
លោក Raj Kumar Sacheti នាយកប្រតិបត្តិរបស់សហព័ន្ធកីឡាប្រដាល់ឥណ្ឌា Boxing Federation of India (BFI) បានទទួលមរណភាពក្នុងអាយុ៥៥ឆ្នាំ កាលពីថ្ងៃអង្គារ សប្ដាហ៍នេះ បន្ទាប់ពីលោកបានឆ្លងជំងឺកូវីដ-១៩។
លោក Sacheti ក៏មានតំណែងជាលេខាធិការនៅក្នុងគណៈកម្មាធិការជាតិអូឡាំពិកឥណ្ឌា Indian Olympic Association (IOA)ផងដែរ ហើយលោកបានជួយឱ្យកីឡាករប្រដាល់ជាតិខ្លួនដណ្តើមបានមេដាយលើឆាកអន្តរជាតិជាច្រើននៅក្នុងរជ្ជកាលរបស់លោក។
លោក Kiren Rijijuរដ្ឋមន្រ្តីក្រសួងកីឡា របស់ឥណ្ឌា បានចាត់ទុកលោក Sacheti ជា «សសរមួយនៃឥណ្ឌា» ដែលជ្រោងកីឡាប្រដាល់របស់ឥណ្ឌា ឱ្យជោគជ័យនាពេលកន្លងមក៕
អត្ថបទពាក់ព័ន្ធ៖ម្ចាស់មេដាយមាសប្រចាំទ្វីបអាស៊ី របស់ឥណ្ឌា ១រូប ទទួលមរណភាពដោយសារកូវីដ-១៩
