តាមប្រភពពីកាសែតថៃរ៉ាត់ Ploy Chermarn តួឯកស្រីពីរឿង «ស្វាមីរក្សាសិទ្ធិ» ធ្លាប់បានធ្វើចត្តាឡីស័ក និងទៅយកសំណាករកមេរោគកូវីដ-១៩ បីដងរួចមកហើយតែលទ្ធផលសុទ្ធតែអវិជ្ជមានរហូត កាលពីកំឡុងខែមេសាកន្លងមក តែថ្មីៗ Ploy បានទៅពិនិត្យម្ដងទៀតដើម្បីបានលទ្ធផលងាយស្រួលត្រលប់ទៅធ្វើការវិញស្រាប់តែរកឃើញថាវិជ្ជមានកូវីដ-១៩ ទាំងដែលសាមីខ្លួនមិនមានចេញអាការ:អ្វីគួរឲ្យសង្ស័យនោះទេ។

ខណ: AmarinTV ក៏បានផ្សាយដំណឹងនេះដូចគ្នាដែរថា Ploy Chermarn កាលពីថ្ងៃ អាទិត្យទី ៩ ខែឧសភា ម្សិលមិញនេះបានទៅពិនិត្យរកមេរោគកូវីដលើកទី4 ហើយជាលទ្ធផលស្រាប់តែបង្ហាញថាមានវិជ្ជមានជំងឺនេះ ធ្វើឲ្យតារាស្រីរូបនេះប្រញាប់ចេញមកប្រកាសពីប្រវត្តិធ្វើដំណើររបស់ខ្លួនភ្លាមដើម្បីឲ្យអ្នកពាក់ព័ន្ធបានដឹងនិងប្រុងប្រយ័ត្ន។
សូមចុចត្រង់នេះ៖ Mark-Kim បរិច្ចាគឈាមហើយនៅធ្វើរឿងល្អនេះ ជូនពេទ្យរាប់រយនាក់មួយខែពេញទៀត
ងាកមកកាសែតថៃរ៉ាត់វិញក៏បានឲ្យដឹងដែរថា Ploy Chermarn បានបង្ហោះសំណេរពីប្រវត្តិធ្វើដំណើរនិងសុំទោសចំពោះអ្នកពាក់ព័ន្ធលើ IG ផ្ទាល់ខ្លួនថា ៖ «Ployសុំក្រាបសុំទោស ដល់អ្នកគ្រប់ៗគ្នាដែលរងផលប៉ះពាល់លើកនេះដោយសារតែបានជួប Ploy ផងចុះ ហើយក៏សុំអរគុណចំពោះកម្លាំងចិត្តពីបងប្អូនគ្រប់គ្នា ការដែលយើងមិនមានអាការៈអ្វី និងគិតថាមើលថែទាំខ្លួនឯងបានល្អបំផុតហើយ មិនបានមានន័យថាយើងគេចផុតពីមេរោគនេះនោះទេ សូមឱ្យអ្នកទាំងអស់គ្នាថែរក្សាសុខភាពខ្លួនឯងឱ្យបានល្អផង»

ការផ្ទុះរលកទីបីនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសលើកនេះមានសភាពធ្ងន់ធ្ងរខ្លាំងនិងរីករាលដាលខ្លាំងនៅក្នុងរង្វង់សិល្បៈរហូតធ្វើឱ្យតារាកំប្លែងដ៏ល្បីលោក Khom Chaunchern បានស្លាប់បាត់បង់ជីវិតដោយសារជំងឺនេះនៅក្នុងពេលថ្មីៗនេះផងដែរ៕
