តំបន់នៅជុំវិញទីក្រុង Varanasi ដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងដ៏បរិសុទ្ធបំផុតនៅលើពិភពលោកសម្រាប់សាសនាហិណ្ឌូ ស្ថិតក្នុងចំណោមតំបន់ ដែលរងផលប៉ះពាល់អាក្រក់បំផុតពីរលក នៃមេរោគឆ្លងរាលដាលដល់ប្រទេសឥណ្ឌា។ ឥណ្ឌាខ្វះសម្ភារៈបរិក្ខា និងឧបករណ៍ប្រើប្រាស់ផ្សេងៗ សម្រាប់មន្ទីរពេទ្យ សូម្បីតែថ្នាំប៉ារ៉ាសេតាម៉ុល ក្នុងប្រទេសនេះ ក៏អស់ដែរ នៅតាមឱស្ថាននានា។

សូមចុចអាន៖ ឥណ្ឌា មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កើនឡើងដល់២សែននាក់ នៅទូទាំងប្រទេស

រលកទី២ ដ៏សាហាវរបស់ប្រទេសឥណ្ឌា បានជំរុញឱ្យចំនួនអ្នកឆ្លងសរុបរបស់ប្រទេសកើនដល់ ២០លាននាក់ និងចំនួនអ្នកស្លាប់ដល់ទៅជាង២២ ម៉ឺននាក់ នៅវ៉ារ៉ាណាស៊ី។ នៅទីនេះ អ្នកជំងឺគ្មានគ្រែដេក មន្ទីរពេទ្យគ្មានអុកស៊ីសែន ឬរថយន្តសង្គ្រោះបន្ទាន់នោះទេ។ ឧបករណ៍តេស្តត្រូវបានចំណាយពេលរាប់ម៉ោង។ ស្ទើរគ្រប់ឱសថស្ថាន ខ្វះថ្នាំ ដូចជា វីតាមីនស័ង្កសី និងប៉ារ៉ាសេតាម៉ុល ក្នុងរយៈពេល១០ថ្ងៃនេះ។

Share.