បន្ទាប់ពីលោក Ronald Koeman ត្រូវបានបណ្តេញចេញពេលនេះក្លិប Barcelona បានប្រកាសតែងតាំងគ្រូឈុត B លោក Sergi Barjuan ជាគ្រូបង្វឹកបណ្តោះអាសន្នរបស់ក្លិប ខណ:រង់ចាំ Xavi ដោះស្រាយកិច្ចសន្យាដែលនៅសេសសល់ជាមួយក្រុម Al Saad ។

យោងតាមកាសែត AS បានសរសេរថាក្លិប Al Sadd បានយល់ព្រមអោយលោកគ្រូ Xavi Hernandez ចាកចេញទៅ Barcelona ដោយមិនទាមទារតម្លៃកាត់ផ្តាច់កុងត្រាសូម្បីតែមួយសេនពីក្លិប Barcelona។

Xavi

ក្លិប Al Sadd គោរពនូវការសម្រេចចិត្តរបស់លោក Xavi ប៉ុន្តែរឿងម្យ៉ាងដែលក្លិប Al Sadd សំណូមពរគឺសុំអោយលោក Xavi Hernandez ដឹកនាំមួយប្រកួតចុងក្រោយនៅថ្ងៃទី៣ ខែវិឆ្ឆិកា ដើម្បីអោយគ្រប់គ្នាបានធ្វើពិធីលានិងអរគុណចំពោះគាត់ដែលបានជួយក្រុម Al Sadd ឈ្នះពាន៧ក្នុងពេល២ឆ្នាំ។

អត្ថបទពាក់ព័ន្ធ៖Barcelona ដេញ​គ្រូ​បង្វឹក​ Ronald Koeman ចេញ តែ​ល្បី​ថា​យក Xavi មក​ជំនួស​កៅអី

បច្ចុប្បន្នក្លិប Barcelona ជាមួយលោក Xavi Hernandez បានឈានដល់ការព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយគ្នារួចរាល់ហើយ។ លោកគ្រូ Xavi នឹងនិយាយលាទៅកាន់ក្លិប Al sadd ហើយគាត់ទំនងមកដឹកនាំ Barcelona នៅថ្ងៃទី៤ ខែវិច្ឆិកានេះ។

ប្រធានក្លិប Barcelona និងលោក Xavi

ប្រភព៖ AS

Telegram-Troryorng
Share.