កម្មវិធី​ប្រកួត​សម្រស់​ Miss Grand International Pageant បាន​​បញ្ចប់​ជា​ស្ថាពរ​ហើយ​កាល​ពី​ថ្ងៃ​សៅ រ៍​ទី​ ៤ ខែ​ធ្នូ​ ឆ្នាំ​២០២១ ដោយ​រក​ឃើញ​​ស្រី​ស្អាត​ដែល​នឹង​គ្រង​មកុដ​ប្រចាំ​ឆ្នាំ​២០២១​នេះ គឺ​ស្រីស្អាត​មក​ពី​ប្រទេស​វៀតណាម​កញ្ញា​ Nguyen Thuc Thuy Tien។ តើ​ស្រីស្អាត​រូប​នេះ​មាន​ប្រវត្តិ​បែបណា​ខ្លះ​? មុន​ក្លាយ​ជា​នារី​ទីមួយ​ដែល​បង្កើត​ប្រវត្តិសាស្ត្រ​ឈ្នះ​តំណែង​​ឯក​ចំណាត់​ថ្នាក់​លេខ​មួយ​ត្រលប់​ទៅ ​ប្រទេស​កំណើត​វិញ​។

សូមចុចអាន តោះ! មកមើលកាយវិការប្លែកៗ បើមិនផ្ទុះសំណើច មិនមែន Miss Grand Hong Kong

ក្រៅ​ ពី​ Nguyen Thuc Thuy Tien បវរកញ្ញា​វៀតណាម​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​​លេខ​១ បវរកញ្ញា​ចំនួន​៤​រូប​ទៀត​ដែល​ស្ថិត​នៅ​ ​ក្នុង​ចំណោម​ Top5 រួម​មាន​ បវរកញ្ញា​ អេក្វាឌ័រ ចំណាត់​ថ្នាក់​លេខ​២ បវរកញ្ញា​ ប្រេស៊ីល ចំណាត់​ថ្នាក់​លេខ៣​ បវរកញ្ញា​ ព័រតូរីកូ​ ចំណាត់​ថ្នាក់​លេខ​៤ និង​ចុង​ក្រោយចំណាត់​ថ្នាក់​លេខ​៥ ​បវរកញ្ញា​ អាហ្វ្រិកខាង​ត្បូង​។

សូមចុចអាន Han Lay ៖ អតីតបវរកញ្ញាភៀសខ្លួន បង្ហាញវត្តមានជាពិធីការិនីបើកឆាកប្រកួតឈុតតំណាងជាតិ Miss Grand International យ៉ាងជឿជាក់!

តើ​បវរកញ្ញា​វៀតណាម​ Nguyen Thuc Thuy Tien គឺជា​អ្នក​ណា?​

យោងតាម​វែបសាយ​ Miss Grand International ម្ចាស់​ជ័យលាភី​រូប​នេះ​មាន​អាយុ​២៣​ឆ្នាំ​ សិក្សា​ជំនាញ​គ្រប់គ្រង​បដិសណ្ឋារកិច្ច​ និង​ទេសចរណ៍ ឆ្នាំ​ទី​៤ ជា​អ្នក​បណ្ដាក់ទុក​ Vatel Vietnam និង​ជា​សហស្ថាបនិក​ Adopt’ Vietnam។ បវរកញ្ញា​ចំណាត់​ថ្នាក់​លេខ​១​រូប​នេះ​ធំធាត់​ឡើង​ ដោយ​មិនបាន​រស់​នៅ​ ជាមួយ​នឹង​ឪពុក​របស់​នាង​នោះ​ទេ​ ដោយ​សារតែ​ឪពុកម្ដាយ​លែងលះ​គ្នា​ ពេល​នាង​អាយុ​ត្រឹម​តែ​៤​ឆ្នាំ​ប៉ុណ្ណោះ​។ នាង​ធំធាត់​និង​ដឹងក្ដី​ជាមួយ​នឹង​មីង​របស់​នាង​ តាំង​ពី​តូច​មក​នាង​មាន​ចំណង់ចំណូល​ចិត្ត​ផ្នែក​តន្ត្រី​និង​រាំ​។ គតិ​ដាស់​តឿន​ចិត្ត​ដែល​នាង​តែង​តែ​ទន្ទេញ​ជាប់​ខ្លួន​គឺ​ «កុំ​ស្ដាយ​ក្រោយ​ ត្រូវ​តែ​ឆ្ពោះ​ទៅ​ មុខ​ជានិច្ច​» នេះ​បើយោង​តាម​វែបសាយ​ខាង​លើ​បាន​ផ្សាយ​ដដែល​។ កញ្ញា​ក៏​បាន​បង្ហើប​ឱ្យ​ដឹង​ផង​ដែរ​ថា​កញ្ញា​រង​នូវ​ការ​មើល​ងាយ​ជា​ច្រើន​ក្នុង​ជីវិត​ប៉ុន្តែ​រឿង​នេះ​បាន​បង្រៀន​ឱ្យ​កញ្ញា​មើល​ឃើញ​ឱកាស​នូវ​គ្រប់​ស្ថានភាព​ទាំង​អស់​

Nguyen Thuc Thuy Tien បវរកញ្ញា​វៀតណាម​គឺជា​ម្ចាស់​តំណែង​ Miss Grand International

នៅ​ ក្នុង​ចំណោម​បេក្ខនារី​បវរកញ្ញា​មក​ពី​ប្រទេស​ទាំង​៥៩ ជុំវិញ​សកលលោក​ ដើម្បី​ចូលរួម​ប្រកួត​ Miss Grand International ស្រីស្អាត​មក​ពី​ប្រទេស​វៀតណាម Nguyen Thuc Thuy Tien គឺ​ជា​អ្នក​ឈ្នះ​ហើយ​ដណ្ដើម​បាន​មកុដ​ជ័យ​លាភី​។ កញ្ញា​បាន​​ឈ្នះ​មកុដ​នៅ ពេល​ដែល​បេក្ខនារី​ចុង​ក្រោយ​ទាំង​ពីរ​រូប​ត្រូវ​សួរ​ថា​ «ហេតុ​អី​​បាន​ជា​អ្នក​ជឿ​ថា​អ្នក​គួរ​តែ​ឈ្នះ​តំណែង​នេះ​?» ជា​ការ​ឆ្លើយ​តប​​ស្រី​ស្អាត​មក​ពី​វៀតណាម​រូប​នេះ​បាន​ឆ្លើយ​ថា​កញ្ញា​មិន​ជឿ​ទេ​ថា​កញ្ញា​អាច​នឹង​ឡើង​មក​ដល់​វគ្គ​ Top Two ហើយ​ពេល​នេះ​កញ្ញា​ពិត​ជា​ភ័យ​ខ្លាំង​ណាស់​ ប៉ុន្តែ​កញ្ញា​បាន​បញ្ជាក់​ថា​កញ្ញា​បាន​ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​ការងារ​ក្នុង​នាម​ជា​បវរកញ្ញា​រួចរាល់​ហើយ បើសិន​ជា​កញ្ញា​បាន​ទទួល​ឱកាស​ឈ្នះ​មកុដ​បវរកញ្ញា​ Miss Grand International 2021 ៕

ជ័យ​ជំនះ​នេះ​បាន​ធ្វើ​ឱ្យ​កញ្ញា​ ក្លាយ​ជា​នារី​ វៀតណាម ទីមួយ​ ឈ្នះ​មកុដ​ និង​តំណែង​បវរកញ្ញា​ Miss Grand International ត្រលប់​ទៅ​ ប្រទេស​កំណើត​របស់​ខ្លួន​វិញ៕

Telegram-Troryorng
Share.