អ្នក​គាំទ្រ​ ត្រៀម​ខ្លួន​រួច​ឬនៅ​? ​ឆាប់​ៗ​នេះ​​តារា​សម្ដែង​ Park Bo Gum និង Bae Suzy នឹង​នាំ​ទឹក​ភ្នែក​មក​ចែក​ជូន​អ្នកគាំទ្រ​តាម​រយៈ​ភាពយន្ត​ថ្មី​ «Wonderland»

«WonderLand» គឺ​ជា​​ទីតាំង​នៃ​ពិភព​សិប្បនិម្មិត​មួយ​ដែល​ជួយ​ឱ្យ​មនុស្ស​ដែល​បែកបាក់​គ្នា​នៅ​ក្នុង​ពិភព​ពិត​អាច​វិល​ត្រលប់​មក​ជួបជុំ​គ្នា​បាន​ឡើង​វិញ​សារ​ជា​ថ្មី​ម្ដង​ទៀត​​។​

សូមចុចត្រង់នេះ៖ មាន​រឿង​អ្វី អ្នក​នាង​គង់​ចាន់​ស្រីមុំ​ក្ដៅ​ក្រហាយ​តាំង​ពី​យប់​រហូត​ដល់​ភ្លឺ​ហើយ​នៅ​តែ​មិន​បាត់​?

Suzy និង​ សម្ដែង​ជា​តួអង្គ​ Park Bo Gum នឹង​ចាប់​ដៃ​គូ​សម្ដែង​រួម​គ្នា​ជា​គូស្នេហ៍​វ័យ​ក្មេង​ដែល​បែក​បាក់​គ្នា​ដោយ​សារ​តែ​ខាង​ប្រុស​បាន​សន្លប់​ក្លាយ​ជា​មនុស្ស​រុក្ខជាតិ​ធ្វើ​ឱ្យ​តួអង្គ​ Suzy ចាំ​បាច់​ត្រូវ​តែ​ស្នើសុំ​ជួប​ជាមួយ​គូស្នេហ៍​របស់​ខ្លួន​ឡើង​វិញ​នៅ​ក្នុង​ពិភព​ WonderLand។

សូមចុចត្រង់នេះ៖ បងប្អូន​ខ្មែរ​នៅ​រដ្ឋ​ហ្ល័ររីដា​ធ្វើ​រឿង​មួយ​នេះ​ធ្វើ​ឱ្យ​ រ៉េត ​សារីតា​ ​បង្ហូរទឹកភ្នែក​!

តាម​ការ​ឱ្យ​ដឹង​ពី​ Netflix រឿង​ភាគ​មនោសញ្ចេតនា​ស្នេហា​ដ៏​កម្សត់​នេះ​នឹង​បញ្ចាំង​ជូន​ទស្សនា​ព្រម​គ្នា​ទូទាំង​ពិភពលោក​នៅ​លើ​ App Netflix នៅ​ក្នុង​ឆមាស​ទីពីរ​នៃ​ឆ្នាំ​២០២១​នេះ​ហើយ​។​

អ្នក​ទស្សនា​ត្រៀម​ខ្លួន​ ត្រៀម​ទឹកភ្នែក​រួចរាល់​ហើយ​ឬនៅ​ ដើម្បី​រង់ចាំ​តាមដាន​ភាពយន្ត​​ដ៏​ល្អ​ឯក​របស់​កំពូល​តារា​សម្ដែង​កូរ៉េ​ដ៏​ល្បី​ទាំង​ពីរ​​រូប​នេះ​?

Share.