ធ្មេចបើកៗ នៅសល់ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះនឹងឈានចូលដល់ការប្រកួតផ្ដាច់ព្រ័ត្រកម្មវិធីប្រកួតបវរកញ្ញាចក្រវាឡពិភពលោក (Miss Universe 2020) ដែលឆ្នាំនេះកញ្ញា រ៉េត សារីតា គឺជាបេក្ខនារី MU តំណាងព្រះរាជាណាចក្រកម្ពុជា។ ខណៈដែលស្រីសម្បុរស្រអែមស្រស់កំពុងបំពេញភារកិច្ចខ្លួននៅលើឆាកអន្តរជាតិ អ្នកសិល្បៈជាច្រើនដួងបានចេញមកបង្ហាញពី ការគាំទ្រ លើកទឹកចិត្ត ក៏ជួយផ្សព្វផ្សាយប្រូម៉ូតឱ្យមជ្ឈដ្ឋានមហាជនងាកមកគាំទ្រ រ៉េត សារីតាឱ្យកាន់តែច្រើន។
សូមចុចត្រង់នេះ៖ អស្ចារ្យណាស់! រ៉េត សារីតាត្រូវបាន IG ល្បីទស្សន៍ទាយថានឹងឡើងដល់ Top5
នៅក្នុងនោះមើលឃើញថាតារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានចេញមកផ្លាស់ប្ដូររូបប្រូហ្វាល់របស់ខ្លួនដោយដាក់ភ្ជាប់ Frame មានរូបកញ្ញា រ៉េត សារីតា ទង់ជាតិប្រទេសកម្ពុជានិងពាក្យ Miss Universe ព្រមជាមួយនឹងសំណេរខ្លីជាភាសាអង់គ្លេសថា៖ Miss Univese ។

ក្រៅអំពីតារាហ្វេសប៊ុក Peypey Dy និងដៃគូដែលមានឈ្មោះហៅថា ម៉ែសេះ ក៏ជាអ្នកគាំទ្រផ្កាប់មុខរបស់រ៉េត សារីតាផងដែរ ព្រោះអ្នកទាំងពីរបានចូលទៅទស្សនាការ Live របស់កញ្ញា រ៉េត សារីតា និង Comment ផងដែរ។

មិនទាន់អស់ត្រឹមប៉ុណ្ណឹងនោះទេសូម្បីតែតារាចម្រៀងសាច់ចាំមុខក្មេងជាងវ័យលោក ណុប បាយ៉ារិទ្ធិ ក៏ជាអ្នកសិល្បៈមួយរូបដែលបង្ហាញយ៉ាងច្បាស់ថាជាអ្នកគាំទ្ររបស់កញ្ញា រ៉េត សារីតាម្នាក់ដែរដោយលោកបានផុសជាសំណេរលើបណ្ដាញសង្គមយ៉ាងដូច្នេះថា៖ «ចូលចិត្តបេក្ខភាពតំណាងប្រទេសណាគឺជាសិទ្ធនៃការពេញចិត្តតែគួរកុំភ្លេចពេញចិត្តបេក្ខភាពតំណាងប្រទេសកំណើតរបស់យើងដូចគ្នា ព្រោះជោគជ័យជាកិត្តិយសរបស់ប្រទេសយើងទាំងមូល។សួរបេះដូងខ្លួនឯងតើយើងគ្រប់គ្នា ចង់ឃើញបេក្ខភាពរបស់កម្ពុជាទទួលបានជោគជ័យទេ? បើចង់ក្រៅពីការប្រឹងប្រែងរបស់គាត់ តើយើងទាំងអស់គ្នាអាចជួយគាត់បានអ្វីខ្លះ?។»
បន្ថែមលើនោះតារាចម្រៀងរូបនេះក៏បានទទូចឱ្យអ្នកគាំទ្រជួយបោះឆ្នោតជូនកញ្ញា រ៉េត សារីតាតាមរយៈ App Muយ៉ាងដូច្នេះថា៖ «គាំទ្របេក្ខភាពតំណាងប្រទេសយើង MISS UNIVERSE CAMBODIA អាចបោះឆ្នោតគាំទ្រគាត់បានតាមរយៈapp miss universe »។

បន្តមកទៀតតារាចម្រៀង សុគន្ធ និសា ក៏បានចូលមក Comment ខាងក្រោម Post របស់លោក ណុប បាយ៉ារិទ្ធិដែលបង្ហាញឱ្យឃើញថាតារាចម្រៀងដ៏ស្រគត់ស្រគំរូបនេះក៏ហ្វេនរបស់បវរកញ្ញាចក្រវាឡកម្ពុជា រ៉េត សារីតាដូចគ្នា។

យោងតាម Page Team Cambodia តារាហ្វេសប៊ុក អ្នកស្រី ស្រីអូន សម្រស់ធម្មជាតិ ឬ ឈ្មោះពិត នួន ស៊ុន្ទរីក៏បានចូលរួមឧបត្ថម្ភទឹកប្រាក់ផ្ទាល់ខ្លួន ១០០០ដុល្លារនិងសន្យាជួយប្រូម៉ូតផ្សព្វផ្សាយពីកញ្ញា រ៉េត សារីតា តាមលទ្ធភាពដែលអាចធ្វើទៅបានទៀតផង។

ចុះប្រិយមិត្តអ្នកអានសារព័ត៌មានត្រយងតើមានបានដោនឡូត App Miss Universe ហើយជួយបោះឆ្នោតឱ្យកញ្ញា រ៉េត សារីតាហើយឬនៅ? បើមិនទាន់បានទេ កុំចាំយូរជួយបោះឆ្នោតទាំងអស់គ្នាណា!
