តាម​ប្រភព​ពី​កាសែត​ថៃរ៉ាត់​Ploy Chermarn ​តួឯក​ស្រី​ពី​រឿង​​ «ស្វាមី​រក្សា​សិទ្ធិ​»​ ធ្លាប់​បាន​ធ្វើ​ចត្តាឡីស័ក​ និង​ទៅ​យក​សំណាក​រក​មេរោគ​កូវីដ​-​១៩​ ​បី​ដង​រួច​មក​ហើយ​តែ​លទ្ធផល​សុទ្ធ​តែ​អវិជ្ជមាន​រហូត​ កាល​ពី​កំឡុង​ខែ​មេសា​កន្លង​មក​ ​តែ​ថ្មី​ៗ​ ​Ploy​ ​បាន​ទៅ​ពិនិត្យ​ម្ដង​ទៀត​ដើម្បី​បាន​លទ្ធផល​ងាយ​ស្រួល​ត្រលប់​ទៅ​ធ្វើការ​វិញ​ស្រាប់​តែ​រក​ឃើញ​ថា​វិជ្ជមាន​កូវីដ​-​១៩ ​ទាំង​ដែល​សាមី​ខ្លួន​មិន​មាន​ចេញ​អាការ:​អ្វី​គួរ​ឲ្យ​សង្ស័យ​នោះ​ទេ​។​

​ខណ:​ ​AmarinTV ​ក៏​បាន​ផ្សាយ​ដំណឹង​នេះ​ដូច​គ្នា​ដែរ​ថា​ ​Ploy Chermarn ​កាល​ពី​ថ្ងៃ ​អាទិត្យ​ទី ​៩​ ​ខែ​ឧសភា​ ម្សិលមិញ​នេះ​បាន​ទៅ​ពិនិត្យ​រក​មេរោគ​កូវីដ​លើក​ទី​4 ​ហើយ​ជា​លទ្ធផល​ស្រាប់​តែ​បង្ហាញ​ថា​មាន​វិជ្ជមាន​ជំងឺ​នេះ​ ធ្វើ​ឲ្យ​តារា​ស្រី​រូប​នេះ​ប្រញាប់​ចេញ​មក​ប្រកាស​ពី​ប្រវត្តិ​ធ្វើ​ដំណើរ​របស់​ខ្លួន​ភ្លាម​ដើម្បី​ឲ្យ​អ្នក​ពាក់ព័ន្ធ​បាន​ដឹង​និង​ប្រុងប្រយ័ត្ន​។​

សូមចុចត្រង់​នេះ៖ Mark-Kim ​បរិច្ចាគ​ឈាម​ហើយ​​នៅ​ធ្វើ​រឿង​ល្អនេះ ​ជូន​ពេទ្យ​រាប់​រយ​នាក់​មួយ​ខែ​ពេញ​ទៀត​​

ងាក​មក​កាសែត​ថៃរ៉ាត់​វិញ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ ​Ploy Chermarn​ ​បាន​បង្ហោះ​សំណេរ​ពី​ប្រវត្តិ​ធ្វើ​ដំណើរ​និង​សុំទោស​ចំពោះ​អ្នក​ពាក់ព័ន្ធ​លើ​ IG​ ​ផ្ទាល់​ខ្លួន​ថា​ ​៖​ ​«Ploy​សុំ​ក្រាប​សុំទោស​ ដល់​អ្នក​គ្រប់​ៗ​គ្នា​ដែល​រង​ផល​ប៉ះពាល់​លើក​នេះ​ដោយ​សារ​តែ​បាន​ជួប​ Ploy ផង​ចុះ​ ហើយ​ក៏​សុំ​អរគុណ​ចំពោះ​កម្លាំង​ចិត្ត​ពី​បងប្អូន​គ្រប់​គ្នា​ ការ​ដែល​យើង​មិន​មាន​អាការៈ​អ្វី​ និង​គិត​ថា​មើល​ថែ​ទាំ​ខ្លួន​ឯង​បាន​ល្អ​បំផុត​ហើយ​ មិន​បាន​មាន​ន័យ​ថា​យើង​គេច​ផុត​ពី​មេរោគ​នេះ​នោះ​ទេ​ សូម​ឱ្យ​អ្នក​ទាំង​អស់​គ្នា​ថែរក្សា​សុខ​ភាព​ខ្លួនឯង​ឱ្យ​បាន​ល្អ​ផង​»​

ការ​ផ្ទុះ​រលក​ទីបី​នៃ​ជំងឺ​កូវីដ​-១៩​ ​នៅ​ក្នុង​ប្រទេស​លើក​នេះ​មាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំង​និង​រីក​រាលដាល​​ខ្លាំង​នៅ​ក្នុង​រង្វង់​សិល្បៈ​រហូត​ធ្វើ​ឱ្យ​តារា​កំប្លែង​ដ៏​ល្បី​លោក​​ Khom Chaunchern​ ​​​បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយ​សារ​ជំងឺ​នេះ​នៅ​ក្នុង​ពេល​ថ្មីៗ​នេះ​ផង​ដែរ​៕

Share.