ទីបំផុតតារាសម្ដែង តារាចម្រៀងដ៏ល្បីរបស់ហុងកុងលោក លីវ តឺហួរ បានទម្លាយមូលហេតុដែលលោកមិនបានសម្ដែងភាពយន្តហូលីវូដដូចជាមិត្តរួមអាជីពតារាសម្ដែងល្បីហុងកុងដទៃទៀតនៅក្នុងបទសម្ភាសមួយ។
ច្រើនឆ្នាំមកនេះមានតារាសម្ដែងហុងកុងជាច្រើននាក់ បានផ្សងព្រេងចេញពីស្រុកកំណើតហើយទៅចាប់អាជីពនៅក្នុងទឹកដីហូលីវូដដូចជា Jet Li , Jackie Chan , Chow Yun Fat , និង Tony Leung ប៉ុន្តែ Andy Lau តារាល្បីវ័យ ៥៩ឆ្នាំ បែរជាមិនទាន់មានវត្តមាន នៅក្នុងភាពយន្តហូលីវូដណាមួយដូចមិត្តរួមអាជីពនោះឡើយ។

យោងតាមគេហទំព័រ 8Days របស់សិង្ហបុរីនៅក្នុងបទសម្ភាសមួយ Andy Lau បានបង្ហើបពាក់ព័ន្ធនឹងចម្ងល់ខាងលើថាការពិតកាលពីឆ្នាំ១៩៩១លោកធ្លាប់បានចុះកុងត្រាជាមួយនឹងផលិតកម្មបរទេសមួយដោយកាលណោះផលិតកម្មធ្លាប់ឱ្យលោកសម្ដែងភាពយន្តហូលីវូដដែរ។ លោកបានបន្តថាដំបូងលោកបានយល់ព្រមសម្ដែងតែក្រោយមកលោកមើលឃើញថាមានផ្នែកជាច្រើននៃតួអង្គដែលលោកបានទទួលនោះមិនស័ក្ដិសមនឹងលោកសម្ដែង ជាឧទាហរណ៍ដូចជារឿង M.Butterfly លោកត្រូវសម្ដែងជាតួអង្គដែល John Lone សម្ដែងគឺជាតួអង្គអ្នកចម្រៀងអូបេរ៉ាម្នាក់ តែលោកមិនអាចបង្ខំខ្លួនឱ្យសម្ដែងរឿងនោះទេ ព្រោះតែមានឈុតត្រូវលិឍជើងបរទេស។

«ខ្ញុំមានអារម្មណ៍ថា…ខ្ញុំមិនអាចលេបកិត្តិយសខ្ញុំកើតនោះទេ ដូច្នេះខ្ញុំក៏បដិសេធមិនសម្ដែង»
សូមចុចត្រង់នេះ៖ ក្មេងស្អាតខ្ញង់យ៉ាងនេះ ជឿអត់ថាតួអង្គព្រះនាង ឆាង ភីង អាយុពិតជិតក្បាល៥?
ភាពយន្តមួយទៀតដែល Andy ប៊ិះនឹងបង្ហាញវត្តមាននៅហូលីវូដគឺរឿង «Dragon: The Bruce Lee Story» ប៉ុន្តែដោយសារលោកមិនចេះក្បាច់គុន វាយតប់ដូច្នេះលោកក៏របូតការសម្ដែងរឿងនេះជាថ្មីម្ដងទៀត។

តារារូបនេះធ្លាប់ចង់សម្ដែងជាតួអង្គ Sandman ក្នុងភាពយន្ត Spider-Man 3 តែចុងក្រោយលោកបដិសេធទៀត ដែលម្ដងនេះបានធ្វើឱ្យលោកមានការសោកស្ដាយជាខ្លាំង។

អ្នកគាំទ្របានគាំទ្រពេញទំហឹងចំពោះការសម្រេចចិត្តរបស់លោក ក្រោយដឹងរឿងលិឍជើងហើយបានទះដៃអបអរសាទរចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវដែលលោកសុខចិត្តដើរចេញ។
«ជារឿងល្អដែលលោកមិនទទួលសម្ដែង ខ្ញុំមិនចង់ឃើញលោកលិឍជើងអ្នកណាម្នាក់នោះទេ»
«ពួកគេមិនគោរពជនជាតិចិន ដូច្នេះពួកយើងមិនចាំបាច់ត្រូវយកចិត្តទុកដាក់ច្រើនចំពោះពួកគេនោះទេ»
«ជារឿងល្អហើយដែលគាត់មិនសម្ដែងរឿងដែលគាត់ត្រូវលិឍជើងបរទេស មិនអីចឹងទេគាត់ប្រហែលជាត្រូវជនជាតិគាត់ជេររហូតដល់ថ្ងៃស្លាប់មិនខាន»។
លីវ តឺហួរបានរៀបអាពាហ៍ពិពាហ៍ជាមួយភរិយា លោកស្រី Carul Chu ជាអតីតតារាម៉ូដែលកូនកាត់ចិនម៉ាឡេស៊ីកាលពីឆ្នាំ២០០៨ បច្ចុប្បន្នទទួលបានចំណងដៃកូនស្រីមួយរូបដ៏ស្រស់ស្អាតឈ្មោះ Hanna Lau ៕
