បាងកក៖ ប៉ូលិស​ថៃ​បាន​ចេញ​មក​ព្រមាន​ ចំពោះ​អ្នក​ទស្សនា​ភាពយន្ត​ភាគ​កូរ៉េ​ខាង​ត្បូង​ដ៏​ល្បីល្បាញ «Squid Game» នៅ​លើ​ App Netflix ថា​មាន​បង្កប់​ទៅ​ដោយ​ឈុត​ឆាក​ហិង្សា​ដែល​អាច​​ជា​គំរូ​មួយ​អវិជ្ជមាន​ដល់​អ្នក​ទស្សនា​។

សូមចុច​អាន​ ភាគ​បញ្ចប់​រឿង​ភាគ​កូរ៉េ​ល្បី ​«Squid Game» ធ្វើ​ឱ្យ​ Super Star បាល់បោះ​ NBA ​ផ្ទុះ​កំហឹ.ង!

អ្នក​នាំ​ពាក្យ​របស់​មន្ត្រី​នគរបាល​ថៃ​លោក Kissana Phathanacharoen បាន​លើកឡើង​ថា​សាច់​រឿង​នេះ​មាន​បង្កប់​នូវ​ឈុត​ឈុតឆាក​ជា​ច្រើន​ដែល​មិន​ស័ក្ដិ​សម​នឹង​ឱ្យ​ទស្សនា​នោះ​ទេ​ ជាង​នោះ​ទៀត​អត្តចរិត​របស់​តួ​អង្គ​ និង​អាកប្បកិរិយា​ពោរពេញ​ទៅ​ដោយ​ហិង្សា ព្រោះ​រឿង​នេះ​បាន​បញ្ជាក់​ច្បាស់​ថា​ទស្សនា​បាន​ពីអាយុ​១៨ឆ្នាំ​ឡើង​លើ​។

ប៉ុន្តែ​ខណៈ​ដែល​ប្រទេសជាតិ​ស្ថិត​ក្នុង​ការ​បិទខ្ទប់​ដូច្នេះ​គឺ​ផ្ដល់​ជា​ឱកាស​ងាយ​ស្រួល​មួយ​ដល់​យុវជន​ដែល​ស្នាក់​នៅ​ផ្ទះ​ក៏​អាច​នឹង​ទស្សនា​រឿង​ភាគ​មួយ​នេះ​បាន​ដូច​គ្នា​។

អ្នក​នាំ​ពាក្យ​រូប​នោះ​បន្ត​ទៀត​ថា​ ឈុត​ឆាក​ការ​ប្រើប្រាស់​ហិង្សា ការ​សម្លាប់​ និង​ទារុណកម្ម​​ផ្សេងៗ​ទៀត​អាច​នឹង​ដឹកនាំ​ទៅ​រក​ការ​បង្កើត​ជា​អំពើ​ឧក្រិដ្ឋ​កម្ម​នៅ​ក្នុង​ជីវិត​ពិត​បាន​ ព្រោះ​រឿង​នោះ​ផ្ដោត​លើ​មនុស្ស​ដែល​​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​អាច​មាន​ជីវិត​រស់​។

ក្នុង​ករណី​បែបនេះ​លោក​បាន​ផ្ដល់​ជា​ដំបូន្មាន​ដល់​មាតាបិតា​ឱ្យ​សង្កេត​មើល​កូន​ចុះ​ដែល​មាន​សកម្មភាព​លើ​អានឡាញ​ឱ្យ​កាន់​តែ​ម៉ត់ចត់​ ជាពិសេស​ក្មេង​ៗ​មិន​គួរ​ទស្សនា​រឿង​លើ​ Internet ដោយ​មិន​មាន​មនុស្ស​ធំ​ណាស់​ព្រោះ​ពួកគេ​អាច​នឹង​ចម្លង​សកម្មភាព​ពី​តួ​អង្គ​អស់​ទាំង​នោះ​បាន​។

«Squid Game» និពន្ធ​និង​ដឹកនាំ​ដោយ​ Hwang Dong Hyuk បរិយាយ​ពី​មនុស្ស​បរាជ័យ​ជា​ច្រើន​នាក់​បាន​ទទួល​លិខិត​អញ្ជើញ​អាថ៌​កំបាំង​មួយ​ឱ្យ​ទៅ​ចូល​រួម​លេង​ហ្គេម​ដាក់​ជីវិត​ជា​ដើម​ទុន​ដើម្បី​ឈ្នះ​ទឹក​ប្រាក់​៣៨​លាន​ដុល្លារ​ ដោយ​ក្នុង​អ្នក​លេង​ទាំង​អស់​នឹង​ត្រូវ​លេង​ហ្គេម​ក្មេង​ដ៏​មាន​ប្រជាប្រិយមួយ​ក្នុង​ប្រទេស​កូរ៉េ​កាល​ពី​កំឡុង​ឆ្នាំ​១៩៨០ ដោយ​អ្នក​ដែល​ចាញ់​នឹង​ត្រូវ​អស់​ជីវិត​៕

ប្រភព៖ prachatai

Telegram-Troryorng
Share.