បាន​លាចាក​សិក្ខាបទ ឧកញ៉ា ហ៊ីង បញ្ញារិទ្ធ ហៅ​ពូម៉ៅ បាន​ Live លើ​ Facebook យំ​រៀបរាប់​លែង​​ខ្មាសអៀន​ថានឹក​ប្រពន្ធ​​ នឹក​កូន​ ហើយ​ចង់សុំ​ត្រូវ​រ៉ូវ​និង​ជា​នា​ជាមួយ​នឹង​ឧត្តម​ភរិយា​គឺ​ឧកញ៉ា​ទ្រី ដាណាឡើង​វិញ​។

ឧកញ៉ា ហ៊ីង បញ្ញារិទ្ធ

សូម​ចុច​អាន ស្វាមី​ឧកញ៉ា ទ្រី ដាណា សម្រេច​ចិត្ត​កោរសក់ សាងភ្នួស​ថ្វាយ​ខ្លួន​ជូន​សាសនា​!

នៅ​ក្នុង​វីដេអូ​ឃ្លីប​យំ​ខ្សឹក​ខ្សួល​របស់​ពូម៉ៅ ​បាន​រៀបរាប់​ថា «​ពេល​នេះ​លោក​កំពុង​តែ​ស្នាក់​នៅ​ផ្ទះ​ម្ដាយ​របស់​លោក​ លោក​នឹក​រលឹក​ដល់​ប្រពន្ធ​កូន​ជា​ខ្លាំង​ ព្រោះ​រយៈ​ពេលមួយ​ខែ​ហើយ​ដែល​លោក​មិន​បាន​ជួប​មុខ​ប្រពន្ធ​កូន​ លោក​បាន​លើកឡើង​ថា​ នេះ​មិនមែន​ជា​ការ​សម្ដែង​នោះ​ឡើយ​ ព្រោះ​ក្នុង​នាម​ជា​មនុស្ស​ប្រុស​មិន​យក​ទឹក​ភ្នែក​ដាក់​មុខ​នោះ​ទេ​ ប៉ុន្តែ​លោក​ពិត​ជា​មិន​យល់​ចិត្ត​ប្រពន្ធ​លោក​សោះ​ ទំនាស់គ្រួសារ​តិច​តួច​ហេតុអ្វី​បាន​ជា​ធ្វើ​ដាក់​លោក​ដល់​ថ្នាក់។»

សូម​ចុច​អាន ឧកញ៉ា ទ្រី ដាណា ​បញ្ជាក់​ទាំង​យប់​​រឿង​ខ្លួន​និង​ស្វាមី​​មិន​មែន​ឈ្លោះ​យក​ Like,Share និង View

យំបណ្ដើរ​ពោល​រៀបរាប់​បណ្ដើរ​អួល​អាក់​បណ្ដើរ​ពូម៉ៅ បាន​បន្ត​ទៀត​ថា «លោក​នឹក​ប្រពន្ធ​កូន​ណាស់ លោក​ដឹងកំហុស​អស់​ហើយ ហេតុ​ម្ដេច​ប្រពន្ធ​លោក​នៅ​តែ​មិន​លើក​លែង​ទោស​ឱ្យ​លោក​? លោក​ខំ​ទៅ​បួស​សាង​ផលបុណ្យ​ ដឹង​កំហុស​គ្រប់​យ៉ាង ពេល​ខ្លះ​លោក​នឹក​កូន​ លោក​មើល​វីដេអូ​ដែល​លោក​បាន​ថត​ទុក​ លោក​ស្រក់​ទឹក​ភ្នែក​ រាល់ដង​ទៅ​ខេត្ត​ជាមួយ​ប្រពន្ធ​ត្រឹម​ពីរ​ថ្ងៃ​លោក​នឹកកូនស្ទើ​រស្លាប់​ ចុះ​ទម្រាំ​បែក​មួយ​ខែ​បែបនេះ​តើ​ទំហំចិត្ត​លោក​នឹក​ដល់​កូន​ប៉ុណ្ណា?»

ស្ថិត​ក្នុង​អារម្មណ៍​ក្ដុកក្ដួល​ផង​នោះ​ពូម៉ៅ ក៏​រៀបរាប់​រំលឹក​រឿងរ៉ាវ​ចាស់​តាំង​ពី​នៅ​បាត​ដៃទទេ​ ពេលនេះ​មាន​បាន​សព្វគ្រប់​បែប​យ៉ាង​ហើយ​ ហេតុ​អ្វី​ធាក់​លោក​ចេញ​? លោក​និយាយ​ថា​ពេល​នេះ​លោក​មិនមាន​អ្វី​ទេ​ ហើយ​លោក​ក៏​មិន​ត្រូវ​ការ​អ្វី​ដែរ រឿង​សំខាន់​បំផុត​សម្រាប់​លោក​គឺ​បាន​វិល​​ទៅជួបជុំ​ក្រុម​គ្រួសារ​មើល​ថែទាំ​ប្រពន្ធ​កូន​ដូច​មុន​ ព្រោះ​ប្រពន្ធ​និង​កូន​គឺជា​ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ​របស់​លោក​។

រូបភាពកាល​នៅ​ត្រូវរ៉ូវ​គ្នា​

ជា​ចុង​បញ្ចប់​លោក​ក៏​បាន​ពោល​យ៉ាង​ដូច្នេះ​ដែរថា​ លោក​ទទួល​កំហុស​ លោកដឹង​ខុស​ហើយ លោក​ទទួល​ព្រម​ទទួល​ស្គាល់​ដែល​លោក​បាន​ Live ទាំង​ស្រវឹង​កាល​នោះ​ លោក​គ្រាន់​តែ​ចង់​ឱប​កូន​ប៊ី ​(កូនប្រុស) របស់លោកវិញ លោក​ស្រលាញ់​កូនណាស់​ លោក​សុំ​​សន្យា​ថា​នេះ​គឺជា​កំហុស​ចុង​ក្រោយ​ លោក​នឹង​មិន​បណ្ដោយ​ឱ្យ​មាន​កំហុស​លើក​ទីពីរ​ លើក​ទីបី​ទៀត​នោះ​ទេ​។

ថ្វី​ត្បិត​តែ​ពូម៉ៅ បាន​យំរៀបរាប់​ថា​គ្រប់​យ៉ាង​ជា​ការ​ពិត​ មិនមែន​ជាការ​សម្ដែង​អ្វី​នោះ​ទេ ប៉ុន្តែ​ក៏​នៅ​តែ​មាន​អ្នក​លេងហ្វេសប៊ុក​មួយ​ចំនួន​ ចូល​មក​ឌឺដង​ឱ្យ​លោក​និង​លើក​ឡើង​ជា​ដដែល​ថា​ «ពូម៉ៅ​សម្ដែង» ខណៈ​អ្នក​ខ្លះ​ទៀត​បាន​លើក​ឡើង​ពី​កំហុស​របស់ពូម៉ៅ ថា​បាន​ហែកកេរ្តិ៍គ្រួសារ ហែកកេរ្តិ៍​ប្រពន្ធ ហើយ​នៅ​ថា​គ្មាន​កំហុស​ទៀត? មនុស្ស​ស្រី​ចិត្ត​ដាច់​ចឹង​ មិន​ថាគេ​មិន​ថាខ្ញុំ​។

យ៉ាង​ណា​មិញ​បន្ទាប់​ពី​​​ ពូម៉ៅ បាន​ចេញ​ Live ឃ្លីបវីដេអូ​ហើយ នៅ​មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​តបត​ពី​ភាគី​ខាង​ឧកញ៉ា​ ទ្រី ដាណា​នៅ​ឡើយ​ទេ ហើយ​រឿងរ៉ាវ​របស់​គ្រួសារ​របស់​បុគ្គល​ល្បី​នេះ​នឹង​ចប់​ទៅ​ដោយ​បែប​ណា​នោះ​ ត្រយង​នឹង​លើក​ជូន​មក​ជម្រាប​ជា​បន្ត​បន្ទាប់​ទៀត​ ប្រសិន​បើ​មាន​អ្វី​ថ្មី​និង​គួរ​ឱ្យ​ចាប់​អារម្មណ៍​។

Telegram-Troryorng

Share.