អតីតតារាសម្ដែង វ៉ាន់ ម៉ូនិច បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គម ពិសេសមនុស្សស្រីដូចគ្នាលួចច្រណែនមិនស្ទើនៅពេលដែលអនាគតអ្នកម៉ាក់រូបនេះបានបង្ហោះពីកាដូស្វាគមន៍កូនទីពីរនៅក្នុងផ្ទៃជារថយន្តទំនើបមួយគ្រឿងដែលស្វាមីជាលោកឧកញ៉ាបានជូនដល់អ្នកនាង។

យោងតាមសំណេររៀបរាប់បង្ហោះលើបណ្ដាញសង្គម អតីតតារារូបនេះបានបង្ហាញឱ្យឃើញថាបច្ចុប្បន្ននេះកំពុងតែរស់នៅក្នុងសុខសុភមង្គលជាមួយស្វាមីជា លោកឧកញ៉ា ជា លាងហុង ព្រមទាំងមានកូនប្រុសច្បងម្នាក់និងកំពុងពពោះកូនប្រុសទីពីរម្នាក់ទៀតនៅក្នុងផ្ទៃ។
សូមចុចត្រង់នេះ៖ ខេមរៈសិរីមន្តច្រៀងផងយំផងពេលច្រៀងបទនិពន្ធដោយខ្លួនឯងជាលើកដំបូង

«កាដូទីពីររបស់ប៉ាៗអោយម៉ាម់មីសំរាប់ចំណងដៃកូនទី២ កូនប្រុស ហុង មីង ក្នុងពោះជិត ៣១អាទិត្យ មិនត្រឹមតែអោយកាដូទេ ថតរូបអោយទៀត មិចដែរស្នាដៃរបស់ប៉ាៗ អាចបើកអាងថតរូបបានអត់? Photoshoot outdoor ត្រៀមទទួលសមាជិកថ្មីឆាប់ៗ សល់ជិត ពីរខែទៀតបានជួបមុខក្បាលខូចក្នុងពោះហើយ ️សេចក្ដីសុខសុភមង្គលយើងត្រូវបង្កើតវាដោយខ្លួនឯង គ្មានអ្នកណាមកអោយយើងនោះទេ ធ្វើបុណ្យសប្បុរសធម៌ជួយសង្គមខ្លះ ដើរលេងខ្លះ សម្ភារៈនិយមខ្លះ នេះជាក្ដីសុខយ៉ាងពេញលេញដែលគ្រួសារខ្ញុំតែងតែមាន។»
តាមរយៈទឹកមុខដ៏រីករាយដែលបានបង្ហាញនៅក្នុងរូបថតជាច្រើនសន្លឹកដែលអ្នកនាងបានចែករំលែកនៅលើបណ្ដាញសង្គមបង្ហាញថាពេលនេះជីវិតរបស់អ្នកនាងកំពុងតែមានក្ដីសុខនិងរស់នៅយ៉ាងសុខដុមលើគំនរទ្រព្យសម្បត្តិជាមួយស្វាមីជាឧកញ៉ា។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ អតីតតារារូបនេះមិនមែនត្រឹមតែសម្ងំយកសុខរស់នៅក្នុងជីវភាព Hi-So ហើយសម្ញែងទ្រព្យនោះទេ តែអ្នកនាងនិងស្វាមីក៏បានចូលរួមក្នុងកិច្ចការងារមនុស្សធម៌ជាច្រើនផងដែរ៕
