សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី (AFC) បាន​បញ្ចេញ​ផែនការ​នៃ​ការ​ប្រកួត​ពានរង្វាន់​បាល់ទាត់ AFC Cup 2022 ហើយ​ខណៈ​វគ្គ​ជម្រុះ​ក្នុង​តំបន់​អាស៊ាន រវាង​ក្រុម​វិសាខា តំណាង​ឱ្យ​កម្ពុជា ជួប​ជាមួយ​ក្រុម Young Elephants FC របស់​ឡាវ នឹង​ធ្វើ​ឡើង​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ​រួច។

ខាងក្រោម​ជា​កាលវិភាគ​ប្រកួត​វគ្គ​ជម្រុះ​តាម​តំបន់​នានាក្នុង​ពានរង្វាន់ AFC Cup 2022៖

*វគ្គ​ជម្រុះ​តំបន់​អាស៊ាន
-១៩ មេសា ២០២២ វិសាខា ប៉ះ Young Elephants FC (ទីលាន​មិន​ទាន់​កំណត់)
*វគ្គ​ជម្រុះ​តំបន់​អាស៊ី​ខាង​កើត
-១៩ មេសា ២០២២ Lee Man (ហុងកុង) Vs Athletic 220 (ម៉ុងហ្គោលី)
*វគ្គ​ជម្រុះ​អាស៊ី​ខាងត្បូង
-វគ្គ​ជម្រុះ​ជុំទី១
ប្រកួត​ទី១ – ៥ មេសា ២០២២ Machhindra FC (នេប៉ាល់) Vs ក្លិប​ជើង​ឯក​លីគ​ស្រីលង្កា
ប្រកួត​ទី២ – ៥ មេសា ២០២២ Valencia (ម៉ាល់ឌីវ) Vs Paro FC (ប៊ូតាន់)
វគ្គ​ជម្រុះ​ជុំទី២
ប្រកួត​ទី៣ – ១២ មេសា ២០២២ ATK Mohun Bagan FC (ឥណ្ឌា) Vs អ្នក​ឈ្នះ​ប្រកួត​ទី១
ប្រកួត​ទី៤ – ១២ មេសា ២០២២ Abahani Limited Dhaka Vs អ្នក​ឈ្នះ​ប្រកួត​ទី២
-វគ្គ​ជម្រុះ​ជុំចុងក្រោយ
១៩ មេសា ២០២២ អ្នក​ឈ្នះ​ប្រកួត​ទី៣ Vs អ្នក​ឈ្នះ​ប្រកួត​ទី៤

អត្ថបទពាក់ព័ន្ធ៖៣៥​ប្រទេស​មាន​ឈ្មោះ​បញ្ជូន​ក្រុម​ចូលរួម​ពាន AFC Cup នៅ​ឆ្នាំ​២០២៣ ខណៈ​កម្ពុជា មាន​១​ក្រុម

ចំណែក​វគ្គ​ចែក​ពូល​នឹង​ចាប់ឆ្នោត​នៅ​ថ្ងៃ​​១៧ ខែ​មករា ឆ្នាំ​២០២២ ខាង​មុខ​នេះ​នៅ​ទីស្នាក់ការ​កណ្ដាល​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី ក្នុង​ទីក្រុង​កូឡាឡាំពួរ ដោយ​ក្នុង​នោះ​បាន​កំណត់​រួចហើយ​ដូចជា៖
-ពូល A, B, C (តំបន់​អាស៊ី​ខាង​លិច)
-ពូល D (តំបន់​អាស៊ី​ខាងត្បូង
-ពូល E,F (តំបន់​អាស៊ី​កណ្ដាល)
-ពូល G,H,I (តំបន់​អាស៊ី​អាគ្នេយ៍)
-ពូល J (តំបន់​អាស៊ី​ខាង​កើត)

សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍ មាន​ក្រុម​ចូល​ចំនួន ១៣​ក្រុម ដោយ​បែងចែក​ជា​២​វគ្គ ក្នុង​នោះ​​ទី១ វគ្គ​ជម្រុះនិង​ទី២ វគ្គ​ចែក​ពូល។

សម្រាប់​វគ្គ​ជម្រុះ​គឺ​ក្រុម​វិសាខា ប៉ះ​ក្រុមYoung Elephants FC ហើយ​អ្នក​ឈ្នះ​មាន​ឈ្មោះ​ចូលរួម​ប្រកួត​វគ្គ​ចែក​ពូល​ជាមួយ​ក្រុម​១១ កំពុង​តែ​រង់ចាំ។ ក្រុម​ទាំង​១១​មាន៖
-ហ្វីលីពីន៖ ក្រុម​Kaya Iloilo (ហ្វីលីពីន)
-វៀតណាម៖ Viettel
-ម៉ាឡេស៊ី៖ Kuala Lumpur City និង Kedah Darul Aman
-សិង្ហបុរី៖ Hougang United និង Tampines Rovers
-មីយ៉ាន់ម៉ា៖ Shan United​ ឬ Ayeyawady United និង​Hantharwady United
-ឥណ្ឌូណេស៊ី៖ Bali United និង​PSM Makassar
-កម្ពុជា៖ ភ្នំពេញក្រោន

ខាងក្រោម​ជា​ក្រុម​ដែល​មាន​ឈ្មោះ​ចូលលេង​ក្នុង​វគ្គ​ចែកពូល​ទាំង​៥តំបន់ ក្នុង​ពានរង្វាន់ AFC Cup 2022៖

Telegram-Troryorng
Share.