ភាពយន្ត​ភាគ​​ «Squid Game» មក​ដល់​ពេល​នេះ​មាន​ចំនួន​ទស្សនា​ជាង​១១១​លាន​ដង​ ដែល​ធ្វើ​ឱ្យ​រឿង​នេះ​បាន​ក្លាយ​ជា​រឿង​ដែល​មាន​ចំនួន​
ទស្សនា​ច្រើន​បំផុត​​នៅ​លើ​ Netflix ក្នុង​នោះ​ក៏​មាន​ LeBron James (Super Star បាល់បោះ NBA) ប៉ុន្តែ​ថ្មីៗ​នេះ​តារា​បាល់​បោះ​ NBA វ័យ​៣៦​ឆ្នាំ ​បែរ​ជា​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ថា​លោក​មិន​ពេញ​ចិត្ត​ចំពោះ​ភាគ​បញ្ចប់​រឿង​នេះ​។

សូម​ចុច​អាន​ ភាគ​បញ្ចប់​រឿង​ភាគ​កូរ៉េ​ល្បី ​«Squid Game» ធ្វើ​ឱ្យ​ Super Star បាល់បោះ​ NBA ​ផ្ទុះ​កំហឹ.ង!

យ៉ាង​ណា​មិញ​អ្នក​និពន្ធ​និង​ដឹកនាំ​រឿង​​ដ៏​ល្បី​ «Squid Game» បាន​ឆ្លើយ​តប​ចំពោះ​ការ​យល់​ឃើញ​របស់​ LeBron បែប​ឈឺៗ​វិញ​ថា​ «ខ្ញុំ​គ្មាន​ថ្ងៃ​ផ្លាស់ប្ដូរ​ភាគ​បញ្ចប់​នោះ​ទេ​។​ នោះ​គឺជា​បញ្ចប់​របស់​រឿង​ខ្ញុំ​»។

ថ្វី​ត្បិត​តែ​លើ​ក​ឡើង​ដូច​បាន​ពោល​ខាង​លើ​ Hwang Dong-Hyuk ក៏​បាន​សរសើរ​ចំពោះ​ LeBron James ដែរ​​ពី​អ្វី​ដែល​លោក​ចង់និយាយ​ ដូច្នេះ​លោក​គោរព​ចំពោះ​ការ​យល់ឃើញ​នេះ​។ ខ្ញុំ​អរគុណ​ណាស់​ដែល​លោក​បាន​ទស្សនា​រឿង​ទាំង​មូល​ ប៉ុន្តែ​លោក​នៅ​តែ​ឈរ​លើ​គោល​ការ​ណ៍​និង​ជំរើស​របស់​លោក​ក្នុង​ការ​បញ្ចប់​ភាពយន្ត​ភាគ​នេះ​បែបនេះ​ដដែល​។

ជា​ចុង​បញ្ចប់​អ្នក​និពន្ធ​និង​ដឹកនាំ​រូប​នេះ​បាន​និយាយ​លេង​បែប​កំប្លែង​ថា​ បើ​សិន​ LeBron ​មាន​គំនិត​ផ្ទាល់​ខ្លួន​សម្រាប់​ភាគ​បញ្ចប់​ដែល​ធ្វើ​ឱ្យ​លោក​ពេញ​ចិត្ត​នោះ​ លោក​គួរ​តែ​ធ្វើ​ការងារ​នេះ​ខ្លួន​ឯង​។

ប្រហែល​ជា​គាត់​អាច​បង្កើត​រឿង​ដោយ​ខ្លួន​លោក​ ហើយ​ខ្ញុំបាន​ទស្សនា​រឿង​នោះ​ ហើយ​ប្រហែល​ជា​មើល​ចប់​ខ្ញុំ​ផ្ញើ​សារ​ទៅ​កាន់​គាត់​និយាយ​ថា​ «ខ្ញុំ​ចូលចិត្ត​រឿង​របស់​លោក​ ប៉ុន្តែ​អត់​ពេញ​ចិត្ត​ចំណុច​ចុង​បញ្ចប់​»៕

Telegram-Troryorng
Share.