មជ្ឈដ្ឋានមហាជនមួយភាគធំបានដឹងដំណឹងដ៏សោកសៅ រឿងដែលអតីតតារាចម្រៀងបច្ចុប្បន្នតារាសម្ដែងអ្នកនាង ស៊ិន ឧត្តមផល្លា មានជំងឺមហារីកកូនកណ្ដុរដំណាក់កាលចុងក្រោយតាមរយៈការផ្សព្វផ្សាយតៗគ្នាលើបណ្ដាញសង្គម យ៉ាងណាមិញអាការៈជំងឺដ៏កាចសាហាវមួយនេះបានកែប្រែរូបរាងអ្នកនាងឱ្យខុសកាលពីមុនយ៉ាងខ្លាំងរហូតអ្នកដែលបានឃើញហើយស្លុតចិត្តអាណិតគ្រប់ៗគ្នា។

ក្រោយធ្លាយដំណឹងរឿងជំងឺរបស់អ្នកនាង ស៊ិន ឧត្តមផល្លា រហូតធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះកន្លងមកតួអង្គម្ដាយលោក ណុប បាយ៉ារិទ្ធិ ក្នុងរឿង «រាជិនីភូមិគ្រឹះ» រូបនេះមិនដែលនិយាយប្រាប់ឱ្យអ្នកណាម្នាក់ឱ្យបានដឹងនោះទេ ទើបតែថ្មីៗនេះអ្នកនាងដាច់ចិត្តចេញមកប្រកាសពីស្ថានភាពជំងឺស្ថិតក្នុងដំណាក់កាលចុងក្រោយទៅហើយ ឱ្យអ្នកគាំទ្រក៏ដូចជាមិត្តអ្នកសិល្បៈផ្សេងៗទៀតបានដឹង។


បន្ទាប់ពីប្រកាសឱ្យមហាជនទូទៅបានដឹងពីស្ថានភាពជំងឺរបស់ខ្លួនហើយនោះ អ្នកគាំទ្រសែនរន្ធត់ចិត្តព្រោះមើលតាមរូបថតមួយសន្លឹកដែលបង្ហោះដោយលោក ហេង ឡុង រូបរាងបច្ចុប្បន្នរបស់អ្នកនាង ស៊ិន ឧត្តមផល្លា ដែលធ្លាប់តែស្អាតខ្ញង់នោះ ពេលនេះរូបរាងមានសភាពស្គមស្គាំងថែមទឹកមុខស្រអាប់ស្លេកស្លាំងយ៉ាងខ្លាំង ដែលផ្ទុយគ្នាស្រឡះខុសពីរូបរាងពីមុនៗរបស់អ្នកនាងទាំងស្រុង។
សូមចុចអាន៖ ប្រែប្រួលដល់ថ្នាក់ហ្នឹង! Gillian Chung កំពុងឡើងទម្ងន់យ៉ាងគំហុកព្រោះ…?

សូមចុចអាន៖ Miss Charm ប៊ី សុធារី សម្ងំនៅផ្ទះព្រោះបុរស សំខាន់ ២នាក់?
បន្ទាប់ពីបានឃើញរូបរាងនិងស្ថានភាពរបស់ អ្នកនាង ស៊ិន ឧត្តមផល្លា រួចមានមហាជនជាច្រើននាក់ ជាពិសេសអ្នកស្រលាញ់ ចូលចិត្ត និងគាំទ្រ អ្នកនាងបានព្យាយាមលើកទឹកចិត្តឲ្យអ្នកនាងមានកម្លាំងចិត្តនិងព្យាយាមតស៊ូជំនះជាមួយនឹងជំងឺនេះ ជាងនោះទៀតមានមិត្តសិល្បៈជិតស្និតដូចជាលោក យ៉ែម សំអូន អ្នកនាង សូដា នីតា និង កញ្ញា បាន មុន្នីល័ក្ខ ជាដើមបានបរិច្ចាគថវិកាដើម្បីប្រមូលជាកញ្ចប់ថវិកាជួយអ្នកនាង ស៊ិន ឧត្តមផល្លា ក្នុងការដោះស្រាយថ្លៃចំណាយលើការព្យាបាលខ្លះ៕