រឿងរ៉ាវ​ជំពាក់​បំណុល​របស់​តារា​កំប្លែង​ខ្ញុង​ហាក់​មាន​សភាព​ស្ងប់ស្ងាត់​បន្តិ​ហើយ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​សប្ដាហ៍​មុន​ ប៉ុន្តែ​​ថ្មីៗ​នេះ​ក៏​មាន​ការ​ចាប់​អារម្មណ៍​ថ្មី​មួយ​ដែរ​ ដោយ​សារ​តែ​ម្ចាស់​បំណុល​ម្ចាស់​បាន​ចេញ​មក​ចែក​រំលែក​រឿងរ៉ាវ​ថ្មីៗ​របស់​ខ្លួន​ជា​មួយ​នឹង​កូន​បំណុល​អ្នក​នាង​ ស្រេង​ សុកាន់ដា​ ថា​ពេល​ឃើញ​សភាព​ផ្ទាល់​របស់​អ្នក​នាង​បច្ចុប្បន្ន​លោក​មិន​ដាច់​ចិត្ត​ទារ ថែម​ទាំង​ថវិការ​៣០០​ដុល្លារ​ថែម​ឱ្យ​ទៀត​។

រឿង​រ៉ាវ​របស់​អ្នកនាង​ខ្ញុង​ បាន​ល្បីសុះសាយ​គ្មាន​អ្នក​ណា​ម្នាក់​ដែល​មិន​ដឹង​ថា​ពេល​នេះ​អ្នក​នាង​ក្ស័យធុន​និង​កំពុង​ជំពាក់​បំណុល​គេ​ជុំ​ទិស​នោះ​ទេព្រោះ​សាមី​ខ្លួន​បាន​ចេញ​មក​ Live សារភាព​ ក៏​ដូច​ជា​បកស្រាយ​ច្រើន​លើក​ច្រើន​សារ​ទៅ​ហើយ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​។

សូមចុច​អាន​ ស្រីខ្ញុង Live យំខ្សឹ.កខ្សួ.ល ប្រកាសក្ស័យធន ជាប់បំណុលជាង​៥៧​ម៉ឺនដុល្លារ!

ក្នុង​នោះ​ស្រី​ខ្ញុង​ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ពាក់ព័ន្ធ​នឹង​អ្នក​ដែល​បាន​ផ្ដល់​គំនិត​ឱ្យ​ខ្លួន​ប្រើ​វិធីសាស្ត្រ​នេះ​មក​ដោះ​បំណុល​ ក៏​ប៉ុន្តែ​អ្នក​នាង​អះអាង​ថា​អ្នក​នាង​បាន​ចាយ​ប្រាក់​៥០០​ដុល្លារ​ជា​ថ្នូរ​នឹង​ការ​មក​ជួប​និង​ផ្ដល់​គំនិត​នេះ​ពី​គ្រូ​ដោះ​បំណុល​ម្នាក់​។

សូមចុច​អាន សំណុំរឿងខ្ញុង៖ ចំណាយ៥០០ដុល្លារ ដើម្បីជួបគ្រូ បានលុយជាង ៥ម៉ឺនដុល្លារ

យ៉ាង​ណា​មិញ​ម្ចាស់​បំណុល​មួយ​រូប​ឈ្មោះ​ Willy Martin (ឈ្មោះ​ក្នុង​បណ្ដាញ​សង្គម) បាន​ចែក​រំលែក​ឱ្យ​ដឹង​ថា​លោក​ បាន​ទៅ​ជួប​និង​ឃើញ​ទិដ្ឋភាព​រស់​នៅជាក់ស្ដែង​របស់​អ្នក​នាង​ ខ្ញុង ឃើញ​ហើយ​ពិត​ជា​កម្សត់​ណាស់​ ធ្វើ​ឱ្យ​ម្ចាស់​បំណុល​រូប​នោះ​ខ្លោច​ចិត្ត​មិន​ដាច់​ចិត្ត​បង្ខំ​ទារ​លុយ​ពី​អ្នក​នាង​ភ្លាម​ទេ ដោយ​មាន​ចិត្ត​អាណិត​ និង​ក្ដុកក្ដួល​ខ្លាំង​ម្ចាស់​បំណុល​ដដែល​ថែម​ទាំង​ដក​លុយ​ចេញ​ពី​ហោប៉ៅ​ខ្លួន​ចំនួន​៣០០​ដុល្លារ​ជួយ​ឧបត្ថម្ភ​ជា​ដើម​ទុន​សម្រាប់​ការ​លក់​របស់​អ្នក​នាង​ ដើម្បី​ឱ្យ​អ្នកនាង​ខ្ញុង​ ឆាប់​រក​បាន​ប្រាក់​មក​ដោះ​បំណុល​ដែល​ខ្លួន​បាន​ជំពាក់​ជា​បណ្ដើរ​ៗ។

ម្ចាស់​បំណុល​បាន​សរសេរ​រៀបរាប់​នៅ​ក្នុង​បណ្ដាញ​សង្គម​ពី​បញ្ហា​ខាង​លើ​យ៉ាង​ដូច្នេះ​៖

«ខ្ញុំជាម្ជាស់បំណុលមួយរូប តែដល់មកឃើញទិដ្ធិភាពជាក់ស្តែងកម្សត់បែបនេះ ខ្ញុំមិនដាច់ចិត្តបង្ខំទៀរយកលុយពីគាត់ភ្លាមៗទេ ថែមទាំងក្តុកក្ដួលក្នុងចិត្ត បែរជាអាណិតជួយ ឧបត្ថម្ភបន្តែម ទឹកប្រាក់300$ ដេីម្បីជួយសំរួលជាដេីមទុនលក់ដូរសំរាប់ទៅថ្ងៃមុខវិញ 🙏🙏🙏😭😭»

Telegram-Troryorng
https://t.me/troryorngmedia
Share.