យោងតាមការឱ្យដឹងពីនាយធុងតារាកំប្លែងមាឌបាន បានបង្ហោះនៅលើបណ្ដាញសង្គមជូនពរតារាកំប្លែងរៀមច្បងបានបង្ហាញឱ្យឃើញថាពេលនេះតារាកំប្លែងមាឌល្អិតនាយក្រិនកំពុងតែសំរាកព្យាបាលក្នុងមន្ទីរពេទ្យ។ រូបភាពគេងស្ដូកស្ដឹងរបស់នាយក្រិននៅលើគ្រែពេទ្យបានធ្វើឱ្យអ្នកគាំទ្រនិងមជ្ឈដ្ឋានមហាជនមានព្រួយបារម្ភជាខ្លាំង ហើយចោទជាសំនួរដូចៗគ្នាថា តើនាយក្រិនកើតអ្វីធ្ងន់ធ្ងរទេដឹងទើបដល់ថ្នាក់ចូលសំរាកក្នុងមន្ទីរពេទ្យ?
កាលពីថ្ងៃទីអាទិត្យទី៩ ខែឧសភា ម្សិលមិញនេះ Account Facebook ដែលមានឈ្មោះថា នាយធុង ដែលមហាជនមួយចំនួនបានដឹងថាជារបស់តារាកំប្លែងមាឌធំនាយធុងបានបង្ហោះសារជាសំណេរជូនពរទៅកាន់នាយក្រិនដែលជាតារាកំប្លែងរៀមច្បងថា៖ «សូមជូនពរឱ្យបងឆាប់ជាមានកម្លាំងឡើងវិញណា(បងក្រិន)»។
ក្រោយសំណេរនេះបានចែកចាយលើបណ្ដាញសង្គមមហាជនបានចូលមកខមមិន (Comments) សាកសួរសុខទុក្ខពីអាការៈនិងជំងឺរបស់នាយក្រិនគ្រប់គ្នាដោយក្ដីបារម្ភ។
សូមចុចត្រង់នេះ៖ គាំង! យ៉ារ៉ូ បង្ហោះរូបចាស់ស្រាប់តែមានអ្នកច្រឡំថាលោកចាបចៀន?
យ៉ាងណាមិញចំពោះអាការៈជំងឺរបស់នាយក្រិនបើតាមការឱ្យដឹងពីនាយធុង គឺឈឺជំងឺពោះវៀនធ្លាក់ចូលក្រោមពង។ បន្ទាប់ពីបានដឹងពីអាការៈនិងជំងឺរបស់នាយក្រិនរួចហើយអ្នកគាំទ្រនិងមហាជនបានចូលមកជូនពរឱ្យតារាកំប្លែងរូបនេះឆាប់បានជាសះស្បើយឡើងវិញ។

នាយក្រិនគឺជាតារាកំប្លែងមាឌល្អិតស្ថិតក្នុងក្រុមកំប្លែងនាយកុយដែលមានដើមកំណើតមកពីខេត្តបាត់ដំបងតារាកំប្លែងរូបនេះមានវោហារពូកែធ្វើឱ្យអ្នកទស្សនាសើចសប្បាយរីករាយព្រោះតែភាពកំប្លុកកំប្លែងរបស់នាយមិនស្ទើរនោះទេក្នុងពេលមានការសម្ដែងម្ដងៗ៕
