អ្នក​គាំទ្រ​មួយ​ភាគ​ធំ​ តែងតែ​បន់​ស្រន់​ចង់​ឃើញ​តារា​ឯក​ប្រុស​ស្រី​ពីរ​ដួង​គឺ​ កញ្ញា​ ហ៊ិន​ ច័ន្ទនីរ័ត្ន និង​លោក​ សេង មង្គល​ បាន​ចាប់​ដៃ​គូ​សម្ដែង​ជាមួយ​គ្នា​សារជាថ្មី​ ព្រោះ​ក្រោយ​សម្ដែង​រឿង​ «ទាសីបេះដូង​» ចប់​ អាយដល​ទាំង​ពីរ​ដួង​នេះ​នៅ​មិន​ទាន់​មាន​តម្រុយ​នឹង​វិល​ត្រលប់​មក​ចាប់ដៃ​គូ​គ្នា​ក្នុង​រឿង​ភាគ​ណាមួយ​ទៀត​នៅ​ឡើយ​ទេ​។ ដូច​ការ​លើក​ឡើង​នេះ​ ហេតុ​តែ​ស្រលាញ់​តារា​ទាំង​ពីរ​ដួង​ និង​ Ship អ្នក​ទាំង​ពីរ​ខ្លាំង​ និង​ចង់​ឃើញ​អ្នក​ទាំង​ពីរ​នៅ​ក្បែរ​ៗ​គ្នា​ទៀត​នោះ​ ធ្វើ​ឱ្យ​ហ្វេន​ម្នាក់​ដាច់​ចិត្ត​ធ្វើ​រឿង​ដែល​មើល ​​ពិត​ជា​មិន​អាច​​មិន​សរសើរ​ទឹក​ចិត្ត​ស្រលាញ់​អាយ​ដល​របស់​ហ្វេន​រូប​នោះ​​បាន​ឡើយ​។

ដូច​ប្រិយមិត្ត​មួយ​ចំនួន​បានដឹង​ហើយ​ថា​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​កញ្ញា​ ហ៊ិន ច័ន្ទ​នីរ័ត្ន​កំពុង​រង​គ្រោះ​ព្រោះ​ព្យុះ​រឿង​អាស្រូវ​ ដែល​បង្ក​ឡើង​ដោយ​គណនី​មួយ​បាន​ចេញ​មក​ធ្វើ​ការ​ផុស​ពី​រឿង​រ៉ាវជីវិត​បែប​ពែបជ្រាយ​និង​ថ្កោល​ទោស​លើ​កញ្ញា​ ហ៊ិន ច័ន្ទនីរ័ត្ន​ថា​មិន​ស្គាល់​ម្ដាយ​បង្កើត​ តែ​ក្រោយ​មក​ក៏​មាន​ផេក​មួយ​បាន​ទម្លាយ​រឿងរ៉ាវ​ជុំ​វិញ​បញ្ហា​នេះ​ដើម្បី​ស្រាយ​ចម្ងល់​ដល់​មហាជន​។

សូម​ចុចអាន ក្រោយ​ផ្ទុះ​ដំណឹង​ ហ៊ិន ច័ន្ទនីរ័ត្ន​ មិ.ន​ទទួល​ស្គា.ល់​ម្ដាយ​ បង្កើត​មាន​អ្នក​ចេញ​មក​ទម្លាយតាម​ពិត​រឿងគឺ​បែបនេះ​ទេ​

ក្រៅ​ពី​អ្នក​គាំទ្រ​មួយ​ចំនួន​ដែល​បាន​ផ្ញើសារ​លើក​ទឹក​ចិត្ត​ចំពោះ​កញ្ញាហើយ​នោះ​ ដៃគូ​សម្ដែង​ដ៏​ស័ក្ដិសម​ក្នុង​ខ្សែ​ភាពយន្ត​ភាគ​ដែល​ហ្វេន​ប្រាថ្នា​ចង់​ឱ្យ​អ្នក​ទាំងពីរ​ក្លាយ​ជា​គូជីវិត​ពិតរបស់​កញ្ញា​​ គឺ​លោក​ សេង​ មង្គល​ បាន​ចូល​មក​ផ្ដល់​កម្លាំង​ចិត្ត​ចំពោះ​អតីត​ដៃ​គូ​សម្ដែង​រឿង​ភាគ​ខ្មែរ​របស់​ខ្លួន​ យ៉ាង​សាមញ្ញា​​និង​ខ្លឺ​ថា​ «Be Strong ឬ​មាន​ន័យ​ជា​ខេមរភាសាថា រឹងមាំ​ឡើង​»។ ពាក្យ​​ដ៏​សែន​ខ្លី​បាន​ធ្វើ​ឱ្យ​ហ្វេន​របស់​អ្នក​ទាំងពីរ​ជ្រើមជ្រួល​ រមួល​សួត​ប្រមាត់​ ដោយ​សារ​តែ​រំភើប​ដែល​បាន​ឃើញ​សំណព្វ​ចិត្ត​ទាំង​ពីរ​ផ្ដល់​កម្លាំង​ចិត្ត​និង​លើក​ទឹក​ចិត្ត​ឱ្យ​គ្នា​នៅ​ក្នុង​កាលៈទេសៈ​លំបាក​បែបនេះ​។

ក្នុង​ចំណោម​ហ្វេន​ជា​ច្រើន​នោះ​ មាន​ហ្វេន​ម្នាក់​ដែល​ស្រលាញ់​អ្នក​ទាំងពីរ​ខ្លាំង​ពេក​ ម្យ៉ាង​ចង់​ឃើញ​តារា​ទាំង​ពីរ​ដួង​រាល់​ៗ​ថ្ងៃ​ផង​នោះ​បាន​យក​រូប​របស់​តារា​ទាំងពីរ​ដួង​ស្ថិត​ក្នុង​សំលៀកបំពាក់​បុរាណ​ប្រពៃណី​ខ្មែរ​ទៅ​ផ្ដិត​ (print) ​ជា​រូប​ថត​មក​ដាក់​ទុក​ក្នុង​អាល់ប៊ុម​ថែម​ទៀត​ផង​៕​

ប្រិយមិត្ត​ចង់​ឃើញ​ប្រុស​ស្អាត​ សេង​មង្គល និង​ស្រីស្រស់​ ហ៊ិន ច័ន្ទ​នីរ័ត្ន​ សម្ដែង​រឿង​ជាមួយ​គ្នា​ទៀត​ទេ​? បើ​ចង់​តើ​ចង់​ឱ្យ​អ្នក​ទាំង​ពីរ​សម្ដែង​រឿង​បែបណា​ដែរ​?

Telegram-Troryorng

Share.