កាល​ពី​យប់​ថ្ងៃ​ពុធ​ទី​២០ ខែ​តុលា​ ម្សិលមិញ​នេះ​ អ្នក​នាង​ ស្រេង សុកាន់​ដា ហៅ​ខ្ញុង បាន​ចេញ​មកប្រកាសទាំង​នៅ​លើ​គណនី​ និង​នៅ​លើ​ផេក​របស់​ខ្លួន​ថា​ ឱ្យ​សាធារណជន​បានដឹង​ចំនួន​៤​រឿង​ ក្នុង​នោះ​មាន​រឿង​ដែល​អ្នក​នាង​នឹង​វេរ​ប្រាក់​ជំនួយ​សប្បុរសធម៌​ជូន​ទៅ​ម្ចាស់​ប្រាក់​វិញ​ដោយ​សុំ​ឱ្យ​ម្ចាស់​គណនី​ផ្ញើ​លេខ ABA មកកាន់​អ្នក​នាង​ ប៉ុន្តែ​គំនិត​មួយ​នេះ​ហាក់​មិន​ត្រូវ​បាន​មហាជន​គាំទ្រ​នោះ​ឡើយ​ ដោយ​អ្នក​ចូល​មក​ផ្ដល់​យោបល់​ភាគ​ច្រើន​បាន​ផ្ដល់​ជា​ដំបូន្មាន​ផ្សេង​ៗ​ដល់​អ្នក​នាង​ថា​អ្នក​នាង​គួរ​តែ​រក្សា​ទុក​ប្រាក់​នោះ​។

បញ្ហា​ជំពាក់​បំណុល​គេ​ជុំទិស​របស់​តារា​កំប្លែង​ ស្រីខ្ញុង ហាក់​នៅ​មិន​ទាន់​អាច​រក​ទី​បញ្ចប់​បាន​ ព្រោះ​ទោះ​ជា​សាមី​ខ្លួន​បាន​ចេញ​មក​ប្រកាស​ក្ស័យធុន និង សុំដើរ​ចូល​គុកដោយ​ខ្លួន​ឯង​ ព្រម​ទាំង​សុំ​ថវិការ​មួយ​ដុល្លារ​ទុក​ទិញ​ទឹកដោះ​គោ​កូន​និង​ទុក​ឱ្យ​​កូន​រៀន​នោះ​ ក៏​ស្រាប់​តែ​លេច​ចេញ​នូវ​សាច់​រឿង​ថ្មី​សន្លាង​ផ្សេងៗ​ទៀត​ ដូច​ជា​គ្រូ​ដោះ​បំណុល​ជួយ​ស្រី​ខ្ញុង​ឱ្យ​រួច​បំណុល​ជាដើម​។ល។

សូម​ចុច​អាន ស្រីខ្ញុង Live យំខ្សឹ.កខ្សួ.ល ប្រកាសក្ស័យធន ជាប់បំណុលជាង​៥៧​ម៉ឺនដុល្លារ!

បញ្ហា​អស់​ទាំង​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​ជជែក​វែក​ញែក និង​រិះគន់​ទៅ​លើ​តារា​កំប្លែង​និង​ជា​តារា​សម្ដែង​រូប​នេះ​យ៉ាង​ច្រើន​ រហូត​ទី​បំផុត​ស្រី​ខ្ញុង​ខ្លួន​ឯង​ផ្ទាល់​ដែល​បាន​ Live បង្ហើប​ឱ្យ​ដឹង​ពី​ចំនួន​ទឹក​ប្រាក់​ដែល​ខ្លួន​បាន​ពី​ម្ចាស់​ជំនួយ​ជាង​៥​ម៉ឺន​ដុល្លារ​ ហើយ​ច្រាន​ចោល​ថា​គ្រូ​ដោះ​បំណុល​រូប​​នោះ​មិន​បានជួយ​ខ្លួន​ហ្វ្រី​ (free) នោះ​ទេ។

សូមចុច​អាន​ សំណុំរឿងខ្ញុង៖ ចំណាយ៥០០ដុល្លារ ដើម្បីជួបគ្រូ បានលុយជាង ៥ម៉ឺនដុល្លារ

យ៉ាង​ណា​មិញ​ក្នុង​ចំណោម​ការ​លើក​ឡើង​ចំនួន​៤​រឿង គឺ​មាន​រឿង​មួយ​ ស្រី​ខ្ញុង ចង់វេរ​ប្រាក់​ត្រលប់​ទៅ​ឱ្យ​ម្ចាស់​ថវិការ​ដែល​បាន​វេរ​មក​ជួយ​ខ្លួន​ ប៉ុន្តែ​ដូច​បាន​លើក​ឡើង​ខាង​លើ​ដូច្នោះ​ដែរ គឺ​មហាជន​មិន​គាំទ្រ​ការ​សម្រេច​ចិត្ត​របស់​អ្នក​នាង​ឡើយ​ ដោយ​ហេតុផល​ជាច្រើន​នោះ​គឺ​មហាជន​យល់​ថា​នោះ​ជា​ប្រាក់​សទ្ធា​ដែល​ចេញ​ពី​ចិត្ត​អាណិត​ស្រលាញ់​ចំពោះ​រូប​អ្នក​នាង ហេតុ​នេះ​អ្នក​នាង​គួរ​តែ​រក្សា​ទុក​ចុះ​ ខណៈ​មតិ​ខ្លះ​ទៀត​បាន​លើក​ទឹក​ចិត្ត​និង​ផ្ដល់​ជា​កម្លាំង​ជូន​អ្នក​នាង​ឱ្យ​ឆ្លង​ផុត​ការ​លំបាក​នេះ​ ហើយ​រឹងមាំ​អាច​ក្រោក​ឈរ​សារជា​ថ្មី​វិញ​។ ខាងក្រោម​នេះ​គឺជា​មតិ​មួយ​ចំនួន​ដែល​សាធារណជន​បាន​ចូល​មក​ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​របស់​អ្នក​នាង​ស្រី​ខ្ញុង​ ដែល​ត្រយង​សូម​ដក​ស្រង់​មក​ជំរាប​ជូន​៖

«ហាន់ណា ចងការលុយ អ្នក​ដែលគេ​ឲ្យ​បងពិត​ប្រាកដ​គេ​មិនរិះគន់​គេមិនយកវិញទេ​ អ្នក​ដែល​មិនបានឲ្យពិត​ប្រាកដ​ទេ​ដែលតាំងខ្លួង​ឯង​ជាអ្នកឲ្យ​រិះគន់​ជាន់​ពន្លិច​បងកុំទៅខ្វល់ជាមួយ​ពួក​គ្មាន​បេះដូង​ជា​មនុស្ស​បែបនឹង។»

«Kim Liza  · Followខ្ញុំជាម្ចាស់លុយ100$ ខ្ញុំបានជួយបងហេីយ​ ហេីយក៏ខ្ញុំមិនស្តាយក្រោយដែរ​ ព្រោះបងកំពុងពិបាកពិតមែន​ ខ្ញុំយល់»

«SreyMom FashionShop ស៊ូៗ បង ខ្ញុំជឿថា បងអាចធ្វើបាន រឹងមាំឡើង គិតសន្សឹមៗ លុយដែលឲទៅ តិចតួចណាស់មិនយកវិញទេ ក៏ជឿថាបងមានបញ្ហាមែន បងប្រឹងប្រែងដែរ តែពេលខ្លះ កម្មចាស់ឲផល បងកុំអស់សង្ឃឹម!»

​«Darong Kambo សង្គមជាន់ពន្លិចដោយក្តីច្រណែន សង្ឃឹមថានឹងមានដំណោះស្រាយល្អ និងជោគជ័យណា។ អាណិតចេញពីចិត្ត»

«Sphea Oum បងក៏កុំព្យាយាមតតាំងទុកពេលវេលាដោះស្រាយបញ្ហាទៅបងបើគេមិនចង់ជួយតាមចិត្តគេទៅ។ហើយនិយាយនិងអគុណអ្នកដែលបានជួយបងទៅ.ហើយបងក៏ចាំកុំធ្វើវាខុសម្តងទៀត.បងនិយាយនិងតបតកាន់តែច្រើនកាន់តែខុស។»

បន្ទាប់​ពី​ការ​ផុស​របស់​អ្នក​នាង​ និង​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ ការណែនាំ​ និង​ផ្ដល់​ជា​ដំបូន្មាន​ផ្សេងៗ​ពី​សាធារណជន​ ក៏​ដូច​ជា​អ្នក​អាណិត​ស្រលាញ់​ស្រី​ខ្ញុង​ហើយ​នោះ​ នៅ​មិន​ទាន់​ឃើញ​ស្រី​ខ្ញុង​ឆ្លើយ​តប​​នៅ​ឡើយ​នោះ​ទេ​ ប្រសិន​បើមាន​ដំណឹង​ឬ​​ប្រតិកម្ម​បែប​ណា​ពី​ស្រី​ខ្ញុង​ ត្រយង​នឹង​លើក​យក​មក​ផ្សាយ​ជូន​ជា​បន្ត​ទៀត​៕

ខាង​ក្រោម​នេះ​គឺ​៤​រឿង​ដែល​ស្រី​ខ្ញុង​បាន​ចេញ​មក​ប្រកាស​​ជា​សាធារណៈ៖

Telegram-Troryorng
Share.