សូមចុចត្រង់​នេះ៖ ៦​ជំហាន​ ​ រៀន​ក្នុង​សម័យ​កូវីដ​!​

១​-​កុំ​ប្រៀប​ធៀប​!​ ​បើ​យើង​ចង់​ប្រៀបធៀប​ត្រូវ​គិត​ឱ្យ​ឃើញ​ថា​ ​ខ្លួន​ខ្លាំង​ ​កុំ​ប្រៀប​ឱ្យ​ឃើញ​ថា​ ​ខ្លួន​អន់​ ​ថោកទាប​ ​ទន់ខ្សោយ​ ​ជាង​គេ​ ​។​

​២​-​កុំ​ប្រកួតប្រជែង​!​ ​លទ្ធផល​របស់​វា​នាំ​មក​ភាព​ក្តៅក្រហាយ​តែ​ប៉ុណ្ណោះ​ ​។​

​៣​-​កុំ​រិះគន់​!​ ​វា​ជា​អំពើ​របស់​មនុស្ស​ ​ទន់ខ្សោយ​ទេ​ ​ជីវិត​គ្មាន​អ្វី​ទៀងទាត់​ឡើយ​ ​កង់​ត្រាច​ ​កង់​ធ្នង់​ ​ម្តង​គេ​ ​ម្តង​យើង​ ​។

​៤​-​កុំ​ខឹង​ច្រើន​!​ ​វា​បាន​ត្រឹម​តែ​បំផ្លាញ​ខ្លួន​ឯង​ ​វា​គ្មាន​បាន​ជួយ​អ្វី​ដល់​ខ្លួន​យើង​ឡើយ​ មិន​ចាំ​ខឹង​ក៏​គេ​ដោះស្រាយ​បញ្ហា​បាន​ដែរ​។​

​៥​-​កុំ​សោកស្តាយ​!​ ​រឿង​កន្លង​ហួស​ ​វា​ហួស​អស់​ទៅ​ហើយ​ ​យើង​អាច​កែ​ប្រែ​បាន​ គឺ​ថ្ងៃ​ខាង​មុខ​ដើម្បី​កុំ​អោយ​មាន​កុំហុស​ត​ទៅ​ទៀត​ ​។​

​៦​-​កុំ​បារម្ភ​ច្រើន​!​ ​ក្តី​បារម្ភ​មិន​បាន​ជួយ​បញ្ហា​នៅ​ថ្ងៃ​ស្អែក​ធូស្រាល​បាន​ទេ​ ​វា​បាន​ត្រឹម​លួច​យក​ភាព​រីករាយ​ នៅ​ថ្ងៃនេះ​ទៅ​តែ​ប៉ុណ្ណោះ​ ​បើ​ដេក​អោយ​លក់​ភ្ញាក់​ឡើង​ ​មាន​កម្លាំង​ទុក​ដោះស្រាយ​នៅ​ថ្ងៃ​ស្អែក​វិញ​ល្អ​ជាង​ ​។​

​៧​-​កុំ​ស្តី​បន្ទោស​! ​ឱ្យ​តែ​ជា​មនុស្ស​គឺ​នៅ​តែ​មាន​កំហុស​ជា​ធម្មតា​ ​គេ​ខុស​ហើយ​ ​គេ​ចេះ​ឈឺ​ចាប់​ និង​កំហុស​នេះ​ដែល​យើង​មិន​ចាំ​បាច់​ស្តី​បន្ទោស​បន្ថែម​ទៀត​ទេ​ ​ជួយ​ដំណោះ​ស្រាយ​កែ​ប្រែ​កំហុស​មក​វិញ​ល្អ​ជាង​។​

​៨​-​កុំ​តូចចិត្ត​!​ ​កុំ​បន្ទោស​ខ្លួន​ឯង​ ​វា​ជា​រោគ​សញ្ញា​ធ្លាក់​ទឹក​ចិត្ត​ ​ដែល​នាំ​ឱ្យ​ខូច​សុខភាព​ ​ផ្លូវ​ចិត្ត​ខ្លួន​ឯង​ទេ​ ក្រោក​ឈ​ឡើង​ ​ហើយ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ ​លោក​នេះ​មិន​ត្រូវ​បញ្ចប់​តែ​ត្រឹម​នេះ​ទេ​ ​។​

​៩​-​កុំ​ភ័យ​ខ្លាច​!​ ​វា​មិន​អាច​ជួយ​ឱ្យ​បញ្ហា​បាន​ធូរស្រាល​នោះ​ទេ​ ​វា​កាន់​តែ​ធ្វើ​បញ្ហា​ធំ​ឡើង​តែ​ប៉ុណ្ណោះ​ ដោយ​ការ​ភ័យ​ខ្លាច​ ​វា​នាំ​យើង​អោយ​ធ្វើ​ខុស​ក៏​មាន​ ​ឱ្យ​គ្រោះថ្នាក់​ក៏​មាន​។​

​១០​-​កុំ​ក្រៀមក្រំ​ពេក​!​ ​ធ្វើ​ចិត្ត​ឱ្យ​រីករាយ​ ​សើច​ដោយ​ភាព​ពេញចិត្ត​បាន​ម្តង​ក្នុង​មួយ​ថ្ងៃ​ ពិសេស​នៅ​ពេល​អ្នក​មិន​អាច​ប្រលែង​ចោល​រឿង​ខាង​លើ​ណា​មួយ​បាន​។​

ដក​ស្រង់​ពី​៥០០០​ឆ្នាំ​
ដោយ​ព្រះ​ភិក្ខុ​ ​ឈាង​ ​ផល្លី​
អនុ​ប្រធាន​ក្រុម​ការងារ​សិក្ខា​សាលា​ ​ និង​អប់រំ​សីលធម៌

Share.