“A Girl From No Where” ឬ ”ក្មេងថ្មី” ប្រែពីចំណងជើងភាសាថៃគឺជារឿងភាគជាស៊េរីដ៏ល្បីល្បាញក្នុងស្រទាប់អ្នកនិយមទស្សនា ជាពិសេសតួអង្គ Nanno ដែលមើលទៅអាចនិយាយបានថាជាតួអង្គ Dark តែមិនអាចនិយាយបានថាអាក្រក់ព្រោះនាងជាអ្នកបើកកកាយនិងបកអាក្រាតភាពខ្មៅកខ្វក់មនុស្សអាក្រក់ និង រឿងអាស្រូវនៅក្នុងស្ថាប័នសិក្សានិមួយៗ។
ចំពោះរឿងនេះតួអង្គ Nanno ត្រូវបានអ្នកទស្សនាកោតសរសើរខ្លាំងចំពោះ Skill សម្ដែងដែលមើលទៅជួនកាលដូចជាមនុស្សរោគចិត្ត និង ពោរពេញទៅដោយអាថ៌កំបាំង ពិសេសពេលខ្លះគួរឲ្យខ្លាចថែមទៀតផង។

ថ្ងៃនេះត្រយងសូមលើកយកប្រវត្តិរូបសង្ខេបខ្លះៗរបស់តួអង្គ Nanno មកបង្ហាញអ្នកគ្រប់គ្នាឲ្យបានដឹង ព្រោះមិនត្រឹមតែពូកែនៅក្នុងរឿងនោះទេ តែខាងក្រៅវិញ Nanno ឬដែលមានឈ្មោះពិតហៅ គិតធី ឈិឆា គឺជាសិស្សរៀនពូកែ និងខិតខំរៀនណាស់ រហូតអាចបញ្ចប់ថ្នាក់សិក្សាមហាវិទ្យាល័យត្រឹមអាយុ១៨ឆ្នាំ។
យោងតាមគេហទំព័រ Sanook តារាស្រី Kitty Chicha គឺជាអតីតសមាជិកក្រុមចម្រៀង Kiss Me Five ស្ថិតក្នុងផលិតកម្ម Kamikaze មានឈ្មោះកំណើត កាល់យ៉ាវី ភូមិសិរិដុន កើតនៅថ្ងៃទី ៣ ខែសីហា ឆ្នាំ ១៩៩៣ មានស្រុកកំណើតនៅក្រុងបាងកក ធ្វើតេស្តសិក្សា IGCSE ត្រឹមអាយុ១៥ឆ្នាំ ហើយរៀនចប់មហាវិទ្យាល័យរ៉ាមខាំហែងជំនាញគ្រប់គ្រងធុរកិច្ចនិងជំនាញនីតិសាស្ត្រនៅអាយុ១៨ឆ្នាំ។ យោងតាម Mydramalist ឈ្មោះ Kitty នេះបានមកដោយសារតែឪពុករបស់នាងជាជនជាតិជប៉ុនពេលគាត់គិតរកកាដូឱ្យទៅនាងគាត់ក៏មើលឃើញថាតុក្កតា Hello Kitty កំពុងល្បីល្បាញម្យ៉ាងសមនឹងក្មេងស្រីទើបគាត់ដាក់ឈ្មោះហៅក្រៅឱ្យនាងថា Kitty (ឃីតធី)

Kitty Chicha ចាប់ផ្ដើមសិក្សានៅសាលា NIST (New International School Of Thailand) ជាសាលាអន្តរជាតិហើយរៀនចប់ដោយទទួល Grade ៣ក្រោយមកទៀតនៅអាយុ១៥ឆ្នាំបានប្រឡង IGCSE ឬ International General Certificate of Secondary Educational ដែលជាសញ្ញាប័ត្រទទួលស្គាល់ដោយអន្តរជាតិ បច្ចុប្បន្នមានអ្នកសិក្សានិងប្រឡងយកសញ្ញាប័ត្រនេះមានប្រមាណ៣សែននាក់ក្នុង១ឆ្នាំៗក្នុងចំណោមប្រទេសជាង១០០នៅទូទាំងពិភពលោក។ សញ្ញាប័ត្រនេះអាចយកទៅប្រើប្រាស់បានដោយមានកម្រិតស្មើនឹង AS, A Level និង International Baccalaureate (IB) ឬអាចយកស្នើបន្តការសិក្សាលំដាប់មហាវិទ្យាល័យបាន។
សូមចុចត្រង់នេះ៖ ត្រៀមទឹកភ្នែក! Park Bo Gum និង Bae Suzy ជួបគ្នាលើកដំបូងមានតែទឹកភ្នែក
សញ្ញាប័ត្រ IGCSE និង GCE O Level នៅក្នុងប្រទេសថៃ អ្នកប្រឡងជាប់អាចយកលទ្ធផលប្រឡង៥មុខវិជ្ជាដែលបានលទ្ធផលមិនក្រោម C ទៅស្នើសុំរៀនតនៅមហាវិទ្យាល័យបាន ហេតុនេះទើបធ្វើឱ្យ Kitty អាចរៀនចប់មហាវិទ្យាល័យត្រឹមអាយុ១៨ឆ្នាំ ។ Nanno បានសិក្សាថ្នាក់មហាវិទ្យាល័យលើជំនាញគ្រប់គ្រងធុរកិច្ចនិងជំនាញនីតិសាស្ត្រពីនៅមហាវិទ្យាល័យរ៉ាមខាំហែង។

ងាកមកនិយាយពីការប្រឡូកចូលសិល្បៈវិញ Kitty ចូលក្នុងវិស័យនេះតាំងពីអាយុ១៧ឆ្នាំ នោះបានសេចក្ដីថានារីដ៏ពូកែម្នាក់នេះរៀនផងធ្វើការផង ដោយកាលនោះតួអង្គ Nanno រូបនេះបានចូលរួមក្នុង Girl Group ដែលមានឈ្មោះថា Kiss Me Five របស់ផលិតកម្ម Kamikaze ក្នុងឋានៈជាតារាចម្រៀង ហើយមានសមិទ្ធផលជាបទចម្រៀងជាច្រើន មុននឹងចាកចេញពីក្រុម។ ក្រោយមក Kitty បានត្រលប់ចូលមកក្នុងសិល្បៈវិញក្នុងនាមជាតារាសម្ដែង ហើយមានសមិទ្ធិផលជាភាពយន្តភាគទូរទស្សន៍និងភាពយន្តបញ្ចាំងលើរោង ប៉ុន្តែរឿងជាស៊េរី A Girl From Nowhere ដែលនាងសម្ដែងជាតួអង្គ Nanno បានសាងកេរ្តិ៍ឈ្មោះល្បីល្បាញឱ្យនាងក្នុងនាមជាតារាសម្ដែងទាំងក្នុងនិងក្រៅប្រទេស។

ដោយសារតែមានសំណូមពរដ៏ច្រើននិងមានការគាំទ្រខ្លាំង A Girl From Nowhere Season2 បានវិលមកបំរើចំណីចក្ខុអ្នកទស្សនាហើយនៅលើ APP Netflix សម្រាប់ប្រិយមិត្តអ្នកអានមិនទាន់ទស្សនារដូវកាលទីមួយអាចទស្សនាទាំងវគ្គមួយនិងវគ្គទីពីរតែម្ដង៕
