ការប្រកួតថ្ងៃនេះ

ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបជាមួយ ក្រុមជម្រើសជាតិជប៉ុន នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នេះវេលាម៉ោង ១១:០០ព្រឹក(ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន J-Village ប្រទេសជប៉ុន (ផ្សាយផ្ទាល់លើហ្វេសបុកផេកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា)។

ខាងក្រោមនេះគឺជាចំណាប់អារម្មណ៍របស់គ្រូបង្គោលទាំងសង៖
– លោក Ryu Hirose គ្រូបង្វឹកក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំបានលើកឡើងថា៖ « ទោះបីជាក្រុមជប៉ុនមានកម្រិតលើយើង យើងនៅតែឈរលើគោការណ៍លេងបាល់តាមរបៀបរបស់យើង។ លើសពីនេះយើងចង់ជំនះខ្លួនឯងដូចអ្វីដែលយើងបានលើកឡើងខាងលើ ទោះបីជាគូប្រជែងយើងមានជំនាញ និងសមត្ថភាពខ្លាំងយ៉ាងណាក៏ដោយ »។

អត្ថបទពាក់ព័ន្ធ៖គ្រូបង្គោលកម្ពុជា និយាយ​រឿង​របូត​គ្រាប់​បាល់​ចុង​ម៉ោង ក្នុង​ជ័យជម្នះ​លើ​ក្រុម​ហុងកុង

– គ្រូបង្វឹកក្រុមជម្រើសជាតិជប៉ុនអាយុក្រោម២៣ឆ្នាំលោក Koichi Togashi បាននិយាយថា៖ «កម្ពុជាមានកីឡាករដែលមានបច្ចេកទេសល្អច្រើន។ ខ្ញុំគិតថាកម្ពុជាគឺជាក្រុមល្អមួយ តាមការយល់ឃើញរបស់ខ្ញុំ។ យ៉ាងណាមិញ ក្រុមយើងនឹងលេងតាមលក្ខណះពិសេសរបស់យើង ដែលយើងអាចប្រយុទ្ធជាក្រុមតែមួយ ក្នុងការលេងវាយប្រហារ និងលេងការពារ។
យើងនឹងលេងជាមួយភាពរីករាយ សម្រាប់ការប្រកួតកម្រិតអន្តរជាតិនេះ ទោះបីជាការប្រកួតនេះត្រូវលេងក្នុងស្ថានភាពលំបាកនៃវិបត្តិកូវីដ-១៩ ក៏ដោយ» ។

អត្ថបទពាក់ព័ន្ធ៖កម្ពុជា ឈ្នះ​ហុងកុង ជាលើក​ទី២​ ក្នុង​វគ្គ​ជម្រុះ​ជើង​ឯក​​កម្រិត​ទ្វីប ​​AFC U23 Asian Cup

ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

Telegram-Troryorng
Share.