ខណៈដែលកម្មវិធីប្រកួតបវរកញ្ញាចក្រវាឡឬ Miss Universe 2020 កាន់តែខិតជិតមកដល់អ្នកគាំទ្រកម្ពុជាដែលជាអ្នកស្រលាញ់ចូលចិត្តកម្មវិធីប្រកួតសម្រស់នេះកំពុងប្រមូលផ្ដុំគ្នានិងផ្សព្វផ្សាយដើម្បីរក Follow ឱ្យបវរកញ្ញាចក្រវាឡកម្ពុជា កញ្ញា រ៉េត សារីតា Reth Sarita។
ជាការពិតណាស់នៅលើឆាកអន្តរជាតិគេសម្គាល់ភាពល្បីល្បាញនិងប្រជាប្រិយភាពរបស់តារាឬក៏បុគ្គលល្បីៗតាមចំនួន Follow លើ IG ដែលខុសគ្នាប្រទេសកម្ពុជាយើងដែលប្រជាពលរដ្ឋភាគច្រើនប្រើប្រាស់ហ្វេសប៊ុកមួយភាគធំ ដូច្នេះខណៈដែលកញ្ញា រ៉េត សារីតា កំពុងតែបំពេញតួនាទីជាបេក្ខនារីបវរកញ្ញាចក្រវាឡតំណាងកម្ពុជាអ្នកគាំទ្របានបង្កើតយុទ្ធនាការស្វែងរកចំនួន Follow លើ IG ដើម្បីបង្ហាញឱ្យបរទេសឃើញពីភាពល្បីល្បាញ និង ប្រជាប្រិយភាពរបស់នារីខ្មែររូបនេះ។
សូមចុចត្រង់នេះ៖ ស្អាតណាស់បវរកញ្ញាចក្រវាឡឡាវ Christina ម្ចាស់រហស្សនាមតុក្កតា Barbie ឡាវ
បន្ទាប់ពីមានយុទ្ធនាការបេសកកម្មស្វែងរកចំនួន Follow ឱ្យគ្រប់ ១០០K ជូនបវរកញ្ញា រ៉េត សារីតា នៅពេលនេះគណនី IG របស់កញ្ញាដែលមានឈ្មោះថា saritareth មានចំនួន Follow ៩៧K ដូច្នេះអ្នកគាំទ្រមានជំនឿថាមុនដល់ថ្ងៃប្រកួតផ្ដាច់ព្រ័ត្រដែលរៀបចំឡើងនៅថ្ងៃទី១៦ ខែឧសភា ម៉ោងនៅអាមេរិកត្រូវនឹងថ្ងៃទី១៧ខែឧសភាម៉ោងនៅកម្ពុជា ប្រាកដជាអាចរកចំនួន ១០០K គ្រប់តាមអ្វីដែលបានកំណត់គោលដៅ។
សូមចុចលើឈ្មោះ Reth Sarita នេះដើម្បីភ្ជាប់ទៅកាន់គណនី IG របស់បវរកញ្ញាចក្រវាឡ
អ្នកគាំទ្រដែលជាហ្វេនកម្មវិធីប្រកួត Miss Universe មានជំនឿចិត្តខ្ពស់ទៅលើបវរកញ្ញារូបនេះព្រោះ រ៉េត សារីតា ជាបេក្ខនារីដេលមានត្រៀមខ្លួនបានយ៉ាងល្អប្រកបដោយជំនឿចិត្តខ្ពស់ជាពិសេសកញ្ញាមានសមត្ថភាពភាពអាចនិយាយភាសាបារាំងនិងអង់គ្លេសបានល្អហើយថែមទាំងមានបទពិសោធនៅក្នុងផ្នែកសិល្បៈទៀត ដែលអាចនិយាយបានថា បេក្ខនារីកម្ពុជាឆ្នាំនេះប្រៀបដូចជាសម្លរកកូដែលមានធាតុផ្សំច្រើន មិនចាញ់ប្រៀបប្រទេសផ្សេងៗនោះទេ៕