កម្ពុជា​រក​ឃើញ​បវរកញ្ញា​ដែល​នឹង​តំណាង​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ក្នុង​កម្មវិធី​ប្រកួត​បវរកញ្ញា​​ចក្រវាឡ​ឆ្នាំ​២០២១​ខាង​មុខ​នេះ​ហើយ​ ដោយ​នារី​ម្នាក់​នោះ​គឺ​ស្រី​ស្អាត​ ងិន ម៉ារ៉ាឌី ដែល​ជ្រើសរើស​យក​ការតស៊ូ​មតិបញ្ឃប់​ការ​រេីស​អេីង​អ្នកដែល​ស្រលាញ់​ភេទ​ដូច​គ្នា។

កាល​ពី​រាត្រី​ទី​២៩ តុលា ម្សិលមិញ​នេះ​ កញ្ញា​ ងិន ម៉ារ៉ាឌី ឬ ងិន រ៉ូហ្សា បាន​ក្លាយ​ជា​ម្ចាស់​ជយលាភី​ការ​ប្រកួត​ប្រជែង​កម្មវិធី​ប្រកួត​សម្រស់​ដ៏​ធំ​មួយ​របស់​កម្ពុជា​គឺ​ Miss Universe Cambodia 2021។ កញ្ញារូប​នេះ​មាន​បទ​ពិសោធ​ជោគជ័យ​នៅ​ក្នុង​រង្វង់​សិល្បៈ ​ព្រោះ​ធ្លាប់មាន​បទ​ពិសោធ​ច្រើន​ដូច​ជា​តារា​ម៉ូដែល​ជា​ដើម​។

សម្រាប់​អ្នក​គាំទ្រ​កម្មវិធី​ខាង​លើមួយ​ភាគ​ធំ​មិន​សូវ​ជា​ចម្លែក​ចិត្ត​នោះ​ទេ​ ដែល​ស្រីស្រស់​ ងិន ម៉ារ៉ាឌី ជា​ម្ចាស់​មកុដ​នា​រាត្រី​គ្រង​មកុដ​នោះ​ព្រោះ​កញ្ញា​គឺជា​បេក្ខនារី​ដែទាំង​ប្រជាប្រិយភាពនិង​មាន​សមត្ថភាព​ទេពកោសល្យ​ច្រើន​ដូច​ជា​កាល​ពី​ថ្ងៃ​ប្រកួត​បឋម​កញ្ញា​ក្ដោប​បាន​ពាន​ចំនួន​ពីរ​តែ​ម្នាក់​ឯង​។

សូមចុច​អាន​ មក​ស្គាល់​​ស្រី​ស្អាត ៣រូប ក្ដោបពាន២ក្នុងដៃនារាត្រីប្រកួតបឋមកម្មវិធីបវរកញ្ញាចក្រវាឡ​​កម្ពុជា​!

គួរ​ដឹង​ថា​កម្មវិធី​ប្រកួត​ Miss Universe Cambodia រក​ឃើញ​ស្រី​ស្អាត​៣​រូបជា​ម្ចាស់​ជយលាភី​ដោយ​ក្នុង​នោះ​ ងិន ម៉ារ៉ាឌី ពាក់ស្លាក​លេខ​១៥​ ជាប់ជយលាភី​ចំណាត់​ថ្នាក់​លេខ​១ កញ្ញា​ ឆន ស្រីណេត​ ពាក់​ស្លាក​លេខ​៥ ជាប់​ជយលាភី​រង​លំដាប់​ទីមួយ (លេខ​២)​​ និង​ កញ្ញា​ ម៉ាហ្គារ៉ែតជាប់​ជយលាភី​រង​លំដាប់​ទីពីរ​ (លេខ​៣)៕

Telegram-Troryorng

Share.