អ្នកគាំទ្រ ត្រៀមខ្លួនរួចឬនៅ? ឆាប់ៗនេះតារាសម្ដែង Park Bo Gum និង Bae Suzy នឹងនាំទឹកភ្នែកមកចែកជូនអ្នកគាំទ្រតាមរយៈភាពយន្តថ្មី «Wonderland»។
«WonderLand» គឺជាទីតាំងនៃពិភពសិប្បនិម្មិតមួយដែលជួយឱ្យមនុស្សដែលបែកបាក់គ្នានៅក្នុងពិភពពិតអាចវិលត្រលប់មកជួបជុំគ្នាបានឡើងវិញសារជាថ្មីម្ដងទៀត។
សូមចុចត្រង់នេះ៖ មានរឿងអ្វី អ្នកនាងគង់ចាន់ស្រីមុំក្ដៅក្រហាយតាំងពីយប់រហូតដល់ភ្លឺហើយនៅតែមិនបាត់?

Suzy និង សម្ដែងជាតួអង្គ Park Bo Gum នឹងចាប់ដៃគូសម្ដែងរួមគ្នាជាគូស្នេហ៍វ័យក្មេងដែលបែកបាក់គ្នាដោយសារតែខាងប្រុសបានសន្លប់ក្លាយជាមនុស្សរុក្ខជាតិធ្វើឱ្យតួអង្គ Suzy ចាំបាច់ត្រូវតែស្នើសុំជួបជាមួយគូស្នេហ៍របស់ខ្លួនឡើងវិញនៅក្នុងពិភព WonderLand។

សូមចុចត្រង់នេះ៖ បងប្អូនខ្មែរនៅរដ្ឋហ្ល័ររីដាធ្វើរឿងមួយនេះធ្វើឱ្យ រ៉េត សារីតា បង្ហូរទឹកភ្នែក!
តាមការឱ្យដឹងពី Netflix រឿងភាគមនោសញ្ចេតនាស្នេហាដ៏កម្សត់នេះនឹងបញ្ចាំងជូនទស្សនាព្រមគ្នាទូទាំងពិភពលោកនៅលើ App Netflix នៅក្នុងឆមាសទីពីរនៃឆ្នាំ២០២១នេះហើយ។
អ្នកទស្សនាត្រៀមខ្លួន ត្រៀមទឹកភ្នែករួចរាល់ហើយឬនៅ ដើម្បីរង់ចាំតាមដានភាពយន្តដ៏ល្អឯករបស់កំពូលតារាសម្ដែងកូរ៉េដ៏ល្បីទាំងពីររូបនេះ?
