យោងតាមការចុះផ្សាយរបស់កាសែត L’Équipe របស់ប្រទេសបារំាងបានឲ្យដឹងថា៖ «សហម្ចាស់ក្លិប Saint-Étienne លោក Bernard Caïazzo និង Roland Romeyer សម្រេចពន្យាពេលលក់ក្លិប Saint-Étienne ជាបន្តក្រោយគម្រោងលក់ក្លិបត្រូវបានផុតកំណត់ និងមិនអាចស្វែងរកម្ចាស់ក្លិបថ្មីបាន»

ក្រុម Saint-Étienne ក្រោមការដឹកនាំរបស់លោក Claude Puel ទើបតែទទួលបានជ័យជម្នះលើកដំបូងរបស់ខ្លួនក្នុងក្របខណ្ឌ Ligue 1 រដូវកាល 2021-22 ជាមួយលទ្ធផលយ៉ាងប្រផិតប្រផោយ ៣-២ លើក្រុម Clermont Foot កាលពីសប្តាហ៍​កន្លង​ទៅ ដោយ​ឡើង​ឈរ​លេខ១៩ មាន៩ពិន្ទុពីការប្រកួតចំនួន១៣លើក ឈ្នះ១ ស្មើ៦ និងចាញ់៦លើក។

អត្ថបទពាក់ព័ន្ធ៖ក្រុមហ៊ុន​​​១៧​ និង​យីហោ​ល្បីៗ​២២ នៅ​ពី​ក្រោយ​ព្រះអង្គ នរោត្តម រ៉ាវីចក្រ ស្នើ​ទិញ​ក្លិប​​បារាំង

ទន្ទឹម​នឹង​នេះ ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ នៅ​តែ​ស្ថិត​ក្នុង​ការ​ប្រកួត​ប្រជែងទិញក្លិប Saint-Étienne ដដែលទោះបីធ្លាប់លិចលឺដំណឹងអំពីការចង់​ដក​ព្រះកាយ​ចេញក៏ដោយ ពោលគឺទ្រង់គ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស ឆាប់ៗខាងមុខនេះ ដើម្បីជួបជាមួយក្រុមហ៊ុន​សវនកម្ម KPMG។

ជាមួយ​គ្នា​នេះ​ដែរ​ អតីតកីឡាករក្រុម Les Verts លោក Mathieu Bodmer និងអតីតប្រធានក្លិប Marseille លោក Jean-Michel Roussier បាន​សហការ​គ្នា ជា​បេក្ខភាព​ទិញ​យក​ក្លិប​មួយ​នេះ​ផង​ដែរ ព្រម​ទាំង​មានការពេញចិត្តពីសហម្ចាស់ក្លិប Saint-Étienne នាពេល​បច្ចុប្បន្ន​។

អត្ថបទពាក់ព័ន្ធ៖សម្តេច នរោត្តម ចក្រព័ង្ស់​​៖រឿង​​​ទិញ​ក្លិប​​បាល់ទាត់​បារាំង របស់​​​បុត្រ​ទី៨ ជា​ការ​វិនិយោគ​ឯកជន​សុទ្ធសាធ

Telegram-Troryorng

Share.