ជារឿយៗ​​ លោក ខេមរៈ ភារុណ តែងតែ​បង្ហើប​នៅ​ ក្នុង​​សំណេរ​តាម​រយៈ​បណ្ដាញ​សង្គម​ពី​គោល​បំណង​ និង​មហិច្ឆិតា​ចង់​ធ្វើ​ជា​អភិបាល​រាជធានី​-ខេត្ត​របស់​ខ្លួន​​ ដើម្បី​ចូលរួម​ជួយ​​អភិវឌ្ឍប្រទេស​ជាតិ តួ​យ៉ាង​ដូច​ជា​ពេល​ថ្មីៗ​នេះ​ បងប្រុស​របស់​កំពូល​តារា​ចម្រៀង​ល្បី​លោក​ ខេមរៈ សិរី​មន្ត​​ រូប​នេះ​​បាន​ចេញ​មក​បង្ហាញ​ពី​គោល​បំណង​របស់​លោក​សារជា​ថ្មី​ គឺចង់​ធ្វើ​ជា​អភិបាល​ខេត្ត​មួយ​រូប​ ក្នុង​ពេល​អនាគត​ដ៏​ឆាប់​ៗ​ខាង​​មុខ​​នេះ​។

សូមចុច​អាន ​គ្រប់​ដង្ហើម​ចេញ​ចូល​ លោក ខេមរៈ​ ភារុណ​ ​​ទន្ទេញ​ជាប់​មាត់​​​ឥត​ឈប់​ចង់​ធ្វើ​អភិបាល​ខេត្ត!

បើ​សង្កេត​នៅ​ លើ​បណ្ដាញសង្គម​តាមរយៈ​គណនី​ផ្ទាល់​ ក៏​ដូច​ជា​ផេក​របស់​លោក​ ខេមរៈ ភារុណ តែ​ងតែ​លើក​ជា​ម្ដង​ហើយ​ម្ដង​ទៀត​ពី​គោល​បំណង​ដែល​លោក​ចង់​ក្លាយ​ខ្លួន​ជា​អភិបាល​រាជធានី​-ខេត្ត​ ប្រសិន​បើ​ថ្នាក់​ដឹកនាំ​មើល​ឃើញ​និង​ផ្ដល់​ឱកាស​លោក​បាន​បំពេញ​តួនាទី​នេះ​ដូច​បំណង​ប្រាថ្នា​។

សូមចុច​អាន​ បងប្រុស​តារា​ចម្រៀង​ ​ខេមរ: សិរីមន្ត ​មាន​មហិច្ឆិតា​ចង់​ក្លាយ​ជា​អភិបាល​រាជធានី-ខេត្ត​​!​

ដូច​កាល​ពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ​ ឆ្នាំ​២០២១ កន្លង​ទៅ​ នេះ​ លោក​ ខេមរៈ ភារុណ ជា​ថ្មី​ម្ដង​ទៀត​លោក​បាន​ចេញ​មក​ចែក​រំលែក​និង​បង្ហាញ​ពី​មហិច្ឆិតា​របស់​លោក​ នៅ​ លើ​បណ្ដាញ​សង្គម​ ទទូច​ចង់​ឆាប់​បាន​ធ្វើ​អភិបាល​ ព្រោះ​បើ​ចាំ​ដល់​អាយុ​ ៥០ឆ្នាំ​ជាង​ ជិត​ចូល​ដល់​ពេល​ចូល​និវត្តន៍​ លោក​ស៊ូ​មិន​ធ្វើ​ជា​ល្អជាង​ ព្រោះ​ពេល​វេលា​បច្ចុប្បន្ន​នេះ​គឺជា​ពេល​ដែល​លោក​ចង់​ធ្វើ​បម្រើ​ជាតិ​មាតុភូមិ​ មិនមែន​ចាំ​ដល់​ពេល​លោក​មាន​វ័យ​ជ្រេ​នោះ​ឡើយ​។

ខាង​ក្រោម​នេះ​គឺជា​សម្ដី​ដែល​សារព័ត៌មាន​ត្រយង​ដក​ស្រង់​ចេញ​ពី​សំណេរ​​ដែល​លោក ខេមរៈ ភារុណ​បាន​ធ្វើ​ការ​បង្ហោះ​នៅ​ លើ​បណ្ដាញ​ Social Media ៖

«លោកពុកខ្ញុំគាត់មានប្រសាសន៍ថាបើកូនចង់ធ្វើចៅ ហ្វាយខេត្តលទ្ធភាពវាមិនអាចទៅរួចទេតិចណាស់ តែបើពុកធ្វើជាមន្ត្រីធំដូចពុកគេអាហ្នឹងអាច តែយ៉ាងណាកូនខំរៀនអញ្ចឹងល្អបើមិនបានធ្វើជាអភិបាលខេត្តយ៉ាងហោចណាស់ក៏កូនអាចធ្វើមន្ត្រីមួយដ៏ល្អនៅ ក្នុងជួររាជរដ្ឋា​ភិបាលនាពេលអនាគតពេលណាមួយជាក់ជាមិនខាន។ខ្ញុំក៏ជម្រាបលោកពុកវិញថាមហិច្ឆតារបស់ខ្ញុំខ្ញុំចង់ធ្វើជាអភិបាលខេត្តឆាប់ៗនេះដើម្បីជួយកិច្ចការងារ សម្តេចតេជោពុកនិងប្រជាជនសង្គមជាតិយើង តែបើចាំដល់ពេលខ្ញុំបានធ្វើដល់ខ្ញុំអាយុហាសិបឆ្នាំលើសជិតចូលនិវត្តន៍ខ្ញុំមិនធ្វើឡើយទោះបីជាខ្ញុំស្រលាញ់ប្រជាជននិងជាតិទឹកដីមួយនេះយ៉ាងណាក៏ដោយចុះ ព្រោះតែពេលវេលាដែលខ្ញុំចង់បម្រើជាតិមាតុភូមិមួយនេះគឺនៅ ពេលនេះឯងមិនមែនពេលនោះឡើយ។ខ្ញ៉ំចង់ធ្វើនេះមិនមែនដើម្បីប្រយោជន៍ខ្ញុំឡើយគឺដើម្បីប្រយោជន៍រួមប្រជាជនក្នុងខេត្តទាំងមូលនិយាយដោយឡែកនិយាយជារួមជាប្រយោជន៍ប្រទេសទាំងមូល។»

គួរ​ដឹង​ថា​ លោក ខេមរៈ ភារុណ ដែល​ត្រូវ​ជា​បងប្រុស​បង្កើត​របស់​តារា​ចម្រៀង​ល្បី​ ខេមរៈ សិរីមន្ត បច្ចុប្បន្ន​លោក​មាន​តួនាទី​ក្នុង​ជួរ​មន្ត្រី​រាជការ​ ដោយ​លោក​គឺជា​មន្ត្រី​​យោធា មាន​ឋានន្តរស័ក្ដិ​ជា​ឧត្តម​សេនីយត្រី​មួយ​រូប​ (ផ្កាយមួយ)៕

Telegram-Troryorng
Share.