ភាគច្រើនមនុស្សយើងម្នាក់ៗច្រើនតែមិនសូវចង់បង្ហាញពីរូបភាពចាស់ៗ កាលពីមុននោះទេប្រសិនបើរូបភាពនោះមិនស្អាត ប៉ុន្តែសម្រាប់ពិធីករលោក យ៉ារ៉ូ វិញគឺខុសគ្នាព្រោះកាលពីថ្ងៃទី៧ ខែឧសភា ម្សិលមិញនេះលោកបានបង្ហោះរូបចាស់ដែលអ្នកណាបានឃើញហើយហ៊ានធានាថាច្បាស់ជាគាំងមិនខានព្រោះតែកាលនោះលោកស្គមខ្លាំង។

ពិធីកររូបសង្ហាលោក Yaro កាលពីថ្ងៃម្សិលមិញបានបង្ហោះរូបភាព៥សន្លឹកដែលជារូបភាពពីអតីតកាលកំឡុងឆ្នាំ២០១៣មកចែកជូនអ្នកគាំទ្រថែមទាំងនិយាយបែបលេងសើចទៀតថា «no edit at all» ឬដែលមានន័យថានេះជារូបភាពដើមអត់បានកែទេ។
សូមចុចត្រង់នេះ៖ សូមសរសើរបទថ្មីតាក់ទូងរបស់លោកនីកូ ក្នុងចម្រៀងតែមួយបទបង្ហាញសិល្បៈវប្បធម៌ខ្មែរសឹងគ្រប់ទំរង់!
«2013 photoshoot on the ប៊ិច with Yaro 20 years old boy no edit at all ហើយក៏អត់ទាញដៃជើងវែងផ្លូវជាតិអីដែរ
ទៅដល់សមុទ្រភ្លាមទិញខោអាវភ្លាមថតភ្លាម អស់ស្អាតត្រឹមហ្នឹងហើយសម័យនោះ
️»
បន្ទប់ពីរូបភាពអតីតកាលត្រូវបានបង្ហោះលើបណ្ដាញសង្គមមានអ្នកគាំទ្រនិងមិត្តភក្ដិជាច្រើនបានចូលមកខមមិនក្រោមរូបភាពនោះដោយក្នុងនោះសូម្បីតែតារាបាល់ទាល់ខ្មែរ-បារាំងដ៏ល្បីរបស់ក្លិបវិសាខាក៏ចូលមកខមមិនដែរ។

Thierry Chantha Bin · Omg
ខាន់ សុភារ័ត្ន៖ ប្លែក 180° ម៉ង
អ៊ុន ស៊ាវហួរ ៖ មើលមួយភ្លែតស្មានតែលោកពូចាប ចៀន
សម្រាប់មិត្តអ្នកអានសារព័ត៌មានត្រយងបានឃើញរូបភាពនេះហើយយល់យ៉ាងណាដែរ? តើរូបអតីតកាលរបស់យ៉ារ៉ូពិតជាដូចលោកពូចាបចៀនដែរទេ?
