
សូមចុចត្រង់នេះ៖ ៦ជំហាន រៀនក្នុងសម័យកូវីដ!
១-កុំប្រៀបធៀប! បើយើងចង់ប្រៀបធៀបត្រូវគិតឱ្យឃើញថា ខ្លួនខ្លាំង កុំប្រៀបឱ្យឃើញថា ខ្លួនអន់ ថោកទាប ទន់ខ្សោយ ជាងគេ ។
២-កុំប្រកួតប្រជែង! លទ្ធផលរបស់វានាំមកភាពក្តៅក្រហាយតែប៉ុណ្ណោះ ។
៣-កុំរិះគន់! វាជាអំពើរបស់មនុស្ស ទន់ខ្សោយទេ ជីវិតគ្មានអ្វីទៀងទាត់ឡើយ កង់ត្រាច កង់ធ្នង់ ម្តងគេ ម្តងយើង ។
៤-កុំខឹងច្រើន! វាបានត្រឹមតែបំផ្លាញខ្លួនឯង វាគ្មានបានជួយអ្វីដល់ខ្លួនយើងឡើយ មិនចាំខឹងក៏គេដោះស្រាយបញ្ហាបានដែរ។
៥-កុំសោកស្តាយ! រឿងកន្លងហួស វាហួសអស់ទៅហើយ យើងអាចកែប្រែបាន គឺថ្ងៃខាងមុខដើម្បីកុំអោយមានកុំហុសតទៅទៀត ។
៦-កុំបារម្ភច្រើន! ក្តីបារម្ភមិនបានជួយបញ្ហានៅថ្ងៃស្អែកធូស្រាលបានទេ វាបានត្រឹមលួចយកភាពរីករាយ នៅថ្ងៃនេះទៅតែប៉ុណ្ណោះ បើដេកអោយលក់ភ្ញាក់ឡើង មានកម្លាំងទុកដោះស្រាយនៅថ្ងៃស្អែកវិញល្អជាង ។
៧-កុំស្តីបន្ទោស! ឱ្យតែជាមនុស្សគឺនៅតែមានកំហុសជាធម្មតា គេខុសហើយ គេចេះឈឺចាប់ និងកំហុសនេះដែលយើងមិនចាំបាច់ស្តីបន្ទោសបន្ថែមទៀតទេ ជួយដំណោះស្រាយកែប្រែកំហុសមកវិញល្អជាង។
៨-កុំតូចចិត្ត! កុំបន្ទោសខ្លួនឯង វាជារោគសញ្ញាធ្លាក់ទឹកចិត្ត ដែលនាំឱ្យខូចសុខភាព ផ្លូវចិត្តខ្លួនឯងទេ ក្រោកឈឡើង ហើយបន្តដំណើរទៅមុខទៀត លោកនេះមិនត្រូវបញ្ចប់តែត្រឹមនេះទេ ។
៩-កុំភ័យខ្លាច! វាមិនអាចជួយឱ្យបញ្ហាបានធូរស្រាលនោះទេ វាកាន់តែធ្វើបញ្ហាធំឡើងតែប៉ុណ្ណោះ ដោយការភ័យខ្លាច វានាំយើងអោយធ្វើខុសក៏មាន ឱ្យគ្រោះថ្នាក់ក៏មាន។
១០-កុំក្រៀមក្រំពេក! ធ្វើចិត្តឱ្យរីករាយ សើចដោយភាពពេញចិត្តបានម្តងក្នុងមួយថ្ងៃ ពិសេសនៅពេលអ្នកមិនអាចប្រលែងចោលរឿងខាងលើណាមួយបាន។
ដកស្រង់ពី៥០០០ឆ្នាំ
ដោយព្រះភិក្ខុ ឈាង ផល្លី
អនុប្រធានក្រុមការងារសិក្ខាសាលា និងអប់រំសីលធម៌
