ភាពយន្តភាគកូរ៉េ «Squid Game» ជោគជ័យនិងមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនា អាចនិយាយបានថា Viral ទូទាំងពិភពលោក រហូតធ្វើឱ្យ IG តួស្រីលោតឡើងខ្ពស់វ៉ាដាច់ Song Hye Kyo ថែមទាំងជារឿងដែលមានចំនួនចុចចូលទស្សនាច្រើនជាងគេបំផុតនៅលើ App Netflix យកឈ្នះម្ចាស់ពានចាស់ «Bridgerton» ថែមទៀតផង។
សូមចុចអាន តួស្រី «Squid Game» ល្បីខ្លាំងរហូតមានអ្នក Follower IG ហក់ឡើងខ្ពស់វ៉ាដាច់ ហាន់ ជីអ៊ុន
លំហូរនៃភាពល្បីល្បាញនៃរឿងនេះហាក់មិនចប់ងាយៗនោះឡើយទោះជាសាច់រឿងបានចប់ទៅហើយក្ដី ព្រោះក្នុងការសម្ភាសមួយរបស់ Super Star បាល់បោះដ៏ល្បីល្បាញលោក LeBron James ម្ចាស់រហស្សនាម King James ចេញមកបង្ហាញការមិនពេញចិត្តចំពោះភាគបញ្ចប់ពិសេសចំណុចចប់របស់សាច់រឿងនេះ ដែលសបញ្ជាក់បានយ៉ាងច្បាស់ថារឿងភាគកូរ៉េមួយនេះពិតជាមានភាពល្បីល្បាញខ្លាំង ព្រមទាំងមានអ្នកទស្សនាគ្រប់ភេទ គ្រប់វ័យ និងគ្រប់អាជីព។
នៅក្នុងបទសម្ភាសន៍កាលពីថ្មីនេះ James បានជជែកជាមួយនឹងមិត្តរួមក្រុមបាល់បោះរបស់លោក Anthony Davis ថាលោកមិនពេញចិត្តភាគបញ្ចប់របស់រឿង «Squid Game» ត្រង់ចំណុចដែល SEONG GI-HUN តួអង្គឯករបស់រឿងនេះ ជ្រើសរើសនៅប្រទេសកូរ៉េបន្តទៀត ហើយ (អាចនឹង) រកវិធីចូលរួមលេងហ្គេមម្ដងទៀត ហើយមិនព្រមឡើងយន្តហោះទៅរកកូនស្រីនៅបរទេស ខណៈដែល Anthony ក៏យល់ស្របចំពោះការលើកឡើងរបស់ LeBron ដូចគ្នាថាលោកក៏មិនពេញចិត្តចំពោះការបញ្ចប់បែបនេះដែរ។
សូមចុចអាន ប្រើលេខគេមិនសុំអនុញ្ញាត ម្ចាស់ប្ដឹងក្រុមផលិត«Squid Game» ទារសំណងជាង៤ម៉ឺនដុល្លារ
«មែន ខ្ញុំបានមើលចប់ហើយ» James បាននិយាយជាមួយនឹង Davis «ឯងបានមើលចប់ឬនៅ? មើលហើយមែនទេ? មែនហើយ ខ្ញុំមិនចូលចិត្តភាគបញ្ចប់របស់រឿងនេះនោះទេ ខ្ញុំដឹងថាគេធ្វើបែបនេះព្រោះគេចង់ទុកបន្តទៅកាន់រដូវកាលទីពីរ តែបែបនេះ…ស្លាប់ហើយ ឡើងយន្តហោះទៅ ហើយទៅរកកូនស្រីទៅលោកអើយ!»
ចំពោះការយល់ឃើញរបស់ James នេះ មនុស្សជាច្រើនវិភាគបានថា James គឺជាបុរសម្នាក់ដែលស្រលាញ់គ្រួសារ ហើយលោកក៏មានកូនស្រីដូចគ្នា ដូច្នោះហើយមិនចម្លែកនោះទេដែល Super Star បាល់បោះរូបនេះមានគំនិតយល់ឃើញដូចការរៀបរាប់ខាងលើនេះ។
«Squid Game» គឺជារឿងភាគដែលមានចំនួនទស្សនាច្រើនបំផុតលើ Netflix ហើយរឿងនេះក៏ជារឿងមួយរបស់ Netflix ដែលត្រូវតែទស្សនាក្នុងចំណោម៩៤ប្រទេសផងដែរ៕
🚨🚨🚨spoiler alert🚨🚨🚨
— Kyle Goon (@kylegoon) October 13, 2021
LeBron and AD discuss their thoughts on Squid Game and I briefly lose my professionalism pic.twitter.com/HWP1tHi8oK