ថ្មីៗនេះ Marvel Studios បានប្រកាសផ្សព្វផ្សាយពីកាលបរិច្ឆេទ ថ្ងៃចាក់ផ្សាយភាពយន្តថ្មីៗរបស់ខ្លួនចំនួន១០រឿង ដោយក្នុងចំណោមរឿងទាំងនោះ គឺមានរឿងដែលអ្នកគាំទ្រកុនចង់មើលខ្លាំងបំផុតរឿង «Spider-Man: No Way Home» បានកំណត់កាលបរិច្ឆេទច្បាស់លាស់ហើយគឺបញ្ចាំងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។
ខណៈដែលភាគទីបីនៃរឿង Spider Man ដែលផលិតដោយ Marvel មានការចូលរួមពី Fox និង Alfred Molina ធ្វើលេចចេញនូវពាក្យចចាមអារ៉ាមថា Tobey Mcguire និង Andrew Garfield អាចនឹងសម្ដែងជាតួអង្គ Spider Man ជាមួយនឹង Tom Holland។

ដើម្បីស្រាយចម្ងល់នេះឱ្យដាច់ស្រឡះ Andrew Garfield បានចេញមកបដិសេធដាច់អហង្ការចំពោះរឿងនេះដោយខ្លួនឯងតាមរយៈសារព័ត៌មាន Hollywood Reporter ថា៖ «ខ្ញុំមិនអាចនិយាយចំពោះរឿងផ្សេងទេ តែខ្ញុំអាចនិយាយបានចំពោះខ្លួនឯង ពួកគេប្រហែលជាកំពុងធ្វើអ្វីមួយ ប៉ុន្តែមិនមានខ្ញុំនៅក្នុងរឿងនោះទេ»។
សូមចុចត្រង់នេះ៖ «ភិក្ខុពនេចរ» ចេញផ្សាយមួយភាគដំបូង អ្នកទស្សនានៅទើសចិត្តត្រង់ចំណុចមួយ!
ទោះជាលោកបានច្រានចោលនូវពាក្យចចាមអារ៉ាមខាងលើតែលោកបានបញ្ចេញយោបល់និងគំនិតចំពោះកុនខ្នាតធំដែលនឹងត្រៀមបញ្ចាំងនេះដែរថា៖ «ខ្ញុំមិនចង់បំផ្លាញអ្វីមួយនោះទេ ប្រហែលជាពួកគេអាចនឹងទាក់ទងមកខ្ញុំហើយនិយាយថា អេ អ្នកទស្សនាចង់បានបែបនេះ ប្រហែលជាពួកគេកំពុងតែស៊ើបទីផ្សារ»។

យោងតាមបទសម្ភាសផ្សេងៗ គឺមានភាគរយខ្ពស់ណាស់ដែលរឿង Spider-Man: No Way Home មិនមានវត្តមានរបស់ Andrew Garfield តែក្នុង Poster រឿងនេះបែរជាបង្ហាញវត្តមានរបស់ Benedict Cumberbatch តួអង្គ Doctor Strange ដែលធ្វើឱ្យអ្នកទស្សនាទាយថាតួអង្គនេះអាចជាគ្រូបង្វឹកថ្មីរបស់ Hero វ័យក្មេង។
