រឿង​រ៉ាវ​ជម្លោះ​រវាង​ម្ចាស់​ហាង​អនឡាញ V Shop អ្នក​នាង​ ស៊ាន សុធារី និង​អតីត​គូស្នេហ៍​បាន​បញ្ចប់​ទៅហើយ​ដោយ​ភាគី​ទាំង​ពីរ​យល់​ព្រម​ចែក​ទ្រព្យ​សម្បត្តិ​និង​បញ្ចប់​ជម្លោះ​​ ប៉ុន្តែ​រឿង​រ៉ាវ​ពាក់ព័ន្ធ​នឹង​ស្រីស្រស់​រូប​នេះ​កំពុង​ផ្ទុះ​បាន​ការ​ចាប់​អារម្មណ៍​ជា​ថ្មី​ បន្ទាប់​ពី​​សំបុត្រ​ស្នេហ៍របស់​លោក ប៊ុន ផាក ផ្ញើ​មក​អ្នក​នាង​ត្រូវ​បាន​សាមី​ខ្លួន​បង្ហោះ​ចែក​រំលែក​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២១ ម្សិលមិញ​នេះ​​។

សូមចុច​អាន ព្រឹកនេះ! បុរសមានឥទ្ធិពលលើអនឡាញ (គ្រូជោគជ័យ) ប៊ុន ផាក ត្រូវសមត្ថកិច្ចបញ្ចូនខ្លួនចូលសាលាដំបូងរាជធានីភ្នំពេញ

សំណេរ​ស្នេហា​ដ៏​សែន​ផ្អែម​ល្ហែម​ក្នុង​ឱកាស​គម្រប់​ខួប​៥​ខែ​នៃ​ចំណង​ស្នេហា​អ្នក​ទាំង​ពីរ​ត្រូវបាន​លោក​ ប៊ុន ផាក សរសេរ​រៀបរាប់​យ៉ាង​ក្បោះក្បាយ​និង​ផ្ញើ​ទៅ​កាន់​ម្ចាស់​បេះដូង​របស់​លោក​យ៉ាង​ដូច្នេះ​៖

«Happy 5th Month Anniversary អូនសម្លាញ់! ថ្ងៃ ១២-១២-២០២១ ជាថ្ងៃដែលបងមានសេរីភាព និង បានជួបអូនឡើងវិញ បងសប្បាយចិត្តគ្មានអ្វីប្រៀបបានទេ! បងធ្លាប់បានភ្លក់រសជាតិជីវិតដែលគ្មានអូនវាតែលតោលប៉ុណ្ណា។ រឿងដែលកើតឡើងលើកនេះ វាធ្វើឱ្យស្នេហាយើងរឹងមាំ និងចាស់ទុំជាងមុន។ អរគុណរឿងនេះ បើគ្មានវាទេ បងក៏មិនដឹងថាវាមានតំលៃប៉ុណ្ណា យើងហ៊ានលះបង់ចំពោះ​វាប៉ុណ្ណាដែរ។ យើងកាន់ដៃគ្នាដើរទៅមុខទៀត បងសង្ឃឹមថាអូននឹងញញឹមបែបគ្មានកង្វល់បែបនេះរហូត រង់ចាំផ្តល់កម្លាំងចិត្តអូន និង​ឱប​អូន​រាល់ថ្ងៃ។ Love You BP Love YURI»។

ក្រោយ​បាន​ទទួល​សំបុត្រស្នេហ៍ ឃើញ​ថា​អ្នកនាង ស៊ាន ធារី ​មិន​បង្អង់​យូរ​ក៏បានឆ្លើយតបទៅវិញ​និង​បង្ហោះ​លើ​បណ្ដាញ​សង្គម​បែបនេះថា ៖ «ក្រដាសមួយសន្លឹកនេះអាចឱ្យខ្ញុំញញឹមពោរពេញដោយក្តីសុខ ជាងបានចិញ្ចៀនពេជ្រមួយវង់ទៅទៀត ខ្ញុំទើបដឹងខ្លួនថា ខ្ញុំខានញញឹមបែបនេះយូរហើយ។ មនុស្សពេញមួយផែនដី អាចមើលងាយស្នេហាពួកយើង ទាំងដែរគេមិនដឹងច្បាស់ថាការពិតវាយ៉ាងណា សុំត្រឹមតែយើងពីរនាក់ដឹងខ្លួនច្បាស់ទៅបានហើយ។ ក្រោយឆ្លងកាត់ឧបសគ្គលើកនេះហើយ វាធ្វើឱ្យស្នេហាយើងកាន់តែរឹងមាំ និង មានតម្លៃជាងមុនទៀត Love you BP».

រូប​ថត​សំបុត្រ​​មួយ​សន្លឹក​ភ្ជាប់​ដោយ​ស្នាម​បបូរមាត់​ថើប​ដែល​អ្នក​នាង ស៊ាន សុធារី បាន​បង្ហោះ​នោះ​ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មហាជន​ ព្រោះ​មាន​គណនី​ជិត​រហូត​ដល់​៩១៣ បាន​ចែក​រំលែក​ Status មួយ​នោះ​ ប៉ុន្តែ​ចំនួន​ Like មាន​ត្រឹម​តែ​ ៦៣៦ ប៉ុណ្ណោះ​​ខណៈ​ដែល​មតិ​ចូលរួម​អបអរសាទរ​មាន​ត្រឹម​​តែ ​៩​ប៉ុណ្ណោះ​៕

Telegram-Troryorng

Share.