នេះ​អាច​ចាត់​ទុក​ជា​ដំណឹង​ល្អមួយ​សម្រាប់​ក្រុម​អ្នក​គាំទ្រ​ BTS (ARMY) ព្រោះ​តែ​កូន​ឆ្មា​តូច​ suga បាន​ជា​សះស្បើយ​និង​មាន​សុខភាព​ធម្មតា​​ឡើងវិញ​ហើយ​ ដូច្នេះ​នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០២២ នេះ​ គេ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក​ហើយ​។

សូមចុច​អាន ​សមាជិក​៣​នាក់​ហើយ​ក្នុង​ក្រុម BTS រក​ឃើញ​វិជ្ជមាន​ Covid-19 បន្ទាប់​ពី​ត្រលប់​មក​ពី​ធ្វើ​ការ​នៅ​​អាមេរិក​!

យោង​តាម​ BIGHIT បាន​ចេញ​សេចក្ដី​ប្រកាស​​ថា​ តារា​ចម្រៀង​ Rapper ប្រចាំ​ក្រុម​ BTS បាន​ជា​សះស្បើយ​មួយ​រយ​ភាគ​រយ​ហើយ​ ដូច្នេះ​នៅ​រសៀល​នេះ​លោក​អាច​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក​បាន​ហើយ​។

សុខភាព​លោក​មួយ​សប្ដាហ៍​រក​ឃើញ​មាន​វិជ្ជមាន​ជំងឺ​កូវីដ​-១៩ កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​ធ្នូ​ ឆ្នាំ​២០២១ ពោល​គឺ​នៅ​មួយ​ថ្ងៃ​មុន​កម្មវិធី​បុណ្យ​ Chirstmas។ តាម​ការ​បញ្ជាក់​ពី​ Agency របស់​តារា​រូប​នេះ​បាន​ឱ្យ​ដឹង​ថា​លោក​មិនមាន​ចេញ​អាការៈ​អ្វី​ទាំង​អស់​ ដែល​ដំណឹង​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​របស់​លោក​នៅ​ទូទាំង​ពិភពលោក​បាន​មិន​សូវ​ជា​មាន​ក្ដី​បារម្ភ​ខ្លាំង​។

Agency បាន​ប្រកាស​ថា​ Suga បាន​ស្ថិត​ក្នុង​ផ្ទះ​និង​ធ្វើ​ចត្តាឡីស័ក​ផង​ ព្យាបាល​ខ្លួន​ផង​​អស់​រយៈ​ពេល​ ១០​ថ្ងៃ​ ចាប់​តាំង​ពី​ថ្ងៃ​សុក្រ​ទី​២៤ ខែ​ធ្នូ​ កន្លង​មក​នោះ​ មក​ដល់​ថ្ងៃ​ទី​៣នេះ​ លោក​អាច​ត្រលប់​មក​បំពេញ​​សកម្មភាព​ការងារ​និង​បេសកកម្ម​សិល្បៈ​វិញ​បាន​ហើយ​៕​

Telegram-Troryorng
Share.