ឆ្នាំនេះជាសំណាងល្អមួយដែលកម្មវិធីប្រកួត MU 2020 បានរៀបចំការប្រកួតផ្ដាច់ព្រ័ត្រនៅរដ្ឋហ្ល័ររីដាសហរដ្ឋអាមេរិកជារដ្ឋមួយសំបូរដោយបងប្អូនខ្មែរយើងរស់នៅទីនោះ ដែលធ្វើឱ្យកញ្ញា រ៉េត សារីតា បវរកញ្ញាចក្រវាឡកម្ពុជាបានមានឱកាសជួបបងប្អូនខ្មែរនៅទីនោះ ជាពិសេសបងប្អូនខ្មែរបានធ្វើរឿងមួយដែលធ្វើឱ្យសារីតាបង្ហូរទឹកភ្នែកដោយក្ដីរំភើប។

ការទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ និង អធិកអធមពីសមាគមន៍ខ្មែរនៅរដ្ឋហ្ល័ររីដា សហរដ្ឋអាមេរិក បានធ្វើឱ្យស្រីតូចច្រឡឹងរូបនេះរំភើបខ្លាំងរហូតមិនអាចទប់ទឹកភ្នែកមិនឱ្យស្រក់ចុះបាន។
សូមចុចអាន៖ មានរឿងអីឆ្នាំនេះ ពូម៉ៅ របូតតំណែងពិធីករកម្មវិធីបវរកញ្ញាចក្រវាឡ?


រូបភាពការស្វាគមន៍បវរកញ្ញាចក្រវាឡតំណាងព្រះរាជាណាចក្រកម្ពុជារបស់បងប្អូនខ្មែរយើងរស់នៅទីនោះត្រូវបានយកមកចែកចាយបន្តនៅក្នុង Page និង Group Facebook អ្នកគាំទ្រការប្រកួត MU 2020 និង បវរកញ្ញាកម្ពុជា ធ្វើឱ្យអ្នកលេងបណ្ដាញសង្គម និង អ្នកគាំទ្រនៅកម្ពុជា បង្ហាញក្ដីសោមនស្សរីករាយ ឥតឧបមាចំពោះការស្រលាញ់និងលើកស្ទួយជនរួមជាតិ ឈាមខ្មែរ តែមួយ ដើម្បីមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ។

រ៉េត សារីតា មានអាយុ ២៦ ឆ្នាំមានបទពិសោធច្រើនឆ្នាំផ្នែក សិល្បៈសម្ដែង កម្មវិធីទូរទស្សន៍ និង Director ជាមួយនឹងជំនឿចិត្តដ៏មុតមាំរបស់កញ្ញា ព្រមទាំងមានសមត្ថភាព ភាសាអង់គ្លេស និង បារាំង អ្នកគាំទ្រជឿថាបវរកញ្ញារូបនេះប្រាកដជាធ្វើបានយ៉ាងល្អលើឆាកប្រកួតកម្រិតពិភពលោកនៅសហរដ្ឋអាមេរិកលើកនេះ៕